រូបភាព៖ កញ្ញា សូរ ដាវមុន្នីរ័ត្ន
សុភមង្គលគឺនៅជុំវិញយើង ប៉ុន្តែមនុស្សមួយចំនួនពិតជាមិនបានដឹងពីវត្តមានរបស់វានោះទេ។ វាអាចជាការលំបាកក្នុងការមើលឃើញសុភមង្គល នៅក្នុងសេចក្តីឈឺចាប់ និង បញ្ហាដែលកំពុងកើតមានទ្បើងក្នុងពេលបច្ចុប្បន្ននេះ។ ការឈឺចាប់ ភាពឯកោ ការលំបាក និងបញ្ហាលុយកាក់ បានរុំព័ទ្ធជុំវិញពួកយើងដូចអ័ព្ទយ៉ាងក្រាស់មួយ។ ព្រះអាទិត្យអាចដុតបំផ្លាញអ័ព្ទទាំងនោះឲ្យរលាយចាកឆ្ងាយអស់បាន តែបើអ័ព្ទនោះវាកើតចេញពីក្នុងចិត្តអ្នកវិញនោះ ព្រះអាទិត្យប្រហែលជាមិនអាចជួយអ្វីដល់អ្នកបាននោះទេ។ មនុស្សដែលសប្បាយរីករាយអាចដុតវាជាមួយនឹងពន្លឺដែលអនុញ្ញាតឱ្យពួកគេមើលឃើញក្ដីអំណរនៃពិភពលោកនេះ និងចាកឆ្ងាយពីគំនិតនិងអារម្មណ៍ដែលមានសភាពងងឹតសូន្យទាំងនោះ។
ទាំងនេះគឺជាសេចក្ដីពិតនិងសាមញ្ញទាំង ៥ អំពីសុភមង្គលដែលពេលខ្លះអាចត្រូវបានលាក់នៅក្នុងអ័ព្ទនោះ៖
១) វាជាការធ្វើដំនើរមួយ មិនមែនជាទិសដៅនោះទេ
សុភមង្គលគឺមិនមែនជាកន្លែងដែលអ្នកបានមកដល់នោះទេ។ សុភមង្គលគឺជាការធ្វើដំណើរដោយខ្លួនវាផ្ទាល់។ ជារៀងរាល់ថ្ងៃអ្នកត្រូវជ្រើសរើសដើរលើផ្លូវនៃមានសុភមង្គល និងមិនមានសុភមង្គល។
២) អ្នកត្រូវធ្វើការក្នុងកំរិតដែលកាន់តែផ្តល់សុភមង្គល
អ្នកត្រូវធ្វើវាជារៀងរាល់ថ្ងៃដោយការបណ្តុះនិងចិញ្ចឹមវា។ ធ្វើអ្វីដែលសប្បុរស ចិត្តសណ្តោសប្រណី អាចនាំមកនូវសុភមង្គលនិងប្រយោជន៍ទៅឱ្យអ្នកដទៃ។ សុភមង្គលគឺឆ្លង ហើយនៅពេលដែលអ្នកធ្វើឱ្យអ្នកដទៃសប្បាយចិត្ត អ្នកនឹងមានអារម្មណ៍សប្បាយរីករាយដូចគ្នាដែរ។
៣) យើងត្រូវចេះសម្របអោយបានលឿន
អ្វីដែលថ្មីៗ រឿងប្រលោមលោកផ្សេងៗ អាចនឹងនាំមកនូវសុភមង្គលក្នុងរយៈពេលខ្លី ប៉ុន្តែវានឹងត្រូវបានកន្លងផុតទៅយ៉ាងលឿន ដូចនេះត្រូវរៀនទទួលយកវា។
៤) សុភមង្គលនិងសេចក្តីរីករាយមិនដូចគ្នាទេ
មនុស្សខ្លះមានកំហុសអំពីភាពសប្បាយរីករាយនៃផ្លូវចិត្ត និងរាងកាយ សម្រាប់សុភមង្គលពិតមួយ។ ពួកគេបានបណ្ដោយខ្លួននៅក្នុងការប្រើថ្នាំ ការផឹកស្រា ការញ៉ាំ ការធ្វើលំហាត់ប្រាណ ការរួមភេទ ប្រើថ្នាំ Adrenaline Rushes និងរឿងណាមួយផ្សេងទៀតដែលអ្នកអាចស្រមៃថានឹងជំរុញដល់រូបកាយ។ ទាំងនេះគឺគ្រាន់តែជាការសប្បាយហើយមានរយៈពេលខ្លី។ ចំនែកសុភមង្គលគឺស្ថិតនៅក្នុងចិត្ត មិនមែនតែរាងកាយនោះទេ។ សុខភាពផ្លូវកាយ បូករួមជាមួយសុខភាពផ្លូវចិត្តនឹងកើតចេញជាសុភមង្គលពិតប្រាកដមួយ។
៥) គ្រប់មនុស្សទាំងអស់គឺខុសគ្នា
រឹសគលនៃសុភមង្គលរបស់មនុស្សម្នាក់ៗគឺខុសគ្នា។ ដូចឆ្នេះអ្នកត្រូវតែស្វែងរកប្រភព និងវិធីដែលនាំអ្នកទៅដល់សុភមង្គលរបស់អ្នកនោះដោយខ្លួនអ្នកផ្ទាល់។
ប្រភព៖ Powerofpositivity