នឿយហត់ខ្លាំងក្នុងជីវិតមែនទេ អានអត្ថបទនេះអាចជួយអ្នក

,

រូបភាព៖ កញ្ញា រតនា

ពេលដែលអ្នកជួបរឿង អស់សង្ឃឹមខ្លាំង បាក់ទឹកចិត្ត គ្មានកំលាំងចិត្តបន្តរដំនើរទៅមុខទៀត អ្នកក៏អាចចាប់ផ្តើមអ្វីៗសាជាថ្មីបានទៀតដែរ។ ខាងក្រោមនេះជារឿងដែលអ្នកអាចព្យាយាមធ្វើបាន៖

១) អ្នកគួរជួបមនុស្សឲ្យបានច្រើន៖ ទោះជាមនុស្សសម័យនេះមានល្បិចកិចកលខូចច្រើន តែចំណុចល្អដែលជួបមនុស្សឲ្យបានច្រើននេះ គឺអ្នកអាចរៀនពីពួកគេ ចែករំលែកគ្នាទៅវិញទៅមក។ ពេលខ្លះ ប្រសិនបើអ្នកចំណាយពេលនៅម្នាក់ឯង ដោះស្រាយបញ្ហាតែម្នាក់ឯង អ្នកក៏គ្មានភាពរីកចំរើនដែរ។
២) អ្នកគួរហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណនេះ មិនត្រឹមតែធ្វើឲ្យអ្នកមានសុខភាពល្អ រាងស្អាតប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យខួរក្បាល អារម្មណ៍របស់អ្នក ស្រស់ស្រាយទៀតផង។ ហេតុនេះហើយ អ្នកគួរតែឆ្លៀតពេលខ្លះដើម្បីធ្វើការហាត់ប្រាណ បើចាំឲ្យអ្នកទំនេរគឺមិនងាយនោះទេ។
៣) អ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់៖ ចូរកុំព្យាយាមគិតច្រើនពេកនៅពេលយប់ ដោយអ្នកគួរតែរកអ្វីមកធ្វើដើម្បីឲ្យឆាប់គេងលក់ ជាពិសេសការអានសៀវភៅ។ ប្រសិនបើអ្នកគិតវិលវល់ច្រើនពេក វាធ្វើឲ្យខួរក្បាលរបស់អ្នកដើរវិលវល់ដូចគ្នា ហេតុនេះហើយ ពេលសម្រាក អ្នកត្រូវតែសម្រាក។
៤) អ្នកត្រូវធ្វើអ្វីមួយដែលមានប្រយោជន៍ជាប្រចាំ៖ ពេលវេលាជាមាសប្រាក់ កុំទុកពេលវេលាឲ្យកន្លងហួសឥតប្រយោជន៍ ស្វែងរកអ្វីដែលអ្នកត្រូវធ្វើ កុំព្យាយាមបណ្ដែតបណ្ដោយខ្លួនទៅតាមព្រេងវាសនា ចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកឲ្យមានតម្លៃបំផុត។

ប្រភព៖ Lifehack