ហេតុអ្វីបានជាមនុស្សនិយាយដើមគេ?
នេះបើយោងតាមចិត្តសាស្ត្រមូលហេតុចម្បងគឺដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងដំណើរការនៃការកសាងចំណងទាក់ទងជាមួយអ្នកដទៃ។
តើយើងអាចបញ្ឈប់វាដោយរបៀបណា?
ការនិយាយដើមគេវាហាក់ដូចជាមាននៅគ្រប់ទីកន្លែងហើយយើងមិនអាចបញ្ឈប់ទំលាប់អាក្រក់របស់មនុស្សទាំងនេះបានទេ។ ប៉ុន្តែអ្នកចិត្តសាស្ត្របានបង្ហាញឃ្លាសាមញ្ញមួយដែលអាចបញ្ឈប់វាភ្លាម។ រាល់ពេលដែលនរណាម្នាក់កំពុងព្យាយាមទាញអ្នកចូលទៅក្នុងការសន្ទនាបែបអវិជ្ជមានអំពីមនុស្សម្នាក់ផ្សេងទៀតសូមសួរពួកគេថា:
“ហេតុអ្វីបានជាអ្នកប្រាប់ខ្ញុំអំពីរឿងនេះ? “
ពាក្យមួយឃ្លានេះហាក់ដូចជាសាមញ្ញណាស់ តើពិតមែនទេ? ទោះជាយ៉ាងណា វាមានប្រសិទ្ធិភាពខ្លាំងណាស់។
ការនិយាយដើមគេមិនមែនជាការអនុវត្តដែលត្រូវបានហាមឃាត់នោះទេ។ តែត្រូវចាំថាពាក្យសម្តីមានអំណាចខ្លាំងណាស់។ ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមឬពាក្យកុហកអំពីនរណាម្នាក់អាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរសំរាប់ពួកគេ៕
ប្រភព៖ Brightside