នៅថ្ងៃចុងក្រោយរបស់លោកប្រធានាធិតបី បារ៉ាក់ អូបាម៉ា ក៏ជាថ្ងៃដែលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Obama ចង់ឱ្យមនុស្សគ្រប់គ្នាអានសៀវភៅ ១១ក្បាលនេះ៖
១) The Naked and the Dead និពន្ធដោយ Norman Mailer៖ សៀវភៅនេះនិយាយពីសង្គ្រាមដណ្ដើមកោះជ៉បុន Anopopei។
២) One Hundred Years of Solitude និពន្ធដោយ Gabriel Garcia Marquez៖ ជាសៀវភៅប្រលោមលោក និយាយពីគ្រួសារ Bluendia និងការធ្វើឯកនិយមរយៈពេល១០០ឆ្នាំមួយ។
៣) The Golden Notebook និពន្ធដោយ Doris Lessing៖ ជាសៀវភៅដែលនិយាយអំពីជីវិតរបស់ Anna Wulf ដែលមានសៀវភៅកត់ត្រា ៤ក្បាលរៀបរាប់ពីជីវិតរបស់គាត់។
៤) The Woman Warrior និពន្ធដោយ Maxine Hong Kingston៖ សៀវភៅនេះនិយាយអំពីស្ត្រីអាមេរិក ចិនដែលបានលើកអំពីជីវិតកុមារភាពដែលផ្លាស់ប្ដូរជីវិតរបស់អ្នកស្រី។
៥) The Underground Railroad និពន្ធដោយ Colson Whitehead៖ សៀវភៅនេះនិយាយអំពីការរំដោះខ្លួនពីជីវិតជាទាសករដែលរស់នៅដូចឋាននរកអញ្ចឹង។
៦) Gilead និពន្ធដោយ Marilynne Robinson៖ ជាសៀវភៅបែបប្រលោមលោកដ៏គួរទាក់ទាញមួយ ហើយឈ្នះពានរង្វាន់ Politzer ទៀតផង។ សៀវភៅនេះនិយាយអំពីជីវិត ៣ជំនាន់របស់ស្ត្រីមេផ្ទះឈ្មោះ Marilynne Robinson។
៧) Three-Body Problem និពន្ធដោយ Cixin Liu៖ ជាសៀវភៅប្រលោមលោកបែបវិទ្យាសាស្ត្រនិយាយពីបដិវត្តន៍ចិន និងគម្រោងយោធាទាក់ទងនឹងមនុស្សភពក្រៅ។
៨) Gone Girl និពន្ធដោយ Gillian Flynn៖ ជាសៀវភៅមួយដែលស្ថិតនៅក្នុងបញ្ជីសៀវភៅដែលលក់ដាច់ជាងគេបំផុតនៅ New York។
៩) Fates and Furies និពន្ធដោយ Lauren Groff៖ សៀវភៅនេះនិយាយពីទំនាក់ទំនងគូស្នេហ៍មួយគូរក្នុងយៈពេល ២៤ឆ្នាំនៃចំណងទំនាក់ទំនងរបស់គេ។
១០) Song of Solomon និពន្ធដោយ Toni Morrison៖ ចំណែកឯសៀវភៅមួយក្បាលនេះវិញ ជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធដ៏ល្បីល្បាញឈ្មោះម្នាក់ដែលបានឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រទៀតផង។
១១) A Bend in the River និពន្ធដោយ V.S. Naipaul៖ រីឯសៀវភៅមួយក្បាលនេះវិញនិយាយអំពីបុរសម្នាក់ដែលនៅរស់រានមានជីវិតបន្ទាប់ពីសង្គ្រាម។ លោកបានរស់នៅក្នុងទីក្រុងមួយដែលត្រូវគេបោះបង់ចោល។
ប្រភព៖ Businessinsider