បើអ្នកជានារីល្អម្នាក់ហើយ ហេតុអ្វីគេនៅតែចាកចេញពីអ្នកទៀត?

,

ហេតុបានជាបុរសម្នាក់នោះគេចាកចេញពីអ្នក ប្រសិនបើអ្នកជានារីម្នាក់ល្អហើយនោះ?

ចឹងមើលហេតុផលមួយចំនួនខាងក្រោមនេះ វាប្រហែលជាមានចូលច្រើនក្នុងរឿងរបស់អ្នក៖

១) គេគិតថាគេមានសម្ពាធហើយគិតថាខ្លួនឯងអសមត្ថភាព៖ បើមនុស្សប្រុសមានអារម្មណ៍ថាមានសម្ពាធជាមួយអ្នក គេនឹងដើរចេញពីអ្នក ព្រោះគេគិតថាប្រហែលគេល្អមិនគ្រប់គ្រាន់សម្រាប់អ្នកទេ។ សម្ពាធផ្លូវចិត្តនេះហើយ ដែលជំរុញឲ្យគេចាកចេញ ហេតុនេះអ្នកគួរតែស្វែងរកវិធីមួយដើម្បីជជែកវែកញែកជាមួយគេ ថាតើពេលអ្នកស្រឡាញ់គ្នា តើម្ខាងៗមានសម្ពាធដែរឬអត់?

២) គេមានអារម្មណ៍ថាភាគីម្ខាងទៀតតែងតែចង់យកឈ្នះពេក៖ គ្មាននរណាម្នាក់ដែលចង់ឲ្យខ្លួនចាញ់គ្រប់ពេលនោះឡើយ។ តែបើនារីដែលជាសង្សារតែងប្រកាន់គំនិតយកឈ្នះ ចចេសរឹងរូស មិនដាក់ខ្លួន ហើយមិនស្ដាប់បុរសដែលជាសង្សាររហូតនោះ គេអាចនឹងសម្រេចចិត្តចេញពីអ្នកហើយ។

៣) គេមានអារម្មណ៍ថាអ្នកមិនគោរពគេ៖ មនុស្សប្រុសត្រូវការជាងគេគឺកិត្តិយស។ មនុស្សប្រុសមិនអាចរួមរស់ជាមួយមនុស្សស្រីណាដែលមិនចេះគោរពខ្លួនឡើយ។ អាចថាអ្នកដ៏ទៃមិនសូវជាគោរពគេ តែអ្នកជាសង្សារគួរផ្ដល់តម្លៃនិងគោរពគេខ្លះផង។ បើគ្មានការគោរពទេនោះ គេអាចរកអ្នកផ្សេងដែលចេះគិតជាងអ្នកក៏ថាបាន។
ប្រភព៖ Yourtango

ស្នេហា