មនុស្សគ្រប់រូប សុទ្ធតែមានទុក្ខលំបាករៀងៗខ្លួន។ ពេលជួបភាពបរាជ័យក្នុងជីវិត មនុស្សយើងតែងតែអស់សង្ឃឹម បាក់ទឹកចិត្ត ស្ទើរតែគ្មានកំលាំងចិត្តដើម្បីបន្តរដំនើររបស់ខ្លួនតទៅទៀតក៏មាន។ ចូរយកពាក្យសម្ដីប៉ុន្មានឃ្លានេះសម្រាប់ដាស់តឿនដល់អ្នកពេលជួបរឿងទាំង៖
១) ជីវិតអាចនាំអ្នកទៅរកអ្វីដែលអ្នកមិនចង់បាន តែអ្នកត្រូវដឹងថាវាប្រហែលជាអាចនឹងនាំអ្នកទៅកាន់កន្លែងមួយដែលល្អជាងនោះក៏ថាបាន
២) អ្នកប្រហែលជាជួបទុក្ខលំបាកច្រើនណាស់ តែមិនត្រូវអនុញ្ញាតឲ្យខ្លួនឯងនៅតែត្រឹមហ្នឹងនោះទេ
៣) កុំបណ្តោយឲ្យបញ្ហាដដែលៗ មកធ្វើទុក្ខដល់អ្នក ឬរារាំងអ្នកទៀត
៤) ចូរប្រើប្រាស់កម្លាំងដែលអ្នកមានទាំអស់ ដើម្បីបង្កើតទ្បើងថែមទៀតមិនមែនបំផ្លាញវាចោលនោះទេ
៥) កុំមានទុក្ខសោកជាមួយអតីតកាលអ្នក ហើយកុំបារម្ភពីអនាគតដែលមិនច្បាស់លាស់ រស់នៅជាមួយបច្ចុប្បន្នភាពឲ្យសប្បាយរីករាយ
៦) កុំបោះបង់ចោលនូវអ្វីដែលអ្នកចង់ធ្វើបំផុត ព្រោះអ្នកនឹងជោគជ័យបើអ្នកមិនបោះបង់ចោល
ប្រភព៖ Powerofpositivity