ធ្វើយ៉ាងណាទើបអាចរក្សាចំណងក្តីស្នេហ៍របស់អ្នកឲ្យយូរអង្វែង?

,

ចង់រក្សាចំណងក្តីស្នេហ៍យូរអង្វែង វាមិនមែនជារឿងងាយស្រួលឡើយ ហើយវាក៏មិនមែនកើតឡើងដោយសំណាងដែរ។ បើចង់រក្សាក្តីស្នេហ៍របស់អ្នកឲ្យបានយូរអង្វែងអ្នកអាចអនុវត្តតាម វិធីសាស្ត្រមួយចំនួនខាងក្រោមនេះ៖

  1. ត្រូវចេះសួរនាំគ្នាទៅវិញទៅមក

ការសួរនាំនេះ វាបង្ហាញពីការគោរព បំណង បទពិសោធន៍ដែលមានចំពោះគ្នាទៅវិញទៅមក។ គេតែងចង់បានមនុស្សដែលចេះសួរនាំគ្នាមកធ្វើជាប្ដីប្រពន្ធ ព្រោះវាបង្ហាញពីការគោរពគ្នា។

  1. ចេះអត់ធ្មត់ខ្លាំង

ការអត់ធ្មត់តែងឈ្នះគ្រប់អ្វីៗទាំងអស់ ជាពិសេស រឿងស្នេហា។ ពេលមានរឿងរកាំរកូស ភាពអត់ធ្មត់នេះឯងចាំជួយអ្នកឲ្យស្រុះស្រួលនិងត្រូវគ្នាវិញ។

  1. ផ្ដល់គម្លាតដល់គ្នាតាមតែអាចធ្វើបាន

ប្រាកដណាស់ នរណាៗក៏ចង់បានពេលវេលាផ្ទាល់ខ្លួនដែរ ហើយគូស្នេហ៍ក៏ត្រូវយល់ពីគ្នាដែរ ថាពេលណាគេចង់នៅម្នាក់ឯង។ បើធ្វើបែបនេះទើបអ្នកអាចស្រឡាញ់គ្នាបានយូរ។

  1. តែងជួយចាប់យកឱកាសមកវិញពេលម្នាក់បានបាត់ឱកាស

គ្មាននរណាម្នាក់ដែលចង់បាត់បង់ឱកាសពីដៃខ្លួនឡើយ។ តែបើមាននរណាម្នាក់តែងស្រវា ចាប់យកឱកាសទាំងនោះវិញមក ម្នាក់នោះហើយជាគូស្នេហ៍ពិត ដែលអាចនៅជាមួយអ្នកយូរអង្វែង។

  1. ស្នេហាមិនមែនមានតែភាពសុខស្រួលរហូតនោះទេ

អ្នកមិនអាចរកបានស្នេហាណាដែលចាំតែមានភាពងាយស្រួលនោះទេ។ ពេលអ្នកជួបទុក្ខលំបាក ពេលអ្នកមានវិបត្តិ ពេលអ្នកមានបញ្ហា អ្នកត្រូវចាំថា នេះហើយជាស្នេហា។ បើអ្នកហ៊ានមានស្នេហា អ្នកក៏ត្រូវហ៊ានប្រឈមមុខនឹងរឿងអស់ទាំងអស់នេះដូចគ្នាដែរ។

ប្រភព៖ Entrepreneur