អ្នកកើតថ្ងៃ ច័ន្ទ ពុធ និង ព្រហស្បតិ៍ ជាមនុស្សឆ្នៃប្រឌិតខ្ពស់

,

អត្ថបទមុនយើងបានលើកយក ថ្ងៃអាទិត្យ អង្គារ៍ សុក្រ សៅរ៍ និង អាទិត្យ សម្រាប់ថ្ងៃនេះខ្មែរអានសូមលើកយក ថ្ងៃច័ន្ទ ពុធ និង​ ថ្ងៃព្រហស្បត៍ មកនិយាយម្តង។ ចាំមើលថាតើមនុស្សដែលកើតចំថ្ងៃទាំង៣នេះ មានលក្ខណះយ៉ាងណាទៅវិញ?

ចឹងមើលការបរិយាយខាងក្រោមនេះ ទាំងអស់គ្នា៖

សម្រាប់អ្នកកើតថ្ងៃ​ច័ន្ទ៖ ចំពោះមនុស្សប្រុស ស្រី ដែលកើតថ្ងៃនេះ​ជា​មនុស្សដែលមានភាព​ឆ្នៃ​ប្រឌិត មាន​ចិត្ត​អាណិត​អាសូរ។ គ្រួសារ​ឬ​មិត្ត​ល្អ​គឺ​ជា​អ្វី​ដែល​អ្នក​ចាត់​ទុក​ជា​រឿង​សំខាន់​ជាង​អ្វីៗទាំងអស់។

សម្រាប់អ្នកកើតថ្ងៃ​ពុធ៖ ចំពោះមនុស្សប្រុស ស្រី ដែលកើតថ្ងៃនេះ ជា​មនុស្ស​មិន​សូវ​គិត ខ្វល់ខ្វាយ​ច្រើន ​ងាយ​ស្រួលក្នុងការ​ចុះ​សម្រុងជាមួយ​។ អ្នក​អាច​រាប់​អាន​មនុស្ស​គ្រប់​ប្រភេទទាំងអស់។

សម្រាប់អ្នកកើតថ្ងៃ​ព្រហស្បតិ៍៖ ចំពោះមនុស្សប្រុស ស្រី ដែលកើតថ្ងៃនេះ ​ជា​ប្រភេទមនុស្ស​វិជ្ជមានច្រើន។ អ្នក​ជា​មនុស្ស​ឯករាជ្យ​ក្នុង​ការងារ ​និង​មាន​ការ​គោរព​ដល់​អ្នកដ៏ទៃ។

ប្រភព៖ Powerofpositivity