ចាប់ផ្តើមអាជីវកម្មនៅផ្ទះរបស់អ្នកក្នុងរយះពេលមួយខែ

,

មានជំហ៊ាននិងភារកិច្ចជាច្រើនក្នុងការចាប់ផ្តើមអាជីវកម្មនៅផ្ទះ។ មានអាជីវកម្មនៅផ្ទះជាច្រើនដែលអាចចាប់ផ្តើមបាន ប៉ុន្តែដូចសុភាសិតមួយបានលើកថា ”អាជីវកម្មក្នុងផ្ទះ ផលកំរ៉ៃទទួលបានក៍តិចដែរ។” តែយ៉ាងណាក៍មិនទាំងអស់ដែរ។ នេះជាមគ្គុទេសក៍និងជំហ៊ានដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នកនិងអាចដំនើរការនៅក្នុង៣០ថ្ងៃ និងវិធីសាស្ត្រក្នុង៤សប្តាហ៍នេះ។

ក្នុងអំឡុងពេលសប្តាហ៍ដំបូងនេះអ្នកនឹងត្រូវស្រាវជ្រាវការរៀបចំផែនការនិងការចាប់ផ្តើមជំហ៊ានដំបូងដើម្បីបើកដំណើរការអាជីវកម្មរបស់អ្នក។ ក្នុងអំឡុងពេលនៃសប្តាហ៍ទីពីរអ្នកនឹងត្រូវបានដាក់គ្រឹះអាជីវកម្មរបស់អ្នកនៅនឹងកន្លែង។ ពីរសប្តាហ៍ចុងក្រោយនេះនឹងមានអំពីទីផ្សារនិងការផ្តល់ផលិតផលនិងសេវាកម្មអស្ចារ្យ។

ថ្ងៃទី ១: សម្រេចចិត្តចាប់ផ្តើមមុខជំនួញអ្វី

នេះពិតជាអាចតម្រូវឱ្យមានពេលវេលាច្រើនជាងមួយថ្ងៃដោយសារតែក្រៅពីគំនិតដែលអំពាវនាវដល់អ្នកនូវការអាជីវកម្មរបស់អ្នកគួរតែជាគំនិតដែលអាចសម្រេចបានផ្នែកហិរញ្ញវត្ថុនិងដែលតម្រូវឱ្យមានការស្រាវជ្រាវ។ កត្តាដែលត្រូវពិចារណាគឺថាតើអ្នកអាចប្រព្រឹត្តទៅនូវអាជីវកម្មរយៈពេលវែង តម្រូវការផ្នែកហិរញ្ញវត្ថុដើម្បីចាប់ផ្តើម និងថាតើមានឬមិនមានទីផ្សារមួយរួចជាស្រេច អ្វីជាតម្រូវការនឹងអាចទិញនូវគ្រឿងបរិក្ខាផ្សេងៗ។

ថ្ងៃទី ២: បង្កើតចក្ខុវិស័យនិងគោលដៅរបស់អ្នក

មនុស្សជាច្រើនប្រលោកក្នុងអាជីវកម្មដោយគ្មានគំនិត​ និងគោលដៅច្បាស់លាស់ដែលពួកគេនឹងត្រូវទៅ។ ពួកគេចង់ទទួលបានភាពជោគជ័យ ប៉ុន្តែមិនបានកំណត់ពីអ្វីដែលត្រូវទទួលបានភាពជោគជ័យនោះយ៉ាងម៉េចនោះទេ។ តើអាជីវកម្មរបស់អ្នកត្រូវធ្វើក្រៅម៉ោងឬវានឹងកើនឡើងដល់ទៅពេញម៉ោងដែលទាមទារឱ្យអ្នកឈប់ពីការងាររបស់អ្នក? តើអ្នករំពឹងថានឹងធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពចល័ត ហើយអ្នកអាចធ្វើដំណើរឬទេ? តើអ្នកចង់ក្លាយជាកូនបំណុលឬចង់ក្លាយជាអ្នកមាន? សូមស្រមៃគិតថាអាជីវកម្មរបស់អ្នកបានសម្រេចបានភាពជោគជ័យ តើវាគួរមើលទៅដូចម្តេច?

