ចំនុចសំខាន់បំផុត ២ ដែលសហគ្រិនលើប្រព័ន្ធឌីជីថលត្រូវផ្តោតលើ

,

វាជារឿងពិតដែលមាន ៥០% នៃអាជីវកម្មបានបរាជ័យមុនការអបអរខួបអនុស្សាវរីយ៍ ១ ឆ្នាំរបស់ខ្លួ​ន។ មានសហគ្រិនជាច្រើនពាន់នាក់មានក្តីសុបិន្តសំរេចជោគជ័យក្តីសុបិន្តអាជីវកម្មខ្លួន ប៉ុន្តែគេមិនទាំងដឹងថាត្រូវធ្វើវាតាមវិធីណាផង។ សព្វថ្ងៃនេះអាជីវកម្មស្ទើរតែទាំងអស់ត្រូវពឹងផ្អែកលើប្រព័ន្ធឌីជីថលដើម្បីពង្រឹងខ្លួនឈានទៅមុខ។

សហគ្រិនផ្នែកប្រព័ន្ធឌីជីថល ត្រូវដឹងថា គេត្រូវបង្កើតតំបន់បណ្តាញមួយ (Website) ឬ ក៏ពួកគេត្រូវប្រើបណ្តាញទំនាក់ទំនងសង្គមដែលមានប្រសិទ្ធិភាពមួយ ដើម្បីនាំផលិតផលរបស់ពួកគេទៅដល់អតិថិជនតាមប្រព័ន្ធអេទ្បិចត្រូនិច។
ឥលូវនេះយើងនិយាយអំពីប្រព័ន្ធ POS (Point Of Sale) ២ ដ៏សំខាន់នៅក្នុងពិភពឌីជីថល។ នោះគឺ តំបន់បណ្តាញ (Website) និង បណ្តាញសង្គម (Social Page)៖

១) តំបន់បណ្តាញ (Website)

តំបន់បណ្តាញរបស់អ្នកត្រូវមានមាតិការដ៏គួរឲ្យចាប់អារម្មណ៍។ អ្នកមិនអាចលក់គំនិតរបស់អ្នកបានទេ ប្រសិនបើលោកអ្នកមិនអាចពន្យល់វាទៅកាន់ពិភពលោកបានទេនោះ។ តែត្រូវប្រាកដថាវាសង្ខេប និងមានន័យគ្រប់គ្រាន់។

ចំនែកតំបន់បណ្តាញរបស់អ្នកអាចដាក់ហោះនៅលើប្រព័ន្ធឌីជីថលបាន អ្នកត្រូវការ IP Address និង Domain Name។

២) បណ្តាញសង្គម (Social Page)

បើអ្នកជាសហគ្រិនភាព ការប្រើប្រាស់បណ្តាញសង្គមគឺជារឿងសំខាន់បំផុត។ អ្នកត្រូវបង្កើតបណ្តាញសង្គមមួយដែលមានឈ្មោះងាយស្រួលចាំ និង ប្លែកពីគេ។ កុំបង្កើតឈ្មោះដែលចាស់ៗ ជាន់ឬស្រដៀងគេដែលបានឈានចូលក្នុងទីផ្សាររួចទៅហើយ។ ចំពោះឈ្មោះ អ្នកត្រូវជៀសវាងអក្សរទាំងនេះ ថ្មី ការបន្ថែម កើតម្តងទៀត ។ល។ បណ្តាញសង្គមរបស់អ្នកត្រូវដើរឲ្យទាន់ព្រឹត្តិការណ៍សង្គមដូចជារដូវកាល ឆ្លងឆ្នាំសកល ភ្ជុំបិណ្ឌ គ្រិស្មាក់ ជាដើម។ ការរចនាត្រូវតែទាក់ទាញនិងត្រូវតាមកាលៈទេសៈទាំងនេះ។

ប្រភព៖ addicted2success