វិធី៨យ៉ាងរបស់អ្នកដឹកនាំទាន់សម័យ

,

អ្នកណាៗក៏ចង់ក្លាយជាអ្នកដឹកនាំសម័យដែរ ដែលពូកែធ្វើការ ពូកែគិត ដែលមនុស្សផងទាំងពួងតែងតែចង់ធ្វើការជាមួយ ពីព្រោះគេនៅជាមួយសេចក្ដីសុខ រស់នៅមានអនាគត។

បើអ្នកចង់ក្លាយជាអ្នកដឹកនាំដែលអ្នកណាៗក៍ចង់នៅក្បែរ ចង់ឲ្យមនុស្សផងទាំងពួងស្រលាញ់ ចូរសាកល្បងប្រតិបត្តិតាមវិធីទាំង៨យ៉ាង ជឿថានឹងបានផលភ្លាមតែម្ដង។

ចិត្តត្រជាក់ អ្នកចាំបាច់ត្រូវតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង មិនឆាប់ខឹងមានអាកប្បកិរិយាល្អ នៅស្ងៀមទទួលដឹងលឺ អ្នកចង់គ្រប់គ្រងអារម្មណ៍អារម្មណ៍អ្នកដទៃបាន ត្រូវចេះគ្រប់គ្រងអារម្មណ៍អ្នកដទៃបាន ត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងជាមុនសិន។

ទទួលស្តាប់ មិនបាច់ដណ្តើម មិនបាច់ដោះសា ខុសទទួលថាខុស ភ្លាត់ទទួលថាភ្លាត់ ទទួលស្តាប់ដោយតាំងចិត្ត សួរដើម្បីច្បាស់លាស់ ទុកទិន្នន័យឲ្យបានច្រើន បែងចែកបញ្ហា។

វិភាគសេចក្ដីត្រូវការ ដឹងគេដឹងយើង ដឹងសេចក្ដីពិតប្រាកដជាអ្វី អ្វីដែលខ្ញុំត្រូវការ អ្នកមានបញ្ហាឫទាល់ខុសត្រង់ណា ខ្ញុំមានបញ្ហាឫទាស់ខុសត្រង់ណា។

ស្វែងរកដំណោះស្រាយ តើមានវិធីណាខ្លះដើម្បីតបស្នងនូវសេចក្ដីត្រូវការទាំងអ្នក និងគេស្វែងរកដំណោះស្រាយឲ្យបានច្រើនជម្រើស កុំមានចិត្តចង្អៀតចង្អល់ សូមឲ្យមានអារម្មណ៍ថា យើងកំពុងតែផ្ដល់ជំនួយឲ្យគេទៅ។

ត្រៀមខ្លួននឹងផ្លាស់ប្ដូរជម្រើស ដោយសង្គត់ធ្ងន់ទៅលើភាពពោពេញទាំងពីរគឺជាគោល គិតពីអ្វីដែលមាន ដុំបណ្តោយឲ្យផ្លូវដែលជ្រើសរើស ជាផ្លូវទាល់របស់ភាគគីម្ខាងទៀត។

វាចា មិនប្រើសម្ដីគ្រោតគ្រាត គំរោះគំរើយ និងប្រើសម្ដីប្រៀបធៀបមើលងាយមើលថោក ទម្លាក់កំហុសឲ្យអ្នកដទៃថា ភាគីម្ខាងទៀតធ្វើខុសរហូតលែងមានអ្នកចង់និយាយរកគេ។

មិនឲ្យភាគីម្ខាងទៀតបាក់មុខ កុំជាន់ឲ្យគេលិចក្រោមដី កុំស្ដីបន្ទោសដោយសម្តីអសុរោះចំពោះអ្នកដទៃ ឫស្ដីឲ្យនៅកន្លែងសាធារណៈរហូតបង្កើតបាន នូវសត្រូវថ្មី។

ព្យាយាមធ្វើជាអ្នកដែលផ្ដើមនៅការចរចារ ជាអ្នកបង្ហាញមតិយោបល់ ស្វែងរកដំណោះស្រាយ ផ្ដល់ឱកាសឲ្យភាគីម្ខាងទៀតបង្ហាញនូវការយល់ឃើញ បង្ហាញផ្លូវដោះស្រាយឲ្យគេ ដោយយើងជាអ្នកបញ្ចេញមុន។

នេះហើយជាវិធីដែលធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំទាន់សម័យផុតលេខ ជាវិធីដែលមិនលំបាក សូមអ្នកចាប់ផ្ដើមឲ្យបានល្អទាំងក្នុងការងារនិងជីវិតគ្រួសារ មិនថាជាមួននឹងមនុស្សដែលខ្លួនស្រលាញ់ ឫមិត្តភក្ដិ បើធ្វើតាមអ្វីដែលខ្ញុំប្រាប់ អ្នកនឹងក្លាយជាអ្នកដឹកនាំដ៏ទាន់សម័យភ្លាមមួយរំពេច។