សម្រាប់អ្នកដែលពូកែអៀនប្រៀនច្រើន ត្រូវយកឈ្នះវាដូចម្តេច?

,

ជាការពិតណាស់ ជំងឺអៀនប្រៀនច្រើនពេក វាអាចធ្វើឲ្យអ្នកដទៃ មើលងាយ មើលស្រាល មិនសូវចាប់អារម្មណ៍ មិនសូវទទួលយកគំនិតរបស់អ្នក ហើយវាក៏អាចធ្វើឲ្យអ្នកបាត់បង់ឱកាសល្អៗទៀតផង។ ប៉ុន្តែអ្នកក៏អាចកាត់បន្ថយការអៀនប្រៀននេះតាមរយះវិធីសាស្ត្រខាងក្រោមនេះ៖

១) កុំប្រាប់អ្នកដទៃថាអ្នកជាមនុស្សពូកែអៀន បើមិនដូច្នោះទេ អ្នកគឺនៅតែជាមនុស្សពូកែអៀនសម្រាប់អ្នកដទៃដដែលរហូត

២) ធ្វើដំណើរទៅកន្លែងផ្សេងៗគ្នា ជួបមនុស្សផ្សេងៗគ្នាឲ្យបានច្រើន

៣) ត្រូវតែបង្ហាញអ្នកដទៃថាអ្នកឈប់អៀនប្រៀនទៀតហើយពីពេលនេះទៅ

៤) កុំអនុញាតិឲ្យអារម្មណ៍អៀនប្រៀនរបស់អ្នក ដឹកមុខអ្នកទៀតអី

៥) ត្រូវដឹងពីចំនុចខ្លាំងរបស់អ្នក ហើយត្រូវយកភាពខ្លាំងនោះមកបង្ហាញឲ្យគេគ្រប់គ្នាបានឃើញ

៦) ត្រូវបង្រៀនខ្លួនឯង ហើយជម្រុះចោលនូវទម្លាប់អៀននោះចេញ

៧) ឩស្សាហ៍ធ្វើជាអ្នកដឹកនាំគេ ទោះជាក្នុងរឿងតូចតាចក្តី

៨) ឈប់គិតផ្ដេសផ្ដាសដែលនាំឲ្យអ្នករឹតតែអៀនគេថែមទៀត

៩) ត្រូវឧស្សាហ៍ផ្ដល់ឱកាសឲ្យខ្លួនឯងនិយាយជាមួយអ្នកដទៃឲ្យបានរឹតតែច្រើន

១០) អ្នកគួររៀននិយាយ ហើយធ្វើកាយវិការណាដែលធ្វើឲ្យអ្នកមើលទៅជាមនុស្សក្លាហាន

១១) ត្រូវចូលប្រទ្បូកក្នុងកិច្ចការសង្គមឲ្យបានច្រើន


ប្រភព៖ Psychcentral