ហេតុអ្វីបានជាមនុស្សស្ងប់ស្ងាត់ ជោគជ័យខ្លាំងជាងមនុស្សដែលនិយាយច្រើន?

,

មនុស្សយើងរាល់គ្នាសុទ្ធតែរស់នៅក្នុងពិភពមួយដែលពោលពេញទៅដោយសូរសំឡេង និងការរំខានផ្សេងៗជាប្រចាំ។ ក្នុងនោះដែរ យើងអាចស្វែងរកភាពជោគជ័យបានទោះជាស្ថិតក្នុងពិភពនៃការរំខានយ៉ាងណាក្តី។ យុទ្ធសាស្ត្រយកឈ្នះការរំខានទាំងនោះគឺ ភាពស្ងៀមស្ងាត់។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលបង្ហាញថាភាពស្ងៀមស្ងាត់ពិតជាមានសារៈសំខាន់ខ្លាំងប៉ុនណា៖

  1.  វាដូចជាការកត់ត្រាមួយ 

ភាពស្ងៀមស្ងាត់អាចធ្វើឲ្យមនុស្សបង្កើតបាននូវអារម្មណ៍ផ្សេងៗ។ ឧទាហរណ៍៖ អ្នកនិពន្ធចម្រៀងដែលដាក់បញ្ចូលអារម្មណ៍ដល់ អាចធ្វើឲ្យអ្នកស្ដាប់យំឬរាំបាន។

  1. អ្វីដែលអ្នកមិនបាននិយាយ

ដូចនៅតាមភាគយន្ត ចំណុចដែលល្អមើលជាងគេគឺជាកន្លែងមួយដែលអ្នកត្រូវទាញសាច់រឿងដោយតែខ្លួនឯង។ បើនិយាយបែបផ្សេង នេះជាពេលដែលអ្នកត្រូវគិតដោយគំនិតខ្លួនឯង។ ចំណុចមួយដែលល្អសម្រាប់អ្នកនិពន្ធគឺជាប្រយោគមួយដែលអ្នកនិពន្ធមិនសរសេរ តែវាបានបញ្ចេញមកអោយអ្នកទស្សនាដឹង។

  1. មិនរអ៊ូរទាំ

វាមានរឿងជាច្រើនដែលអ្នកអាចនឹងរអ៊ូរទាំ ប៉ុន្តែអ្នកជ្រើសរើសមិនរអ៊ូរទាំនោះទេ។ អ្នកជ្រើសរើសយកភាពស្ងៀមស្ងាត់។ មនុស្សជាច្រើនចូលចិត្តវាយតម្លៃអំពីរឿងរបស់ពួកគេ។ ប៉ុន្តែ អ្នកស្ងៀមស្ងាត់មិនតាមគេទាំងនោះទេ។

  1. ភាពស្ងៀមស្ងាត់ជាមាស

មនុស្សដែលស្ងៀមស្ងាត់ច្រើនតែដឹងច្រើនជាងមនុស្សដែលនិយាយច្រើន។ ការស្តាប់គឺជាជំនាញមួយដែលមនុស្សជាច្រើនមិនសូវជាមាន។ មនុស្សចូលចិត្តនិយាយដោយមិនព្រមស្តាប់អ្នកដទៃឡើយ។ ការស្តាប់គឺជាប្រភពមួយដែលអ្នកអាចបង្កើនចំណេះដឹងបានយ៉ាងមានប្រសិទ្ធិភាពលើសគេ។

ប្រភព៖ addicted2success