ខ្ញុំបានទិញផ្ទះមួយដោយខ្លួនឯងហើយខ្ញុំមានអាយុក្រោម 30 ឆ្នាំនិងនៅលីវ

,

ដោយនាង Katie Hawkins

មានមនុស្សជាច្រើនគិតថាខ្ញុំឆ្កួតសម្រាប់ការទិញផ្ទះមួយដោយខ្លួនឯងនៅក្នុងទីក្រុង។ វាបានភ្ជាប់មកជាច្រើននៅក្នុងការសន្ទនាមួយ។ មនុស្សដែលគិតថាការទិញផ្ទះមួយគឺជាអ្វីដែលប្ដីប្រពន្ធត្រូវធ្វើបន្ទាប់ពីពេលដែលពួកគេរៀបការ។ ប៉ុន្តែខ្ញុំមិនចង់បង់ប្រាក់សម្រាប់ផ្ទះជួលពេញមួយជីវិតរបស់ខ្ញុំនោះទេ។ ខ្ញុំជាចង់បានវាដោយភាគច្រើនបំផុតនៃប្រាក់របស់ខ្ញុំ។

នៅរាល់ពេលខ្ញុំពិនិត្យមើលតួលេខសម្រាប់ការទិញផ្ទះមួយ វាជាចំនួនដ៏ច្រើន។ ប៉ុន្តែរាល់ពេលដែលខ្ញុំបានចំណាយប្រាក់លើការជួលផ្ទះរបស់ខ្ញុំទាំងអស់ដែលខ្ញុំបានគិតអំពីលុយនោះវាស្ទើរតែស្មើរទៅនឹងតម្លៃនៃផ្ទះមួយទៅហើយ។ អចលនទ្រព្យនៅអាត្លង់តាគឺមានតម្លៃថ្លៃ ប៉ុន្តែការជួលក៏ថ្លៃដែរ។

ខ្ញុំមិនគិតថាខ្ញុំមានអំណាចអាចទិញផ្ទះបានសម្រាប់ប្រាក់កម្ចីបែបប្រពៃណីនោះទេ រហូតដល់មិត្តភក្តិម្នាក់បានប្រាប់ខ្ញុំអំពីប្រភេទផ្សេងគ្នានៃប្រាក់កម្ចីដែលតម្រូវឱ្យរស់នៅក្នុងសង្កាត់ដែលមិនមានការផ្លាស់ប្តូរសម្រាប់រយៈពេលប្រាំឆ្នាំដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការមិនមានការធ្លាក់ចុះនៃការបង់ប្រាក់។ ខ្ញុំទទួលយកវិធីនេះជាសញ្ញាមួយនិងបានសម្រេចចិត្តដើម្បីនិយាយទៅកាន់ភ្នាក់ងារអចលនទ្រព្យ។

ភ្នាក់ងារអចលនទ្រព្យឃើញថាខ្ញុំគឺល្អប្រសើរសម្រាប់ការទទួលបានប្រាក់កម្ចីជាកន្លែងដែលខ្ញុំមិនចាំបាច់មានការប្តេជ្ញាចិត្តក្នុងការស្នាក់នៅរហូតដល់រយៈពេលប្រាំឆ្នាំនោះទេ។ ពេលដែលខ្ញុំដឹងថាខ្ញុំពិតជាអាចទិញផ្ទះមួយ ខ្ញុំបានកាត់បន្ថយមកវិញនៅលើអ្វីគ្រប់យ៉ាង ដែលចំណាយតិចតួច និងសន្សំសំចៃទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន។ អ្នកមិនបានសូម្បីតែចង់ដឹងថាតើថវិកាតិចតួចប៉ុនណាសម្រាប់ម្ហូបអាហាររបស់ខ្ញុំ ហើយខ្ញុំបានញ៉ាំមីច្រើនប៉ុនណានោះទេ។

ដើមឡើយខ្ញុំចង់ជួសជុលផ្នែកខាងលើ គិតថាខ្ញុំអាចមានមិត្តរួមបន្ទប់ដើម្បីរួមចំនែកក្នុងការចំណាយនៃការជួសជុលនោះ។

ដំណើរការទិញដោយខ្លួនឯងបែបនេះគឺមិនមែនជាការងាយស្រួលទ្បើយ។ ខ្ញុំមានបញ្ហាយ៉ាងច្រើនដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះប៉ុន្តែយើងបានធ្វើឱ្យវាកើតឡើងដោយជោគជ័យ។ ខ្ញុំមានអាយុ 28 ឆ្នាំនៅពេលដែលខ្ញុំបានទិញខុនដូនេះ។

មេរៀនសំខាន់ពីការទិញខុនដូនេះ

ដំបូន្មានល្អបំផុតរបស់ខ្ញុំទៅនរណាម្នាក់ដែលសម្លឹងរកមើលការទិញផ្ទះគឺត្រូវស្វែងរកភ្នាក់ងារអចលនទ្រព្យល្អមួយ។ ខ្ញុំមានអារម្មណ៍ដូចជាមានតែម្នាក់ឯងនៅក្នុងដំណើរការទិញផ្ទះជាច្រើន។ ភាគច្រើននៃមិត្តភក្តិរបស់ខ្ញុំមានប្ដីពឹងផ្អែកលើកំលាំងខាងផ្លូវចិត្ដ តែខ្ញុំបានពឹងនៅលើខ្ញុំផ្ទាល់។ ភ្នាក់ងាររបស់ខ្ញុំបានធ្វើរឿងងាយស្រួលមួយសម្រាប់ខ្ញុំ។ ចំនុចល្អបំផុតដែលគាត់បានផ្តល់ឱ្យខ្ញុំ គឺគាត់បានបើកទ្បានជូនខ្ញុំដើរមើលគ្រប់ផ្ទះទាំងអស់ ដើម្បីជំរុញអោយខ្ញុំមានអារម្មណ៍កាន់តែប្រាកដថាសង្កាត់នេះមានសុវត្ថិភាពចំពោះខ្ញុំ។

ការចរចារតម្លៃនេះបានចំនាយពេលមួយខែកន្លះ។ ខ្ញុំបានផ្លាស់ប្តូរចេញពីផ្ទះល្វែងរបស់ខ្ញុំរួចរាល់ជាស្រេច។ នៅពេលដែលខ្ញុំមានអារម្មណ៍ថាខ្ញុំបានហួសពេលកំណត់នៃការស្វាគមន៍ ខ្ញុំបានគេងប៉ុន្មានយប់ក្នុងរថយន្តរបស់ខ្ញុំ។

នោះគឺជាចំណុចដែលនឹងបំបែក។ នៅពេលដែលភ្នាក់ងារអចលនទ្រព្យរបស់ខ្ញុំបានឮរឿងនេះ លោកបានប្រាប់អតិថិជនហើយពួកគេបានចុះហត្ថលេខានៅថ្ងៃបន្ទាប់។ ខ្ញុំត្រូវការបង់ប្រាក់ចំណាយលើការបិទនោះ ដូចឆ្នេះខ្ញុំបានចំនាយប្រាក់ទាំងអស់ដែលខ្ញុំខំសន្សំទុកនៅខាងដើម៕

ប្រភព៖ Thisisinsider