ថ្ងៃទី ៣: លុយសំរាប់បង្វិល

ខណៈពេលដែលអ្នកអាចចាប់ផ្តើមអាជីវកម្មដោយគ្មានអ្វីសោះប្រាក់នឹងប្រភពដែលអាចបង្វិលផ្នែកហិរញ្ញវត្ថុគឺសំខាន់ដែលធ្វើអោយអាជីរកម្មរបស់អ្នករីកលូតលាស់នឹងទទួលបានជោគជ័យ។ កង្វះផ្នែកហិរញ្ញវត្ថុគឺជាមូលហេតុចំបងមួយក្នុងចំណោមហេតុផលជាច្រើនធ្វើអោយអាជីវកម្មបរាជ័យ។ ត្រូវពិចារណាផ្នែកហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក អ្វីដែលនឹងត្រូវចំនាយដើម្បីបើកដំណើរការនិងកសាងអាជីវកម្ម គោលដៅហិរញ្ញវត្ថុរបស់អ្នក និងរបៀបអាជីវកម្មជាច្រើន (ការលក់ ឬអតិថិជន -ល-) គឺជាតម្រូវការចំបាច់ដើម្បីសម្រេចបាននូវគោលដៅនោះ។ នេះគឺជាពេលវេលាដើម្បីធ្វើការកំណត់តម្លៃនៃអាជីវកម្មរបស់អ្នកដើម្បីធានាថាធនធានរបស់អ្នកគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការចំណាយរបស់អ្នកនិងរកប្រាក់ចំណេញផងដែរ។

ថ្ងៃទី ៤: កំណត់ទិសដៅទីផ្សាររបស់អ្នក

អ្នកនឹងទទួលបានជោគជ័យកាន់តែច្រើន និងការចំណាយតិចជាងមុនតាមរយៈការលក់ដោយផ្ទាល់ទៅកាន់គោលដៅទីផ្សាររបស់អ្នក ទៅកាន់អតិថិជនដែលត្រូវការផលិតផលរបស់អ្នកហើយអាចបង់ប្រាក់សម្រាប់អ្វីដែលអ្នកផ្តល់អោយ។

ថ្ងៃទី 5: ស្វែងរកអ្វីដែលប្លែកពីគេ developing your unique selling proposition (USP)

ស្វែងរកអ្វីដែលថ្មី មានន័យថាអ្នកត្រូវតែរកវិធីដើម្បីកំណត់ដោយខ្លួនអោយខុសពីដៃគូរប្រកួតប្រជែងរបស់អ្នក។ ពេលដែលអ្នកធ្វើ USP ត្រូវផ្តោតលើអត្ថប្រយោជន៍ដែលអតិថិជនរបស់អ្នកនឹងទទួលបានដោយការប្រើផលិតផលឬសេវាកម្មរបស់អ្នក។

ថ្ងៃទី ៦: បង្កើតឈ្មោះអាជីវកម្ម

ឈ្មោះអាជីវកម្មរបស់អ្នកគួរតែតំណាងឱ្យអ្វីដែលអ្នកបានផ្តល់ដោយលក្ខណះទូលំទូលាយ ដូច្នេះអ្នកនិងអាចពង្រីកអាជីវកម្មរបស់អ្នកនៅពេលក្រោយ។ អាជីវកម្មរបស់អ្នកនឹងក្លាយជាតំណាងនៃម៉ាក(Brand)របស់អ្នក ដូច្នេះត្រូវយកចិត្តទុកដាក់នូវគុណភាពនៃផលិតផលរបស់អ្នកពេលបង្កើតវា។ ត្រូវប្រាកដថាវាមិនឈ្មោះអាជីវកម្មរបស់អ្នកគឺពុំទាន់មាន។ ដូចគ្នានេះផងដែរ ត្រូវពិនិត្យមើលថាអ្នកអាចទិញឈ្មោះសំរាប់បង្ហោះលើអិនធើណេត(Domain Name) ហើយប្រសិនបើវាអាចទិញបានត្រូវទិញវា។

ថ្ងៃទី ៧: ធ្វើផែនការអាជីវកម្ម

កត់ត្រាអ្វីដែលអ្នកបានធ្វើក្នុងផែនការអាជីវកម្មមួយ។ ទោះបីជាអ្នកមិនមានគម្រោងក្នុងការឡើងចំនួនទឹកប្រាក់សម្រាប់ផែនការអាជីវកម្មក៏ដោយ តែការផែនការអាជីវកម្មដើរតួនាទីជាផែនទីបង្ហាញផ្លូវមួយឆ្ពោះទៅរកគោលដៅដឹកនាំរបស់អ្នក។

ប្រសិនបើអ្នកបានបញ្ចប់សប្តាហ៍ដំបូង​ហើយ បន្ទាប់មកផ្លាស់បន្តរទៅសប្តាហ៍ទីពីរ ដែលជាមូលដ្ឋានគ្រឹះនៃការចាប់ផ្តើមអាជីវកម្មផ្ទះរបស់អ្នកជាផ្លូវការ។

ប្រភព៖ homebusiness.about