អតិថិជននាពេលបច្ចុប្បន្ននេះបានចូលទៅកាន់ពិភពនៃផលិតផលនិងសេវាកម្មតាមគ្រប់ផ្នែកទាំងអស់ជាពិសេសអាជីវកម្មតាមប្រព័ន្ធអេទ្បិចត្រូនិច E-Commerce ។ ជាមួយដំណើរការប្រកបដោយជំនាញដើម្បីជ្រើសអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង និងការបង្កើនការប្រកួតប្រជែងសម្រាប់អាជីវកម្មរបស់អ្នក។
ខាងក្រោមនេះជាទិចនិចដ៏មានប្រសិទ្ធិភាព៣សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននិងទទួលបានលទ្ធិផលវិជ្ជមានភ្លាមៗ៖
ជំហានដំបូងក្នុងការផ្សារភ្ជាប់អតិថិជន អ្នកត្រូវបានទៅកាន់អតិថិជនរបស់អ្នកដោយផ្ទាល់ ហើយសួរអំពីតម្រូវការរបស់ពួកគេ មតិយោបល់ត្រលប់មកវិញ ការរំពឹងទុក និងផ្សេងៗទៀត។ នៅពេលដែលអ្នកបានបង្កើតកម្មវិធីគាំទ្រសកម្មយ៉ាងខ្លាំងមួយជាមួយគ្រប់អតិថិជនទាំងអស់ ពួកគេនឹងចាប់ផ្តើមឆ្លើយតបនិងទទួលលទ្ធផលនៅក្នុងកម្រិតខ្ពស់នៃការចូលរួមនេះ។
សកម្មក្នុងការស្តាប់ទៅនឹងអ្វីដែលអតិថិជនរបស់អ្នកនិយាយថាគឺជាធាតុសំខាន់មួយនៃទំនាក់ទំនងនិងការចូលរួមសកម្មរបស់អតិថិជន។ វាធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មរបស់អ្នកជាមួយអតិថិជននិងសេវាកម្មរបស់អ្នកដោយស្ដាប់នូវអ្វីដែលអតិថិជននិយាយ ការយល់ដឹងពីស្ថានភាពនិងបញ្ហារបស់គាត់ ហើយបន្ទាប់មកដាក់ចុះជាមួយនឹងដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វា។
លើកទឹកចិត្តដល់អតិថិជនដើម្បីផ្តល់នូវមតិនិងត្រួតពិនិត្យលើផលិតផលនិងសេវាកម្មរបស់អ្នកបានដោយការបញ្ចូលទំព័រមតិអ្នកប្រើមួយនៅលើលើបណ្ដាញរបស់អ្នក ដែលពួកគេអាចបញ្ចេញមតិយោបល់ដោយផ្ទាល់របស់ពួកគេបាន។ នេះជាវិធានការមួយទៀតដើម្បីធានាឱ្យមានការចូលរួមរបស់អតិថិជនរបស់អ្នក។
ប្រភព៖ addicted2success