មានមនុស្សច្រើនណាស់ដែលកំពុងតែរស់នៅក្នុងសង្គមនៃហ្វូងចៀម។ មនុស្សងាយនឹងទទួលយកគ្រប់យ៉ាងទាំងអស់ពីមជ្ឈដ្ឋានរបស់គេ។ ពួកគេចូលចិត្តសំងំនៅក្នុងពិភពលោកមួយ ដែលជាកន្លែងប្រជាជនត្រូវការសុវត្ថិភាព ដោយសារតែពួកគេធ្លាប់ទទួលរងការឈឺចាប់។ ប្រសិនបើយើងមិនចូលចិត្តអ្វីមួយ ចូរក្រោកឈរទ្បើងហើយតវ៉ា។ មនុស្សគិតថាជីវិតមិនយុត្តិធម៏សម្រាប់តែពួកគេ ហើយពួកគេចាប់ផ្តើមស្តីបន្ទោសលើអ្នកដទៃ ជំនួសឱ្យខ្លួនឯង។ នៅក្នុងពិភពលោកនេះ មានពូជមួយដែលឈរយ៉ាងខ្ពស់ផុតគេ នោះជាសត្វសឹង្ហដែលហ៊ានក្រោកឈរឡើង ប្រឆាំងនិងចាកចេញពីហ្វូងចៀមដ៏ទន់ខ្សោយទាំងនោះ។
សត្វសឹង្ហ គឺជាពូជសត្វដែលជោគជ័យ។ រាល់ពេលដែលអ្នកងាកទៅមើល ពួកគេបានធ្វើអ្វីមួយដែលមានកំរិតខ្ពស់ជាងគេ។ ខណៈពេលដែលអ្នកកំពុងស្ថិតនៅជាសត្វចៀម សម្រែករបស់ពួកគេបន្លឺទ្បើងកាន់តែខ្លាំង។ នោះជាសត្វសិង្ហដែលចាប់ផ្តើមពីកូនសឹង្ហទៅ។ ប្រហែលជាពួកគេក៏ធ្លាប់ជាកូនចៀមពីមុនមកដែរ។ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរទៅជាសត្វសឹង្ហបានដូចគ្នា។
ខាងក្រោមនេះជាទំលាប់ប្រចាំថ្ងៃទាំង ១០ របស់សត្វសឹង្ហ៖
១) ភ្ញាក់ពីព្រលឹមមុនថ្ងៃរះ
មនុស្សជាច្រើនភ្ញាក់ពីគេងហើយរៀបចំទៅធ្វើការតែម្តង។ ពពួកសឹង្ហងើបចន្លោះម៉ោង ៤ ឬ ៥ ព្រឹក ពួកគេរៀបចំ និងធ្វើការដែលមនុស្សធម្មតាធ្វើរយះពេល១ថ្ងៃ អោយចប់ត្រឹមម៉ោង ៩ ព្រឹកតែប៉ុណ្ណោះ។
២) ងូតទឹកត្រជាក់
មនុស្សជាច្រើនមិនអាចជំនះងូតទឹកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ប៉ន្តែពពួកសិង្ហ ងូតទឹងត្រជាក់កំរិត ០ ទៅ ១៨ អង្សារ ដែលអាចធ្វើឲ្យរាងកាយ ស្មារតីគេហ្វឹកហ្វឺន និងកាន់តែរឹងមាំទ្បើង។
៣) អានរយះពេល១ម៉ោង
សឹង្ហអភិវឌ្ឍសមត្ថភាពជាប្រចាំ។ ត្រូវដឹងថាមនុស្សកាលពីខែមុន គឺខុសគ្នាពីមនុស្សក្នុងថ្ងៃនេះ។ សិង្ហអានសៀវភៅពី ៥០ ទៅ ៦០ ក្បាលក្នុង១ឆ្នាំ។
៤) បំពេញឲ្យបាននូវការងារប្រចាំថ្ងៃ
មុនចាប់ផ្តើមថ្ងៃថ្មី មនុស្សប្រភេទសឹង្ហធ្វើតារាងការងារត្រូវធ្វើរួលរាល់ជាស្រេច ពេលថ្ងៃមកដល់គេដុតដៃដុតជើងបំពេញកិច្ចការនោះលុះត្រាសំរេច។
៥) មិនខ្ជះខ្ជាយពេលឥតប្រយោជន៍
មនុស្សប្រភេទហ្វូងចៀមចំនាយពេលដ៏មានតម្លៃមើលទូរទស្សន៍ និងទូរស័ព្ទ។ គេកំរឃើញមានទូរទស្សន៍នៅក្នុងផ្ទះរបស់ពពួកមនុស្សប្រភេទសឹង្ហណាស់។
៦) ញុំាំអាហារផ្តល់ផលល្អដល់សុខភាព
មនុស្សប្រភេទសឹង្ហជ្រើសរើសអាហារផ្តល់ផលល្អដល់សុខភាព ខណៈក្រុមហ្វូងចៀមញុំាំអាហារគ្រប់ប្រភេទ។
៧) ហាត់ប្រាណ
មនុស្សប្រភេទសឹង្ហកំរចំណាយពេលពេញ១ថ្ងៃដោយមិនបានហាត់ប្រាណណាស់ ទោះជាកំលាំងគេមានការថយចុះយ៉ាងណាក៏ដោយ។ ហ្វូងចៀមមិនដែលចាប់អារម្មណ៍រឿងហាត់ប្រាណទ្បើយ។
៨) អនុវត្តតាមគោលបំណងរបស់ពួកគេ
មនុស្សប្រភេទសឹង្ហមិនចង់ធ្វើការដើម្បីអ្នកណាម្នាក់ទ្បើយ។ គ្រប់គ្នាតែងតែមានការដង្ហោយហៅរបស់ខ្លួនឯង។ ហ្វូងចៀមនឹងរន្ធត់ញាប់ញ័រ។ មនុស្សប្រភេទសឹង្ហដើរតាមក្តីសុបិន្តខ្លួនឯង ទោះបីជាគេដឹងថាត្រូវបរាជ័យក៏ដោយ។
៩) ពួកគេបង្ហាញពីមូលហេតុជាសត្វធំ
គ្រប់គ្នាតែងចង់ក្លាយជាសត្វធំ។ ខណះពេលគ្រប់គ្នាមានសេចក្តីភ័យខ្លាច ប៉ុន្តែមនុស្សប្រភេទសឹង្ហព្យាយាមពង្រីកខ្លួនឯងកាន់តែធំ។
១០) បន្លាចខ្លួនឯង
មនុស្សប្រភេទសឹង្ហមានកិច្ចការ១ប្រចាំថ្ងៃដែលបន្លាចពួកគេ។ សិង្ហដឹងថា ប្រសិនបើចង់រីកចំរើន ត្រូវចាកចេញពីកន្លែងសុវត្ថិភាព។ ខណះពេលហ្វូងចៀមស្នាក់នៅកន្លែងស្កប់ស្កល់ តែមនុស្សប្រភេទសឹង្ហបែរជាបន្លាចខ្លួនឯងគ្រប់ពេល។
ប្រភព៖ addicted2success