មនុស្សពូកែមិនអនុញ្ញាតិឲ្យទូរសព្ទគ្រប់គ្រងពួកគេបានឡើយ
ថ្ងៃទី 16 មករា 2017 , Monyruth

ខាងក្រោមនេះជាកំរងចម្លើយដែលបានបានឆ្លើយទៅនឹងសំនួរមួយដែលទាក់ទងនឹង "តើមនុស្សពូកែប្រើប្រាស់ទូរសព្ទរបស់ពួកគេដោយរបៀបណា?” ពីកញ្ញា Milena Rangelov ជាសិស្សកំពុងរៀនផ្នែកបណ្ឌិតជំនាញវិស្វកម្មនិងសំណង់ស៊ីវិល និងជាអ្នកសរសេរ Blog ល្បីម្នាក់ផងដែរ។
ខាងក្រោមនេះជាគំនិតរបស់កញ្ញាឆ្លើយតបសំនួរខាងលើ៖
- ពួកគេបិទទូរសព្ទ និងទុកវានៅឆ្ងាយពីខ្លួននៅពេលយប់ ដោយពួកគេមិនគេងជាមួយទូរសព្ទ ហើយក៏មិនចុចទូរសព្ទទល់ភ្លឺនោះដែរ។ ដំណេកគឺជាកត្តាចម្បងសម្រាប់មនុស្សឈ្លាសវ័យ។
- ពួកគេបិទ Notification ពេលកំពុងធ្វើការ ព្រោះការផ្ចង់អារម្មណ៍ជាធាតុផ្សំសំខាន់មួយដើម្បីឲ្យការងារមានផ្លែផ្កា។
- លុបចោលកម្មវិធីទាំងណាដែលមិនប្រើ។ ទូរសព្ទដែលមាន Homescreen រប៉ាត់រប៉ាយបណ្ដាលឲ្យអារម្មណ៍ច្របូកច្របល់ទៅតាមនោះ។
- ពួកគេតែងទុកទូរសព្ទឆ្ងាយនៅពេលនិយាយទៅកាន់នរណាម្នាក់ ដើម្បីបង្ហាញពីភក្ដីភាពចំពោះអ្នកដែលនៅនឹងមុខ។
- ពួកគេនឹងមិនផ្លាស់ប្ដូរទូរសព្ទ ព្រោះតែទូរសព្ទស៊េរីថ្មីទើបចេញលក់នោះទេ ពោលគឺប្រើប្រាស់ឲ្យអស់លទ្ធភាព។
និយាយរួមមនុស្សដែលពូកែអាចគ្រប់គ្រងទូរសព្ទរបស់ពួកគេបាន ប៉ុន្តែមិនមែនឲ្យទូរសព្ទគ្រប់គ្រងពួកគេបាននោះឡើយ។
ប្រភព៖ Quora