ហេតុផលមួយចំនួនដែលស្ត្រីភាគច្រើនមិនចាប់ផ្តើមជំនួញផ្ទាល់ខ្លួន

,

ប្រសិនបើអ្នកបានសួរស្ត្រីដែលធ្វើការពេញម៉ោងនិងចង់ចាប់ផ្តើមអាជីវកម្មមួយថា ហេតុអ្វីបានជាពួកគេមិនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លូន? តើអ្នកគិតថាហេតុផលរបស់ពួកគេឆ្លើយបែបណាទៅវិញ? វាគឺជាការខ្វះលុយ? ផ្ទុយទៅនឹងជំនឿពេញនិយមមួយនេះ មូលហេតុលេខមួយដែលខ្ញុំទទួលបានគឺមិនមែនជាប្រាក់។ ផ្ទុយទៅវិញពួកគេបាននិយាយពាក្យ ៣ តួរអក្សរ… នោះគឺ… “ភាពភ័យខ្លាច”។

នៅពេលដែលខ្ញុំនិយាយទៅកាន់ស្ត្រីទាំងនេះអំពីមូលហេតុអ្វីបានជាពួកគេមិនបានចាប់ផ្ដើមអាជីវកម្មដែលពួកគេចង់បាន ពួកគេបានសួរខ្ញុំនូវសំណួរដូចជា៖

  • តើមានអ្វីកើតទ្បើងប្រសិនបើខ្ញុំបរាជ័យនិងត្រូវត្រឡប់ទៅដំនាក់កាលដំបូងរបស់ខ្ញុំវិញនោះ? (ការភ័យខ្លាចនៃការបរាជ័យ)
  • តើមានអ្វីកើតទ្បើងប្រសិនបើអាជីវកម្មរបស់ខ្ញុំផ្លាស់ប្តូរលឿនហួសពីការគ្រប់គ្រងរបស់ខ្ញុំ? (ការភ័យខ្លាចនៃការទទួលបានជោគជ័យ)
  • តើមានអ្វីកើតទ្បើងប្រសិនបើខ្ញុំមិនអាចរក្សាតុល្យភាពរវាងពេលវេលាធ្វើការនិងពេលវេលាសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ហើយចាប់ផ្តើមអាជីវកម្មថ្មី? (ការភ័យខ្លាចលើរឿងមិនច្បាស់លាស់)
  • តើមានអ្វីកើតទ្បើងប្រសិនបើក្រុមគ្រួសារនិងមិត្តភក្តិរបស់ខ្ញុំមិនគាំទ្រអាជីវកម្មថ្មីរបស់ខ្ញុំ? (ការភ័យខ្លាចនៃការមិនត្រូវបានគាំទ្រ)
  • តើមានអ្វីកើតទ្បើងប្រសិនបើខ្ញុំមិនអាចធ្វើឱ្យមានប្រាក់ចំណូលសមស្របមួយ? ចុះប្រាក់ចំនេញនិងមូលនិធិចូលនិវត្តន៍? (ការភ័យខ្លាចលើរឿងមិនច្បាស់លាស់)

សំណួរទាំងនេះត្រូវបានរុំព័ទ្ធដោយភាពភ័យខ្លាច។ តើអ្នកបានសួរសំនួរណាមួយទៅខ្លួនឯងទេ? តើសំនួរណាមួយដែលចាក់សោអ្នកនៅក្នុងការងារដែលអ្នកមិនសប្បាយចិត្តជាមួយ? ប្រសិនបើអ្នកឆ្លើយថា "Yes" អ្នកគឺមិនមែនតែឯកឯង។ ជាអកុសលសម្រាប់ស្ត្រីជាច្រើន ពួកគេមិនដែលធ្លាប់ទទួលបានអារម្មណ៍មិនគួរឱ្យជឿនៃការត្រូវបានគេថាចៅហ្វាយផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។

ខាងក្រោមនេះជាជំហាន 4 ដែលអាចកំចាត់ចោលនូវភាពភ័យខ្លាចខាងលើនេះបាន៖

  1. បង្កើតផ្នត់គំនិតជោគជ័យមួយ

តែត្រូវចាំថាគំនិតគឺប្រៀបដូចជាសាច់ដុំ បើអ្នកមិនហាត់ប្រាណទេ សាច់ដុំរបស់អ្នកមិនរឹងមាំ និងរីកធំបាននេះទេ។

  1. កំនត់គោលដៅអាជីវកម្ម 3-5 នៅរៀងរាល់ដើមសប្តាហ៍

វាជួយអ្នកច្រើនណាស់ វាជួយអ្នកផ្តោតសំខាន់លើការរីកលូតលាស់អាជីវកម្មអ្នកបានល្អ។ ចាំថាគោលដៅដែលល្អ គឺគោលដៅដែលច្បាស់លាស់។

  1. កំនត់តារាងពេលវេលាធ្វើការលើអាជីវកម្មអ្នករាល់ថ្ងៃច័ន្ទ

ចំនាយពេលយ៉ាងតិច ៣០ នាទីដើម្បីកំនត់សកម្មភាពអាជីវកម្មរបស់អ្នក អាចជួយអ្នកគ្រប់គ្រងពេលវេលាបានល្អ។

  1. បង្កើតប្រព័ន្ធទ្រទ្រង់ដ៏រឹងមាំមួយ

ផ្សារភ្ជាប់ទំនាក់ទំនងអ្នកជាមួយក្រុមមនុស្សដែលមានដោលដៅរួមជាមួយអ្នក អាចជួយអ្នកជោគជ័យក្នុងអាជីវកម្មបានយ៉ាងច្រើន។

ប្រភព៖ addicted2success