វិធីណែនាំ៩យ៉ាង ដើម្បីឲ្យបុគ្គលិកពេញចិត្តនិងអភិវឌ្ឍខ្លួនឯង

,

ជាញឹកញាប់ដែលអង្គតែងតែឈឺក្បាលចំពោះបុគ្គលិកធ្វើការងារមិនបានការ បានធ្វើការអប់រំហើយ ដាស់តឿនក៏ធ្វើហើយដែរ តែបុគ្គលិកនោះនៅតែធ្វើដដែលៗ មិនព្រមអភិវឌ្ឍសោះ ដូច្នេះមានតែវិធី៩យ៉ាងដែលអាចជួយអ្នកបានគឺ

១- ឲ្យបុគ្គលិកវាយតម្លៃខ្លួនឯង និយាយឲ្យស្រួលស្ដាប់ គឺយើងមិនបានមើលតែម្នាក់ឯងទេ ទុកឱកាសឲ្យគេមើលចំណុចខ្សោយរបស់គេ និងចំណុចដែលគេខ្វះខាត។

២- ឲ្យឱកាសគេចូលរួមគិតពីវិធីកែប្រែ និងអភិវឌ្ឍខ្លួនឯង ដើម្បីឲ្យគេទទួលស្គាល់ល័ក្ខខណ្ឌថ្មីៗ។

៣- កោតសរសើរខ្លះៗ ដើម្បីកុំឲ្យមានអារម្មណ៍ស្អស់ស្អាប់ពេក កុំឲ្យបុគ្គលិកមានអារម្មណ៍ ថា “ស្អប់” អង្គភាព ព្រោះតែចៅវាយទើសទាល់រហូត។

៤- តិចៗបានហើយ សង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ៗ មិនមែនគ្រប់រឿងនោះឡើយ បញ្ហាតូចៗ តិចតូចនឹងបាត់ បើកែបញ្ហាបាន។

៥- សង្គត់ធ្ងន់ការផ្លាស់ប្ដូរសកម្មភាពប្រតិបត្តិការងារ មិនមែនផ្លាស់ប្ដូរចរិករឹកពារឡើយ។

៦- ចាប់អារម្មណ៍លើវិធីសាស្រ្ដដោះស្រាយបញ្ហា។

៧- ផ្ដល់ការជ្រមជ្រែងលើការកែប្រែតាមវិធីសាស្រ្តដែលបានយល់ព្រមគ្នាមក។

៨- កំណត់តាមគោលដៅរួមគ្នា ទាំងផ្នែកគុណភាព និងរយៈពេល។

៩- តាមដានជាដំណាក់កាលៗ ផ្ដល់ការពិភាក្សាទាំងក្នុងផ្លូ​វការ និងមិនផ្លូវការ។