3 មេរៀនដ៏សំខាន់ដែលអ្នកត្រូវតែបង្រៀនកូនៗរបស់អ្នកតាំងពីក្មេង

,

សហគ្រិនភាពគឺជាគោលដៅរបស់មនុស្សស្ទើរតែគ្រប់គ្នា។ ខណះពេលដែលគ្រប់គ្នាត្រូវធ្វើការដើម្បីរកលុយ យើងត្រូវចងចាំថាយើងមិនអាចធ្វើការឲ្យគេពេញមួយជីវិតនេះទេ។ ក្នុងន័យនេះ គឺយើងត្រូវចាប់ផ្តើមអាជីវកម្មមួយខ្លួនឯងដើម្បីអភិវឌ្ឍនិងរីកចំរើនជាមួយពេលវេលាឬក៏ប្រាក់ចំនូលមកវិញ។

សព្វថ្ងៃនេះ សហគ្រិនជាច្រើនបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅវ័យចាស់ទៅហើយ ដូចនេះក្នុងនាមជាឪពុកម្តាយត្រូវបង្រៀនកូនអំពីមេរៀនហិរញ្ញវត្ថុ និងដំនើរឆ្ពោះទៅកាន់វិថីនៃពិភពជំនួញតាំងពីក្មេងទៅ ដែលនឹងផ្តល់ឱកាសដល់កូនរបស់អ្នកជោគជ័យច្រើនក្នុងកិច្ចការជំនួយនាពេលអនាគត។

នេះជាមេរៀន៣ដែលអាចបង្រៀនកូនរបស់អ្នកតាំងតែគេនៅក្មេង៖

  1. ការគ្រប់គ្រងលើកញ្ចប់ថវិការ

កូនៗរបស់អ្នកនឹងទរទូចទិញតុក្កតា ស្ករគ្រាប់ និងរបស់ផ្សេងៗនៅពេលដើរហាងម្តងៗ។ បើកូនៗរបស់អ្នកចាប់ផ្តើមទារអ្នករបៀបនេះ អ្នកត្រូវពន្យល់គេឲ្យយល់ថាលុយគឺមានកំនត់ ហើយម៉ាក់ប៉ាត្រូវធ្វើការយ៉ាងលំបាកដើម្បីបានលុយនោះមក។ ពន្យល់គេឲ្យយល់ច្បាស់ពីហេតុផលមួយនេះ។ មេរៀននេះនឹងបង្រៀនកូនរបស់អ្នកឲ្យដឹងអំពី អ្វីជាអាទិភាពចំបង ហើយចែងចែកដាច់រវាងអ្វីដែលសំខាន់ចាំបាច់ត្រូវតែទិញ និងអ្វីដែលគ្រាន់តែជាចំនង់ចង់បាន

  1. វាជាការចំនាយទៅគ្រប់ហាងជុំវិញនោះ

ក្មេងៗតែងតែចង់បានតុក្កតាដែលគេឃើញនិងស្រលាញ់នៅក្នុងហាងដំបូងនោះ។ ដូចនេះវាជាឱកាសល្អដែលអ្នកអាចបង្រៀនកូនរបស់អ្នកអំពីការទិញដ៏ល្អបំផុត។ អ្នកអាចនាំគេមើលទំនិញនៅហាងផ្សេងៗ ហើយធ្វើការប្រៀបធៀបរកទំនិញល្អបំផុត។ វាជារឿងដែលពិពណ៏នាយ៉ាងល្អថាហេតុអ្វីគេមិនគួរទិញរបស់ដែលចាប់អារម្មណ៍នៅក្នុងហាងទី១នោះទេ ព្រោះគេអាចនិងខកបំណងនៅពេលទៅឃើញទំនិញនៅហាងទី២ឬហាងផ្សេងៗទៀត។

  1. ពេលវេលាគឺជាមាសប្រាក់

ពាក្យនេះប្រហែលជាសាមញ្ញនិងដឹងលឺគ្រប់គ្នា ប៉ុន្តែវានឹងធ្វើអោយក្មេងយល់ថាពួកគេមានពេល២៤ម៉ោងក្នុងការធ្វើកិច្ចការផ្សេងៗ​ឬចំនាយពេលនេះដោយអត់ប្រយោជន៍។ ជាក់ស្តែងដូចជានៅរដូវកាលវ៉ាកងរបស់ពួកគេ គឺពួកគេមានពេលទំនេរធ្វើអ្វីតាមចិត្តរបស់គេ។ កំទ្បុងពេលនេះ ក្មេងៗគួរតែរៀនក្នុងការរកលុយ ដូចជាធ្វើការងារសំរាប់ក្មេងៗ ឬរៀនត្រៀមនូវមេរៀនដែលនឹងត្រូវរៀននៅឆមាសក្រោយជាដើម ឬបើមិនអញ្ចឹងទេទុកឲ្យពួកគេលេងជាមួយមិត្តភក្តិរបស់គេដោយអត់ប្រយោជន៍កំទ្បុងសំរាកនេះពេលនេះ។

ប្រភព៖ addicted2success