ដឹងថា Rain និង Kim Tae Hee បង្កាត់ភ្លើងស្នេហ៍លើកដំបូងរបស់ពួកគេយ៉ាងម៉េចទេ!

,

ប៉ុស្តិ៍ទូរទស្សន៍ KBS បានបង្ហើបឱ្យដឹងពីរឿងរ៉ាវរវាង Rain និង Kim Tae Hee បានចាប់ផ្តើមក្តីស្នេហ៍ដំបូងរបស់ពួកគេ បន្ទាប់ពីការថតស្បតពាណិជ្ជកម្មពិសេសមួយរួមគ្នា។

នៅថ្ងៃទី 21 ខែមករា កម្មវិធីកំសាន្តប្រចាំសប្តាហ៍បានចាក់ផ្សាយកម្មវីធីដ៏វិសេសវិសាលមួយ អបអរដល់ប្តីប្រពន្ធដ៏មានឥទ្ធិពលនិងទើបតែរៀបការថ្មីថ្មោងមួយគូរ គឺ Rain និង Kim Tae Hee ។ នៅក្នុងកម្មវិធីនេះផងដែរ ពួកគេបានបង្ហាញពីពេលដែលពួកគេបានជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំ 2011 ខណៈពេលថតពាណិជ្ជកម្មសម្រាប់ Coupang សេវាទិញទំនិញអនឡាញស្រដៀងគ្នាទៅនឹងក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Groupon មួយ។

ក្នុងស្ពតពាណិជ្ជកម្មនេះ អ្នកទាំងពីរហាក់ដូចជាបានបញ្ចេញសារធាតុគីមីសាស្ត្រទៅលើគ្នាទៅវិញទៅមក ដែលមិនអាចប្រកែកបាន បើទោះបីវាជាការជួបគ្នាលើកដំបូងរបស់ពួកគេក៏ដោយ គ្រានោះពួកគេបានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នា ក្នុងអំឡុងពេលនៃការថត CF ខ្លីមួយ ដែលវាបានក្លាយជាការចាប់ផ្តើមរបស់ប្តីប្រពន្ធដែលមានឥទ្ធិពលបំផុតរបស់កូរ៉េនេះ។

ទៅមើលវីដេអូ Cute Cute របស់អ្នកទាំង 2 ខាងក្រោមនេះ៖

ប្រភព៖ Koreanboo