របៀបសំពះតាមបែបប្រពៃណីដែលកូនខ្មែរគ្រប់រូបគួរតែដឹង

,

គេបែងចែកការសំពះតាមរបៀបខ្មែរមាន ៣ ប្រភេទគឺ៖

  1. សំពះឈរ (ឈរសំពះ) មាន ៣-៤-៥ ខ្នាត
  2. សំពះអង្គុយ​ (អង្គុយសំពះ) បានចែកចេញជា ៣ បែបទៀតគឺ អង្គុយបត់ជើង   លត់ជង្គង់ និងបញ្ឈរជង្គង់
  3. សំពះក្រាប (ក្រាបសំពះ) មាន ២ បែប គឺ ក្រាបបត់ជើង ​ និងក្រាបលត់ជង្គង់

ប្រភេទសំពះទាំងបីត្រូវបានប្រតិបត្តិ ប្រណិប័តន៍យោងទៅតាមលក្ខខណ្ឌ​ដូចខាងក្រោម៖

  1. ទីតាំង (ទីកន្លែង)
  2. ពេលវេលា
  3. អ្នកដែលត្រូវសំពះ

– ខ្នាតនៃការសំពះរបស់ប្រពៃណីខ្មែរ

១) ខ្នាតដៃ (Hand Measurement) :
– ត្រឹមដើមទ្រូង មនុស្ស​ដែល​មាន​វ័យ​ ឬ​បុណ្យ​សក្តិ​ស្មើ​គ្នា ឬ​ជា​មិត្តភក្តិ​

– មាត់ ចិញ្ចើម ច្រមុះ:​ កូន​សំពះ​ឪពុក​ម្តាយ ចៅសំពះ​យាយ សិស្សសំពះគ្រូ គឺដាក់​ម្រាម​ដៃ​ត្រឹម​ចុង​ច្រមុះ

២) ខ្នាតជើង (Foot Measurement)
– ផ្គុំស្មើ ឬជើងស្តាំថយក្រោយតាមខ្នាតជាក់លាក់

៣) ខ្នាតក្បាល (Head Measurement) :
– ងើបត្រង់ធម្មតា ឬឱនតិច ឫ ខ្លាំងតាមអ្នកដែលត្រូវសំពះ

ប្រភព៖ សៀវភៅវប្បធម៌ខ្មែរ - សាកលវិទ្យាល័យបញ្ញាជាតិ