១០យ៉ាងដែលព្រះសម្មា​សម្ពុទ្ធ​ទ្រង់ត្រាស់​ទេសនា​ដល់​មហាបញ្ញា​ជនកុំ​ឱ្យជឿ​តាមឲ្យសោះ

,

ក្នុងយុគសម័យដ៏ខ្មៅងងឹតនេះ បានធ្វើឲ្យមនុស្សលើសពី ៩០% បានវង្វេងវង្វាន់ខ្លួនឯង ល្អថាជាអាក្រក់ អាក្រក់ថាជាល្អ ក៏ព្រោះតែការមានចំនេះដឹងរាក់ មិនស៊ីជំរៅរបស់ពួកគេទាំងនោះឯង។ ខាងក្រោមនេះជារឿង ១០ យ៉ាងដែលព្រះសម្មា​សម្ពុទ្ធ​ទ្រង់ត្រាស់​ទេសនា​ដល់​មហាបញ្ញា​ជនកុំ​ឱ្យជឿ​តាមឲ្យសោះ៖ 

១)​ កុំ​ជឿលើអ្វី ​  ដែល​ឮតៗ​គ្នា ​មិនមាន​ហេតុផល​​

២)​ កុំជឿលើអ្វី​  ដែលគេ​និយាយតៗ​គ្នាគ្មានដើមគ្មានចុង ​

៣.) កុំ​ជឿលើអ្វី  ​ដោយគ្រាន់តែផ្អើលៗតាមគ្នា​​

៤) កុំ​ជឿលើអ្វី ​ដោយ​មើល​ឃើញ​ត្រូវតាម​គម្ពីរ​របស់​ខ្លួន​

៥) កុំជឿលើអ្វី​ ដោយការ​នឹកឃើញ ​ ឬចេះតែស្មានៗ​

៦​) កុំជឿលើអ្វី  ​ ដោយអាង​ការគេ្នគ្នាន់​  ឬកាត់តម្រូវ ​

៧) ​កុំ​ជឿលើអ្វី ​  ដោយអាង​ការត្រិះតិះ​តាមអាការៈ​

៨​) កុំជឿលើអ្វី  ​ ដោយ​អាងថា​ត្រូវនឹង​ទិដ្ឋិរបស់ខ្លួន 

៩​) កុំជឿថា ​  អ្នកនេះ​ជាអ្នក​បា្រជ្ញ​គួរជឿ​តាម​

១០) ​កុំ​ជឿថា ​ សមណ​ជាគ្រូ​យើង