តើធ្វើដូចម្តេចដើម្បីក្លាយជាសិស្សឆ្នើម?

,

សារៈសំខាន់នៃសមិទ្ធផលសិក្សានៅក្នុងប្រទេសរបស់យើងកំពុងកើនឡើង។ សិស្សត្រូវបានគេរំពឹងថានឹងរក្សាបានជាមួយនឹងការកើនឡើងនៃវគ្គសិក្សារនិងបង្កើនកម្រិតនៃការក្តោបលើវគ្គទាំងនោះ។ កូនៗភាគច្រើនបំផុតតែងប្រាថ្នាចង់ក្លាយជាសិស្សល្អបំផុតទៅតាមអ្វីដែលពួកគេអាចធ្វើបាន ប៉ុន្តែអ្វីដែលពិតជាធ្វើឱ្យសិស្សពូកែហើយឆ្នើមបាន?

ថ្ងៃនេះខ្មែរអានសូមលើកយកវិធីសាស្រ្តចំបងៗមួយចំនួនមកជូនបង ប្អូនអ្នកសិក្សាទាំងអស់ពិចារណាអំពីវិធីក្លាយជាសិស្សឆ្នើម៖

១) ទម្លាប់នៃការរៀនសូត្រល្អ

ទម្លាប់សិក្សាល្អគឺមានសារៈសំខាន់ដើម្បីធ្វើជាសិស្សទទួលបានជោគជ័យម្នាក់។ នាយកដ្ឋានសិក្សារមួយបានផ្តល់អនុសាសន៍ថា ឪពុកម្តាយត្រូវមានវិធីសាស្ត្រធ្វើឱ្យការសិក្សាក្លាយជាទម្លាប់មួយក្នុងក្រុមគ្រួសារនេះ ដោយការបង្កើតពេលវេលាមួយទៀងទាត់ ទីកន្លែង និងនីតិវិធីសម្រាប់ការរៀននៅផ្ទះសម្រាប់កូនៗ។ ការយល់ដឹងអំពីបុគ្គលិកលក្ខណៈនិងតម្រូវការរបស់កូនៗ គឺមានសារៈសំខាន់ក្នុងការបង្កើតបរិយាកាសត្រឹមត្រូវសម្រាប់សិក្សា។ កុមារមួយចំនួនត្រូវការសន្តិភាព និងភាពស្ងប់ស្ងាត់ អ្នកផ្សេងទៀតទទួលបានប្រយោជន៍ពីការលេងតន្ត្រី។ ជារួម ការយល់ដឹងរបស់កុមារ និងសារៈសំខាន់នៃទីកន្លែងនិងទម្លាប់ល្អក្នុងការសិក្សាអាចបណ្តុះកូនរបស់អ្នកទៅដល់ការរំពឹងទុកសម្រាប់សិស្សពូកែនេះបាន។

២) ជំនាញនៃការរៀបចំទុកដាក់

ការបង្រៀនកុមារឱ្យយកចិត្តទុកដាក់ចំពោះកិច្ចការនាពេលបន្ទាប់និងភារកិច្ចដែលទាមទារដើម្បីបញ្ចប់ ព្រមទាំងការរៀបចំសៀវភៅសរសេរ និងថតឯកសារការងាររបស់ពួកគេ នឹងជួយពួកគេផ្តោតលើការសម្រេចនូវគោលដៅរបស់ខ្លួនដែលត្រូវបានកំណត់ដោយគ្រូបង្រៀនរបស់ពួកគេ។ នាយកដ្ឋានសុខភាពកុមារបានបង្ហាញថា សិស្សដែលយកចិត្តទុកដាក់រៀនសូត្រ ចេះកត់ត្រាខ្លឹមសារមេរៀនច្បាស់លាស់ ហើយមានការត្រៀមជាមុនសម្រាប់ការធ្វើតេស្តឬធ្វើគម្រោងផ្សេងៗ តែងតែទទួលបានលទ្ធផលនៃការសិក្សាវិជ្ជមាននិងល្អប្រសើរ។

