វិធីប្រសើរបំផុតដែលអ្នកត្រូវធ្វើ បន្ទាប់ពីបែកបាក់ស្នេហា

,

ជាការពិតណាស់ដែលថា ស្នេហាគឺវា​​ពិបាកក្នុងការពិ​ពណ៌នា​ណាស់ ព្រោះ​ពេល​ខ្លះ​ស្នេហាមានរសជាតិផ្អែមល្ហែម​ រីករាយ​ខ្លាំង តែ​បើ​ជូរចត់​វិញ អ្នក​សឹង​តែ​ទ្រាំ​រស់​ទៀត​លែង​​​បានតែម្តង​។ ប៉ុន្តែទោះជាយ៉ាងណា វិធី​ទាំង៤ខាងក្រោមនេះអាច​​ជួយ​លាក់​បាំង​ការ​ឈឺចាប់​ពី​ស្នេហា​បែក​បាក់​ស្នេហារបស់អ្នកបាន​ ៖

១) អ្នកត្រូវមាន​មិត្ត​ភ័ក្ដិ​ឲ្យ​ច្រើន​៖ ទោះបីជាអ្នក​អត់​​ស្នេហា​ក៏​អ្នក​មិន​ស្លាប់ និង​មិន​ឯកាដែរ ព្រោះ​អ្នក​នៅ​មាន​មិត្តល្អ​ៗ​ នៅ​មាន​ពេលវេលា​សប្បាយ​រីករាយ​ជាមួយ​មិត្ត​​របស់​អ្នក​ទៀត។ ​

២) ស្វែងរក​ដៃ​គូ​ស្នេហា​​ថ្មី​ដែលល្អ៖ បន្ទាប់​ពីបែកពី​អ្នក​ចាស់ អ្នក​ក៏​អាច​មាន​អ្នក​ថ្មី​ដែល​ល្អ និង​សក្ដិសម​ជាង​អ្នក​ចាស់​ទៅ​ទៀត។ មិន​មែន​មាន​តែ​គូរស្នេហ៍ចាស់នោះទេ​​ ដែល​ល្អ​សម្រាប់​អ្នក​នោះ។

៣) ត្រូវធ្វើការងារឲ្យ​ជោគជ័យ​គ្រប់​រឿង​៖ ហ្វឹកហាត់ និង​បង្រៀន​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ខ្លាំង​ជាង​មុន។ ដូច​ច្នោះ អ្នក​ចាស់​របស់អ្នកនឹង​មិន​មើល​ងាយ​អ្នក​ ហើយ​ថែម​តែ​កោត​សរសើរ​ ឬ​ក៏​អាច​ស្ដាយ​ក្រោយ​ដែល​បាត់​អ្នក​ទៀត​ផង។​

៤) ​ត្រូវធ្វើ​ឲ្យ​គេ​ច្រណែន​នឹងអ្នក​​៖ ត្រូវធ្វើ​ខ្លួន​ឯង​ឲ្យ​គេ​កាន់​តែ​ច្រណែន​នឹងអ្នក ហើយ​ត្រូវតែឲ្យ​គេ​មាន​វិប្បដិសារីខ្លាំងបំផុត​ដែល​បាន​បោះបង់​អ្នក​។
ប្រភព៖ Powerofpositivity