ចាំមើលកំលោះ ដុកទ័រ ចាញ់ប្រាជ្ញា កំលោះ វិស្វករ យ៉ាងម៉េចខ្លះ!!!

,

មានកំលោះវិស្វករម្នាក់នោះ គ្មានមានការងារធ្វើរយៈពេលយ៉ាងយូរ។ ដោយរកការងារធ្វើពុំបាន គាត់ក៏សម្រេចចិត្តបើកគ្លីនិកមួយ និងដាក់ស្លាកយីហោមួយនៅខាងក្រៅ ដោយសរសេរថា : "ទទួលការព្យាបាលម្នាក់តម្លៃ 500 ដុល្លា បើព្យាបាលមិនជាសះស្បើយទេ សងប្រាក់វិញ 1000ដុល្លា"។

ពេលនោះមានវេជ្ជបណ្ឌិតម្នាក់ឃើញយីហោនោះហើយ គាត់អស់សំណើច ហើយនឹកគិតក្នុងចិត្តថា នេះជាឱកាសល្អមួយដើម្បីរកប្រាក់ចំណូលបាន 1000 ដុល្លា ហើយគាត់ក៏ចូលទៅកាន់គ្លីនិកនោះ។

វេជ្ជបណ្ឌិត : "មាត់របស់ខ្ញុំមានជំងឺ បរិភោគអ្វីក៏មិនដឹងរសជាតិសោះ" ។

វិស្វករ : "គិលានុប្បដ្ឋាយិកា! ទៅយកថ្នាំនៅប្រអប់លេខ 22 ហើយបន្តក់ 3 ដំណក់ទៅក្នុងមាត់អ្នកជំងឺទៅ"។

ពេលនោះ វេជ្ជបណ្ឌិតមានប្រតិកម្ម និងឆ្លើយតបភ្លាមៗថា : "នេះគឺជាប្រេងសាំងហ្នឹង!"

វិស្វករ : "សូមអបអរសាទរ! មាត់របស់លោកដឹងរសជាតិវិញហើយ។ លោកត្រូវបង់ 500 ដុល្លា"។

លោកវេជ្ជបណ្ឌិតមានរម្មណ៍ឆួលចុងច្រមុះ ហើយត្រលប់មកផ្ទះវិញទាំងមិនអស់ចិត្ត។

ពីរថ្ងៃក្រោយមកគាត់ទៅគ្លីនិកនោះម្តងទៀត ដើម្បីធ្វើយ៉ាងណាយកលុយគាត់ត្រលប់មកវិញ។

វេជ្ជបណ្ឌិត : "ខ្ញុំបានបាត់បង់ការចងចាំរបស់! ខ្ញុំចងចាំអ្វីមិនបានសោះពេលនេះ"។

វិស្វករ​ : "គិលានុប្បដ្ឋាយិកា! ទៅយកថ្នាំនៅប្រអប់លេខ 22 ហើយបន្តក់ 3 ដំណក់ចូលក្នុងមាត់ របស់អ្នកជំងឺទៅ" ។

វេជ្ជបណ្ឌិត : "ប៉ុន្តែនោះគឺជាប្រេងសាំងតើ!"

វិស្វករ : "ចូលរួមអបអរសាទរ! លោកអាចចងចាំវិញហើយ។ លោកត្រូវបង់ប្រាក់ 500 ដុល្លា"។

វេជ្ជបណ្ឌិតព្យាយាមទប់កំហឹង ហើយត្រឡប់មកផ្ទះវិញទាំងសោកស្តាយ។

កន្លងផុតជាច្រើនថ្ងៃ លោកវេជ្ជបណ្ឌិតទៅគ្លីនិកនោះម្តងទៀត។

វេជ្ជបណ្ឌិត : "គ្រូពេទ្យ! ភ្នែករបស់ខ្ញុំដូចជាខ្សោយ ហើយមើលអ្វីមិនសូវឃើញសោះ"។

វិស្វករ : "បាទ! ខ្ញុំមិនមានថ្នាំសម្រាប់ព្យាបាលជំងឺនេះទេ។ លោកយកប្រាក់ 1000 ដុល្លា ទៅចុះ"។

វេជ្ជបណ្ឌិត : "ប៉ុន្តែលុយនេះ តែ 500 ដុល្លា ... ហ្នឹង!"

វិស្វករ : "សូមអបអរសាទរ! ភ្នែករបស់លោកអាចមើលឃើញច្បាស់វិញហើយ! ដូចឆ្នេះ លោកត្រូវបង់ប្រាក់ 500 ដុល្លា"៕

ប្រភព៖ បរទេស