ប្ដូរភាពភ័យខ្លាចទៅជាកម្លាំងចិត្ត

,

ដោយឥរិយាបថពីធម្មជាតិរបស់មនុស្សយើង ភាពភ័យខ្លាចរបស់មនុស្សយើងមានតិច ឬច្រើនមិនស្មើរគ្នាទេ តែនៅសម័យសេដ្ឋកិច្ចរីកចម្រើនដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ភាពភ័យខ្លាចនឹងក្លាយទៅជាឧបសគ្គចំពោះដំណើរជីវិតរបស់អ្នក និងឱកាសរីកចម្រើនទៅមុខអាជីពការងារ។

ភាពភ័យខ្លាចនឹងធ្វើឲ្យចិត្តគំនិតរបស់អ្នកព្រមចុះចាញ់តាំងពីដើមទី និងធ្វើឲ្យអ្នកបដិសេធ ឫមិនតបត ចំពោះអ្វីដែលកើតថ្មី ដែលកំពុងតែរីកដុះដាលនៅក្នុងជីវិតរបស់អ្នក។

អ្នកមានមធ្យោបាយដោះស្រាយនឹងផ្លាស់ប្ដូរនេះដោយរបៀបណាទៅ?

ព្រមចុះចាញ់ ឫផ្លាស់ប្ដូរឲ្យវាចេញជាឱកាស ស្វែងរកអ្វីដែលថ្មីៗ ឫរិះរកឱកាសពីការផ្លាស់ប្ដូរដែលកើតឡើង ដើម្បីបន្ថែមតម្លៃខ្លួនឯង។

បើមនុស្សគ្រប់គ្នាចង់រស់នៅ ចូរផ្លាស់ប្ដូរភាពភ័យខ្លាចនោះឲ្យទៅជាកម្លាំងចិត្តដោយវិធី៤ ប្រការគឺ៖

១) ផ្លាស់ប្ដូរគំនិតខ្លួនឯង អ្វីដែលវានឹងកើត វាត្រូវតែកើត កើតទៅភិតភ័យរន្ធត់ ចូរប្ដូរភាពរន្ធត់ញាប់ញ័រនោះឲ្យទៅជាសតិរឹងមាំ។

២) មើលក្នុងផ្លូវវិជ្ជមាន អ្វីដែលថ្មី យើងតែងតែមិនសូវស៊ាំ បទពិសោធន៍បានមកពីការចាប់ផ្ដើម ជំនាញកើតចេញពីការធ្វើដដែលៗឃើញញឹកញាប់ ជួបញឹកញាប់ញ័រអ្វីថ្មីៗក្នុងថ្ងៃនេះ តែថ្ងៃមុខវាលែងថ្មីទៀតហើយ។

៣) ស្វែងរកឱកាស អ្វីដែលកើតឡើង យើងនឹងប្រើឲ្យមានប្រយោជន៍ បានដោយរបៀបណា ប្រសិនបើត្រូវផ្លាស់ប្ដូរដំណែង ចូរឲ្យមើលឃើញថា ជាការបន្ថែមចំនុចសំខាន់ និងអ្វីដែលថ្មី ហើយការមានជំនាញច្រើនធ្វើឲ្យយើងមើលទៅខ្ពស់ជាងអ្នកដទៃ។

៤) គិតដោយចិត្តមុះមុត ភាពមុះមុតគឺជាកម្លាំងចិត្តពីខាងក្នុងដ៏សំខាន់ផ្ដល់ឲ្យអ្នកតស៊ូ ឫឈានទៅរកអ្វីដែលយើងមិនដឹង មិនជំនាញ និងឧបសគ្គផ្សេងៗ។

កុំភ្លេចឲ្យសោះ! ឱកាសភ្លាត់ស្នៀតនោះមាន ប៉ុន្ដែកំហុសខ្លះក៏អាចទៅរួចដែរ តែមិនអាចដួលបានឡើយ ហើយបើមានកំហុសឆ្គង សូមឲ្យចាត់ទុកថា ជាបទពិសោធន៍ និងមេរៀនជីវិត ដោយមិនគិតសារជាថ្មី ព្រមថយមួយជំហ៊ានដើម្បីឈានទៅមុខបាន១០ជំហ៊ាន។