ប្រទេសកម្ពុជា​នឹងរងឥទ្ធិពលព្យុះ​ទី​១ឈ្មោះ MUIFA នៅយប់​នេះ ខេត្ត​មួយ​ចំនួន​អាច​ធ្លាក់​ភ្លៀង​ដល់​ថ្ងៃ​ទី១៧

,

តាម​សេចក្តីប្រកាស​របស់​​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​បាន​ឆ្លង​ចូល​ដល់​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ។ សម្ពាធ​ទាប​នេះ ​អាច​វិវត្ត​ទៅ​ជា​វិសម្ពាធ ឬ​ព្យុះ​ទី១ ឈ្មោះ MUIFA ហើយ​នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​មករា វា​នឹង​ធ្វើ​ដំណើរ​មក​ដល់​ក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម។

យោងតាមការព្យាករណ៍អាកាសធាតុនិង​ការ​មក​កៀក​នៃ​ព្យុះ​នេះ អាច​បណ្ដាល​ឲ្យ​ប្រទេសកម្ពុជា​ទទួលរង​ឥទ្ធិពល​​ដោយមាន​ភ្លៀង​ធ្លាក់​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រហូត​ដល់​ថ្ងៃ​ទី១៧ ខែ​មករា។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

អត្ថបទដោយ៖ មុន្នីរុទ្ធ