រូបមន្ត៥យ៉ាងធ្វើចិត្តឲ្យជាកណ្ដាល

,

រឿងធ្វើចិត្តឲ្យជាកណ្ដាលនោះ ស្តាប់ទៅដូចជានិយាយស្រួលណាស់ តែពិបាក ព្រោះមនុស្សម្នាក់ៗតែងតែមានគោលដៅខុសៗពីគ្នា មានបទពិសោជន៍ និងចំណេះដឹងខុសៗគ្នា ហើយអ្វីដែលសំខាន់ មនុស្សម្នាក់ៗស្ថិតក្នុងក្រុមមនុស្សដែលគិតពីផលប្រយោជន៍ក្នុងស្ថានភាព ណាមួយ។

តែមិនមែនចង់មានន័យថា ហ្វឹកហ្វាត់មិនបាននោះទេ អ្វីគ្រប់យ៉ាងស្ថិតនៅលើចិត្ត បើយើងអាចគ្រប់គ្រងចិត្តខ្លួនឯង នោះអាចចាត់ទុលថា យកឈ្នះបានពាក់កណ្ដាលហើយ ហើយនេះគឺជារូបមន្ត៥ប្រការដែលហ្វឹកហ្វាត់ឲ្យជាកណ្ដាល។

កុំយកខ្លួនឯងជាធំ

ព្រោះបើយើងមើលបញ្ហាផ្សេងៗពីមុខតែមួយ ក្នុងចិត្តប្រាកដជាមិននៅកណ្ដាល ព្រោះយើងនឹងមិនមើល មិនព្យាយាមយល់ពីស្ថានភាព ឫបរិយាកាសដែលជាដែនកំណត់របស់អ្នកផ្សេង។

យកចិត្តគេដាក់ចិត្តខ្លួន

ដើម្បីឲ្យយើងមើលឃើញរូបភាពរួម ត្រូវយកចិត្តគេដាក់ចិត្តយើងផង អត្ថន័យនោះ គឺត្រូវសាកល្បងគិតមើលថា បើយើងជាគេវិញ ស្ថិតក្នុងបរិយាកាសដូចគេ យើងនឹងសម្រេចចិត្តបែបណា។

មើលឲ្យស៊ីជម្រៅ

 កុំយកអារម្មណ៍មកធ្វើជាហេតុផល ហើយច្រើនលើកដែលមិនមានបញ្ហា រង្គោះរង្គើមិនអាចដោះស្រាយឲ្យជ្រះស្រឡះបាន ព្រោះមិនខ្ពស់ពេក យកអារម្មណ៍មកធ្វើជាហេតុផល ចូរស្វែងយល់ឲ្យស៊ីជម្រៅដើម្បីរកមូលហេតុដែលពិតប្រាកដ សម្រាប់ដោះស្រាយឲ្យត្រូវចំណុច។

មើលទៅអនាគតដើម្បី នៅបែក

ការដែលតម្រូវឲ្យមើលបែបនេះ គឺតម្រូវឲ្យម្ចាស់ខ្លួនគេគិតឲ្យវែងឆ្ងាយ មិនមែនដោះស្រាយឲ្យរួចតែពីមាត់ ជាការសម្លឹងមើលតាមទស្សនៈវិជ្ជមានដល់ភាគីទាំងសងខាង។

រកផ្លូវដោះស្រាយថា គួរធ្វើយ៉ាងណាដើម្បី រស់នៅរួមគ្នាបានយូរអង្វែង

ការដែលមានទស្សនៈវិជ្ជាមាន មិនមែនជាផ្លូវដោះស្រាយចុងក្រោយទេ តែត្រូវរកវិធីស្រវគ្នានឹង “ចិត្តកណ្ដាល”។ ភាពបរាជ័យនៃការដោះស្រាយបញ្ហាធំៗច្រើនដង គឺស្ថិតលើចិត្តលម្អៀង (ចិត្តមិនកណ្ដាល)​ នេះឯងព្រោះមានការបែងចែងបក្សពួក គំនុំគុំគួន មានចិត្តលម្អៀង ដោះស្រាយអ្វីមិនដាច់ស្រាច់ដែរ។