សញ្ញាដែលបញ្ជាក់ថា អ្នកណាជាមិត្តពិត អ្នកណាជាមិត្តក្លែងក្លាយរបស់អ្នក

,

រូបភាព៖ កញ្ញា Queen GB

នាពេលបច្ចុប្បន្ននេះមានមានមនុស្សច្រើនប្រភេទណាស់ អ្នកខ្លះជាមនុស្សល្អគួរឲ្យទុកចិត្ត មនុស្សមួយចំនួនទៀតមានចិត្តមិនត្រង់ រាប់អានអ្នកដើម្បីតែផលប្រយោជន៍អ្វីមួយដល់គេតែប៉ុននោះ។ ទោះយ៉ាងណាយើងក៏អាចវាយតម្លៃបានថាអ្នកណាជាមិត្តពិត ហើយអ្នកណាជាមិត្តក្លែងក្លាយរបស់អ្នកដោយសញ្ញាមួយចំនួនខាងក្រោមនេះ៖

១)  មិត្តពិត៖ គេ​គោរព​មនុស្ស​ទាំង​អស់​ដូចៗ​គ្នា​។

មិត្ត​ក្លែង​ក្លាយ៖ គេ​គោរព​តែ​មនុស្ស​ណា​ដែល​មាន​អំណាច​ធំ​ប៉ុណ្ណោះ​។

២) មិត្តពិត៖ គេ​មិន​បាច់​ហត់​ ក្នុងការព្យាយាមធ្វើ​ឲ្យ​អ្នក​ដទៃចូលចិត្ត​គេ​ទេ។

មិត្ត​ក្លែង​ក្លាយ៖ ព្យាយាមរក​គ្រប់​វិធីសាស្ត្រ​ឲ្យ​គេ​ចូលចិត្ត​ខ្លួន​ឯង។

៣) មិត្ត​ពិត៖ គេ​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​នរណា​ម្នាក់​ចាប់​អារម្មណ៍​​មកលើគេឡើយ។

មិត្ត​ក្លែង​ក្លាយ៖ និយាយ​អ្វី​​ដោយ​ តែងតែចង់ឲ្យ​គេ​បែរ​មក​ស្ដាប់​ខ្លួន​គ្រប់​ពេល​។

៤) មិត្ត​ពិត៖ គេ​មិន​ចេះ​លើក​តម្កើង​ខ្លួន​ទេ។

មិត្តក្លែង​ក្លាយ៖ ធ្វើ​អ្វី​តែង​លើក​ខ្លួន​ឯង​ខ្ពស់​ជាង​គេ​គ្រប់​ពេល។​

៥) ​មិត្តពិត៖ ពួក​គេ​ចូលចិត្ត​បង្ហាញ​ ពី​គំនិត​ដែល​ពួក​គេ​មាន​ទៅ​អ្នក​ដទៃ ។

​មិត្តក្លែង​ក្លាយ៖ តែង​មាន​រឿង​និយាយ​លាក់​គេ និង​​និយាយ​ដើម​គេជានិច្ច​។

៦) មិត្ត​ពិត៖ ធ្វើ​គ្រប់​យ៉ាងដើម្បី​ឲ្យ​ការ​សន្យា​ខ្លួន​លេច​ជា​​រូបរាងទ្បើង។

មិត្តក្លែង​ក្លាយ៖ មាន​ការ​ប្ដេជ្ញា​ត្រឹមត្រូវ​ តែ​មិន​ដែល​លេចចេញជា​រូបរាង​ទេ។

៧) ​មិត្តពិត៖ សរសើរ និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃរហូត។

​មិត្តក្លែង​ក្លាយ៖ រិះគន់​គេ ដើម្បី​ឲ្យ​គេ​មើល​មក​ខ្លួន​ឯង​ថា​ល្អ។

៨)​ មិត្តពិត៖ ចិត្ត​ល្អ ហើយ​ចូលចិត្ត​ជួយ​អ្នកដ៏ទៃ។

​មិត្តក្លែង​ក្លាយ៖ គេ​តែង​ល្អ​ដាក់​អ្នក ពេល​គេ​មាន​រឿង​លាក់​អ្នក​មិន​ចង់​ឲ្យ​ដឹង។

ប្រភព៖ Lifehack