វិធីដោះស្រាយបញ្ហាគេងមិនលក់

,

ជំងឺ​គេង​មិន​លក់​​ពិតជា​ប៉ះ​ពាល់ ​​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ដល់​សុខភាព​របស់មនស្សទាំង​មូល។ ដូចឆ្នេះអ្នកត្រូវកំចាត់ជំងឺកំណាចមួយនេះដោយវិធីមួយចំនួនដូចខាងក្រោមនេះ៖

១) អ្នកត្រូវ​ចេះ​សមាធិ​ ចេះប្រមូល​អារម្មណ៍​ឲ្យ​​មូល និងមិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ​ច្រើន​ពេក​ទេ ទោះ​បី​អ្នក​មាន​រឿង​ត្រូវ​គិត​ក្ដី​

២) កុំ​ពិសា​គ្រឿង​ស្រវឹង​ គ្រឿង​ញៀន ឬ​ក៏​ពិសា​បារី​មុន​ពេល​ចូល​គេង​ឲ្យ​សោះ

៣) កុំ​មើល​ទូរទស្សន៍​ឬ​ទូរស័ព្ទ​ដៃ​ មុន​ពេល​ចូល​គេង​មួយ​ម៉ោង​មុន​ ព្រោះ​ពន្លឺ​ចាំង​ទាំង​នោះ នឹង​បញ្ចេញ​ អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​ងងុយ​អស់​ពី​សរីរាង្គ

៤) បន្ទប់​គឺ​ត្រូវ​​តែ​ងងឹត ហើយ​ត្រជាក់​ ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ចង់​គេង ហើយ​ឆាប់​គេង​លក់​ទៀតផង

៥) ឧស្សាហ៍​ហាត់​ប្រាណ និង​ពិនិត្យ​របរ​អាហារ​​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​តាមការ​​កំណត់​

ប្រភព៖  Lifehack