មនុស្សជោគជ័យមិនធ្វើរឿងទាំងនេះទ្បើយនៅពេលដែលគេមានអាយុខ្ទង់ ២០ ឆ្នាំ

,

មនុស្ស​ភាគច្រើន​មិន​មែន​មិន​ដឹង​ថា​អ្វី​ដែល​គួរ​ធ្វើ​ឬ​មិន​គួរ​ធ្វើ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ហាក់​បី​ដូច​ជា​មិន​បាន​អនុវត្ត​ហើយ​ព្រងើយ​កន្តើយ​ចំពោះ​រឿង​ទាំង​អស់​ ​ដោយសារតែ​ភាព​ខ្ជិល ​​ការ​​ពន្យារពេល​ ​និង ការ​ខ្លាច​​អ្នកដទៃ​រិះគន់​ជា​ដើម​។ ចំពោះ​បុគ្គល​ជោគជ័យវិញ​ ពួកគេ​មិន​​ធ្វើ​រឿង​ទាំង​៦​យ៉ាង​នេះ​ឡើយ​នៅ​អាយុ​ខ្ទង់​២០​៖


១)  ពួកគេ​មិន​គិត​ថា ​ការ​អប់រំ​ និង​ទេពកោសល្យ​​​គ្រប់គ្រាន់​សម្រាប់​ភាព​ជោគជ័យ​នោះ​ទេ៖ វា​ជា​ការ​ល្អ​បើ​សិន​ជា​យើង​មាន​ទេពកោសល្យ​និង​ចំណេះ​ដឹង​ខ្ពស់  តែ​វា​មិន​មាន​ន័យ​ថា​យើង​អាច​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ទេ។ យើង​ត្រូវ​តែ​មាន​បុគ្គលិក​លក្ខណៈ​ល្អ​ដូចជា​មាន​ការ​អត់ធន់​ខ្ពស់ មាន​ការ​តស៊ូ​ មាន​ភាព​ឆ្លាតវៃ ឬ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ជាដើម ​ទើប​អាច​សម្រេច​​គោលដៅ​។

២)​  ពួកគេ​មិន​​ព្រងើយ​កន្តើយ​​អំពី​សុខភាព៖ អ្នក​ត្រូវ​តែ​ត្រួត​ពិនិត្យ​ឲ្យ​មែន​ទែន​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​របស់​អ្នក​ ព្រោះ​មិន​ថា​អ្នក​ជោគជ័យ​ដល់​កម្រិត​ណា​ក៏​ដោយ​បើ​អ្នក​មិន​មាន​សុខភាព​ល្អ​ទេ​ អ្នក​ក៏​មិន​អាច​ជោគជ័យ​បាន​យូរ​ដែរ។ ​សម្រាប់​បុគ្គលិក​ដែល​ជោគជ័យ​ ​គឺ​មិន​មែន​ជា​មនុស្ស​ដែល​មាន​ត្រឹម​តែ​លុយ​នោះ​ទេ ​ទាល់​តែ​មាន​សុខភាព​ល្អ​ដែរ​ទើប​បាន​។

៣) ​ពួកគេ​មិន​ប្ដូរ​សេចក្ដី​សុខ​ជាមួយ​នឹង​ទឹក​ប្រាក់​នោះ​ទេ៖​ ​អ្នក​មិន​គួរ​ធ្វើការ​ហួសហេតុ​ពេក​នោះ​ទេ​ អ្នក​ត្រូវ​តែ​ចេះ​បែងចែក​ពេល​សម្រាប់​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចូលចិត្ត​ដូចជា​ការ​ដើរ​ផ្សារ​ ទៅ​កម្សាន្ត​នៅ​កន្លែង​ដែល​ខ្លួន​ឯង​ចូលចិត្ត​ជាដើម ​ជា​ពិសេស​នោះ​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់​។

៤) ​​ពួកគេ​មិន​​បោះបង់​​​នៅ​ពេល​ជួប​ការ​លំបាក៖ ​អ្នក​ត្រូវ​តែ​ចេះ​តស៊ូ​នៅ​ក្នុង​ឆាក​ជីវិត​ ព្រោះ​ថា​ការ​លំបាក​នេះ​ហើយ​ដែល​បង្រៀន​អ្នក​ឲ្យ​​មាន​ភាព​រឹងមាំ​ ដែល​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​អ្នក​សម្រេច​គោល​ដៅ​របស់​ខ្លួន​ឯង។

៥)​ពួកគេ​មិន​ខ្វល់​ពី​​សម្ដី​របស់​អ្នក​ដទៃ​ខ្លាំង​ពេក​នោះ​ទេ​៖ មិន​ថា​អ្នក​ធ្វើ​ល្អ​យ៉ាង​ណា​នោះ​ទេ  ​ការ​រិះគន់​នៅ​តែ​​កើត​មាន​ជានិច្ច​​គ្រាន់​តែ​តិច​ឬ​ច្រើន​ ​ប៉ុណ្ណោះ​។ ហេតុ​នេះ​ហើយ​ អ្នក​គួរ​ព្យាយាម​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ស្រលាញ់​ពេញចិត្ត​ ហើយ​គិត​ថា​វា​ត្រឹមត្រូវ​ល្អ​ជាង​។

៦)​​ពួកគេ​​មិន​រំពឹង​ទៅលើ​អ្នក​ដទៃ​​ខ្លាំង​ពេក​នោះ​ទេ៖ យើង​គួរ​តែ​ចេះ​ធ្វើ​អ្វី​ដោយ​ឯករាជ្យ​​ព្រោះ​អ្នក​ដទៃ​មិន​អាច​តម្រូវ​ចិត្ត​យើង​បាន​ទាំង​ស្រុង​នោះ​ទេ​ ហើយ​អ្នក​ទាំង​អស់​នោះ​ក៏​មិន​អាច​ជួយ​យើង​បាន​គ្រប់​ពេលវេលា​នោះ​ទេ។ ​ដូច្នេះ​ហើយ​មាន​តែ​​ ​ការ​រស់នៅ​ដោយ​ពឹង​លើ​ ​សមត្ថភាព​​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ ​ទើប​ជា​តម្លៃ​ពិត​នៃ​ជីវិត​។

ប្រភព៖ Businessinsider