៣) ទិចនិចនៃការចង់ចាំ

ដោយអាស្រ័យលើអាយុរបស់កូនរបស់អ្នក បច្ចេកទេសទន្ទេញចាំមាត់ដែលផ្តល់ប្រយោជន៍ដល់ពួកគេនឹងមានភាពខុសគ្នា។ កុមារអាយុតិច ទន្ទេញចាំចំណុចល្អបំផុតតាមរយៈពាក្យផ្ទួន ឧទាហរណ៍ ការសរសេរអក្ខរាវិរុទ្ធផ្ទួនដដែលៗច្រើនដង។ សម្រាប់កូនធំពេញវ័យហើយការទន្ទេញកើតឡើងតាមរយៈការចូលរួមពីមាតិកាអរូបីជាមួយនឹងការអនុវត្តនិងការប្រើវិធីផ្សេងៗតាមភាពជាក់ស្តែងរបស់ខ្លួនពួកគេ។ សមត្ថភាពក្នុងការអភិវឌ្ឍជំនួយស្មារតីនេះនឹងជួយបង្កើនថាមពលរៀនរបស់គេ។ លោក Kerry Lee បានបញ្ជាក់នៅក្នុងអត្ថបទរបស់លោក "វិទ្យាសាស្រ្តចិត្តវិទ្យាប្រចាំត្រីមាស" ថាការចងចាំគឺជាកត្តាធំសម្រាប់ការប្រតិបត្តិក្នុងការសិក្សានិងកំរិតភាពឆ្លាតវៃរបស់សិស្សគ្រប់រូប។

៤) ទម្លាប់នៃការរស់នៅ

តាមរយៈដំណើរការសិក្សារបស់ពួកគេ សង្គម ការរំខាន និងទម្លាប់នៃការរស់នៅអាចប៉ះពាល់យ៉ាងងាយស្រួលដល់ជីវិតនៅឯសាលារៀន។ សិស្សនិស្សិតគួរតែទុកមួយឡែកនូវវត្ថុផ្សេងៗ ដូចជាទូរស័ព្ទ iPod iPad និងបណ្តាញសង្គមផ្សេងៗជាពិសេសគឺហ្វេសប៊ុកពេលកំពុងសិក្សារ។ ការស្រាវជ្រាវបានបង្ហាញថាសិស្សដែលមានទម្លាប់គេងល្អនិងសម្រាកបានគ្រប់គ្រាន់អាចគិតល្អនិងច្បាស់លាស់ ហើយត្រៀមខ្លួនបានល្អប្រសើរក្នុងការសិក្សា។ ឪពុកម្តាយគួរតែពិចារណាផងដែរពីកម្រិតរបស់កូននៃសកម្មភាពទាំងអស់នេះ។ នេះបើយោងតាម WebMD បាននិយាយថាសិស្សដែលបានធ្វើលំហាត់ប្រាណសម្រាប់ 15 ឬ 20 នាទីមុនពេលធ្វើកិច្ចការផ្ទះរបស់ពួកគេ នឹងជួយខួរក្បាលរបស់ពួកគេត្រៀមខ្លួនបានល្អដើម្បីសិក្សា។ ជាចុងក្រោយ ឪពុកម្តាយត្រូវការប្រាកដថាកុមារបានបរិភោគអាហារពេលព្រឹកដែលមានតុល្យភាពមុនពេលចូលសាលា។ Gail Rampersaud បានសរសេរនៅក្នុងអត្ថបទរបស់នាង "សំណួរសម្រាប់បន្តរការអប់រំ" ថាអាហារពេលព្រឹកអាចបង្កើនមុខងារនៃការយល់ដឹងទាក់ទងទៅនឹងការចងចាំ កំរិតការធ្វើតេស្ត និងការចូលរួមក្នុងសាលារៀន៕