សៀវភៅល្បីៗ ១០ ក្បាលដែលអ្នកត្រូវអានក្នុងឆ្នាំ ២០១៧

,

ខាងក្រោមនេះជាសៀវភៅល្បីៗនិងល្អៗ ទាំង ១០ ក្បាលដែលអ្នកគួរអានសម្រាប់ឆ្នាំ២០១៧នេះ៖

១) How to Fail At Almost Everything and Still Win Big ៖ សៀវភៅនេះត្រូវបាននិពន្ធឡើងដោយលោក Scott Adams ។ សៀវភៅនេះចង់បង្ហាញផ្លូវដល់មនុស្សគ្រប់គ្នា ដើម្បីឈានទៅរកភាពជោគជ័យ ហើយអ្នកនឹងចាប់អារម្មណ៍សៀវភៅនេះខ្លាំងព្រោះអី អ្នកនិពន្ធម្នាក់នេះ ជាមនុស្សដែលចូលចិត្តភាពកំប្លុកកំប្លែង ហើយលោកនិងកែច្នៃអត្ថបទនោះឲ្យកាន់តែជក់ចិត្តតែម្ដង។

២) Zero to One ៖ សៀវភៅនេះត្រូវបាននិពន្ធឡើងដោយលោក Peter Thiel ។ នេះគឺជាសៀវភៅដ៏ល្អបំផុតសម្រាប់សហគ្រិនទាំងឡាយ។

៣) The Hard Thing About Hard Things ៖ និពន្ធឡើងដោយលោក Ben Horowitz ហើយវាចង់និយាយអំពី កិច្ចការដែលអ្នកគួរតែធ្វើ នៅពេលអ្នកជួបទុក្ខលំបាកក្នុងជីវិត។

៤) The Third Wave ៖ និពន្ធឡើងសោយលោក Steve Case វាបង្ហាញអំពីគំនិតនៃការរកស៊ី ដែលអ្នកទាំងអស់គ្នាប្រហែលជាមិនដែលឮនិងមិនដែលជួបពីមុនមកទេ។

៥) Mavericks At Work ៖ និពន្ធឡើងដោយលោក Bill Taylor ហើយសៀវភៅនេះចង់បង្រៀនអ្នកឲ្យដឹងថា តើអ្នកគួរតែជ្រើសរើសការងារបែបណាសម្រាប់ខ្លួនឯង ។

៦) Original: How Non-Confirmist Move the world ៖ និពន្ធឡើងដោយលោក Adam Grant ហើយបើអ្នកអានសៀវភៅនេះចប់អ្នកនឹង ស្វែងរកកូនសោនៃជីវិត សម្រាប់អ្នកជារៀងរហូត។

៧) Mastery ៖ និពន្ធដោយលោក Robert Greene សៀវភៅនេះបានជំរុញឲ្យអ្នកទាំងអស់ គ្នា ត្រូវដឹងថា ដើម្បីឈានទៅដល់ភាពជោគជ័យ ជីវិតគឺមិនងាយស្រួលឡើយ។

៨) The Obstacle is the Way ៖ និពន្ធដោយលោក Ryan Holiday សៀវភៅនេះចង់អប់រំ ថា ឧបសគ្គ គឺជា ដំណើរកម្សាន្ត ហើយមិនត្រឹមតែប៉ុណ្ណេះ លោកសួរសំណួរពិបាកៗ ដល់អ្នកហើយបង្ហាញផ្លូវឲ្យអ្នកឆ្លើយវាទាល់តែបាន។

៩) The Talent Code ៖ និពន្ធដោយលោក Daniel Coyle ដោយសៀវភៅនេះចង់បង្ហាញអ្នកថា ខួរក្បាលមនុស្សគឺពិតជាចម្លែក ហើយអ្នកអាចប្រើប្រាស់វាយ៉ាងណាខ្លះសម្រាប់ថ្ងៃអនាគត ដើម្បីឲ្យអ្នកក្លាយជាមនុស្សជោគជ័យទៅថ្ងៃ មុខ។

១០) Smartcuts ៖ និពន្ធដោយលោក Shane Snow ហើយលោកគឺជាបុរស ដែលអនុវត្តការធ្វើអាជីវកម្មតាមបែបទំនើបថ្មី ៗ បើអ្នកអានសៀវភៅនោះ អ្នកនឹងទទួលបានគំនិតថ្មីទាំងនោះពីគាត់។

ប្រភព៖ strategylab