ផ្លាស់ប្ដូរអាហារដែលសម្បូរជាតិខ្លាញ់ ឬ ផ្អែមទៅជាអាហារដែលសម្បូរជាតិកាកសរសៃវិញដូចជា: គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ។ នោះអ្នកមិនត្រឹមតែអាចគេងលក់បានលឿនជាងមុន ព្រមទាំង់់់់គេងលក់បានយ៉ាងស្កប់ស្កល់ទៀតផង ជំនួយថាមពលក្នុងការគេងដែលធ្វើឲ្យអ្នកចាកចេញពីបញ្ហាគេងមិនលក់។ តាមការសិក្សាថ្មីនេះ, អ្នកស្រាវជ្រាវក្នុងសកលវិទ្យល័យវេជ្ជសាស្រ្ដមួយ នៅColumbiaបានរកឃើញថាសូម្បីតែ១ថ្ងៃនៃការញុំាអាហារដែលមានប្រយោជ៍ ក៏ជួយធ្វើឲ្យការគេងរបស់យើងប្រសើរឡើងដែរ។
អំពូលថាមពលអាចនឹងមើលទៅល្អសម្រាប់បរិស្ថាន ប៉ុនែ្តវាគំរាមគំហែងទៅដល់ការគេងរបស់យើង ការផលិតនូវអំពូលដែលមានពន្លឺពណ៌ខៀវគឺរំខានទៅដល់ការគេងជាងម៉ូតចាស់ពីមុន។ផ្ទុយទៅវិញចំពោះអំពូលដែលមានកម្លាំងអគ្គីសនីទាបដែលជាអំពូលLEDពណ៌ក្រហមដែល’’ឆ្លាត’’សម្រាប់ដាក់ក្នុងចង្កៀងក្បែរគ្រែរបស់អ្នក។ ការផ្លាស់ប្ដូរថាមពលនៃអំពូលមានពីរគឺ: ពន្លឺពណ៌សប្រើដើម្បីបំភ្លឺពេលកំពុងធ្វើសកម្មភាពនានា ឯពណ៌ទឹកក្រូចវិញបំភ្លឺមុនឬពេលចូលគេង។
មនុស្សយើងម្នាក់ៗត្រូវការគេងឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបាននូវសុខភាពល្អ អ្នកជំនាញបាននិយាយថា មនុស្សដែលស្ថិតក្នុងវ័យកំពុងលូតលាស់គឺត្រូវការគេងឲ្យបានពី៧-៩ម៉ោងក្នុង១យប់ នេះបើយោងតាមមូលនិធិសុខភាពដំណេកជាតិ។ ការគេងឲ្យគ្រប់៨ម៉ោងក្នុង១យប់វាពិតជាល្អចំំពោះសុខភាព ប៉ុន្តែក៏មានមនុស្សភាគច្រើនដែលជួបប្រទះនូវបញ្ហាការគេង អ្នកជំនាញសុខភាពការគេង Colleen Ehrnstrom បាននិយាយថា ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការគេងបានគ្រប់៧ម៉ោងក៏ល្អដែរ វាធ្វើសុខភាពរាងកាយយើងល្អប្រសើរបំផុត ព្រមទាំងជំនួយដល់ការចងចាំទៀតផង។
ការទាក់ទាញការចាប់អារម្មណ៍ដោយសម្លេងជូនដំណឹងនៃនាឡិការរបស់អ្នក ធ្វើឲ្យរំខានការគេងរបស់អ្នក និងជាហេតុធ្វើឲ្យអ្នកមានអារម្មណ៏មិនល្អ ឬអាចភ្ញាក់មកមានអារម្មណ៏ថាធីងធោង។ ដើម្បីជៀសវាងបញ្ហានេះ ពិចារណាផ្លាស់ប្តូរនូវសម្លេងនាឡិការោទិ៍ដែលដែលរំខានខ្លាំងដល់អារម្មណ៏របស់អ្នកនោះចេញទៅ ហើយមកជ្រើសរើសនូវសម្លេងដូចជា: សម្លេងធម្មជាតិ សម្លេងបក្សី ឬ សម្លេងទឹកសមុទ្រជំនួសវិញ ព្រោះថាសម្លេងទំាងនេះអាចធ្វើឲ្យអារម្មណ៏របស់អ្នកស្រស់ស្រាយបានក្រោយពេលភ្ញាក់ពីគេង។ តាមការស្រាវជ្រាវ សិស្សមួយចំនួនបង្ហាញចេញនូវឥរិយាបទមិនពេញចិត្តជាមួយនឹងសម្លេងរោទិ៍នៃនាឡិកា ព្រោះវាប៉ះពាល់ដល់អារម្មណ៍ពួកគេយ៉ាងខ្លាំង។ ដូចច្នេះហើយ អ្នកជំនាញបានណែរនាំឲ្យសាកល្បងជាមួយនឹងនាឡិកាដែលពិសេស ឬកម្មវិធី Morning Sun សម្រាប់ iPhone និង Glimmer សម្រាប់ Android៕
ប្រភព៖ Success