ប្រយោគមួយចំនួនដែលមនុស្សឆ្លាតមិននិយាយចេញមក

,

មនុស្សឆ្លាតវៃដឹងថាឃ្លាមួយចំនួនដែលពួកគេនិយាយមានអំណាចពិសេសធ្វើឱ្យអ្នកស្តាប់គិតថាមិនល្អសូម្បីតែវាជាពាក្យពិតក៏ដោយ។ ក្នុងអត្ថបទនេះ លោកវេជ្ជបណ្ឌិត Travis Bradberry បង្ហាញពីពាក្យសម្តីទាំង១១ឃ្លាដែលមនុស្សឆ្លាតគួរជៀសវាងនិយាយចេញមក៖

១) វាមិនយុត្តិធម៏៖ គ្រប់គ្នាដឹងថាជីវិតគឺមិនយុត្តិធម៏នោះទេ។ ការនិយាយថាវាមិនយុត្តិធម៏បង្ហាញថាអ្នកមិនទាន់ពេញវ័យនិងឆោតល្ងង់ទៀតផង។

២) នេះគឺជាវិធីដែលត្រឹមត្រូវរហូតមក៖ បច្ចេកវិទ្យាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សូម្បីតែជាដំណើរការ6ខែមុនក៏នឹងហួសសម័យដែរ។ ដូចនេះការនិយាយបែបនេះនឹងធ្វើឱ្យអ្នកស្តាប់សើចចំអកអោយអ្នកក៏ថាបាន។

៣) គ្មានបញ្ហា៖ ពេលនរណាម្នាក់សួរអ្នកដើម្បីធ្វើអ្វីមួយឬអរគុណអ្នកសម្រាប់ការធ្វើអ្វីមួយហើយអ្នកប្រាប់ពួកគេថាគ្មានបញ្ហាទេ មានន័យថាការស្នើរសុំរបស់ពួកគេគឺជាបញ្ហាមួយ។ ធ្វើឲ្យគេមានអារម្មណ៍ថាគេបានដាក់សម្ពាធមកលើអ្នក។

៤) ខ្ញុំគិតថា / នេះអាចជាគំនិតល្អ / ខ្ញុំនឹងសួរមួយសំណួរឆ្កួតមួយ៖ ឃ្លាអកម្មទាំងនេះនឹងប្រទាញភាពជឿជាក់របស់អ្នកឲ្យធ្លាក់ចុះ។ ប្រសិនបើអ្នកប្រើឃ្លាទាំងនេះជាមួយនឹងគំនិតល្អមួយ វាបង្ហាញពីភាពខ្វះទំនុកចិត្តដែលធ្វើឱ្យមនុស្សដែលអ្នកកំពុងនិយាយជាមួយបាត់បង់ទំនុកចិត្តលើអ្នក។

៥) ការនេះនឹងចំណាយពេលមួយនាទីតែប៉ុណ្ណោះនិយាយថាអ្វីដែលត្រូវចំណាយពេលតែមួយនាទីធ្វើឱ្យថយចុះជំនាញរបស់អ្នកនិងផ្តល់នូវចំណាប់អារម្មណ៍ដែលអ្នកធ្វើភារកិច្ចប្រញាប់ប្រញាល់។

៦) ខ្ញុំនឹងព្យាយាមដូចជាពាក្យ “ខ្ញុំគិតថា” ដែលពាក្យខ្ញុំនឹងព្យាយាមស្តាប់ទៅបង្ហាញថាអ្នកខ្វះទំនុកចិត្តលើសមត្ថភាពរបស់អ្នកក្នុងការប្រតិបត្តិភារកិច្ច។ ត្រូវមានភាពម្ចាស់ការពេញលេញលើសមត្ថភាពរបស់អ្នក។

៧) គាត់ជាមនុស្សខ្ជិល/គ្មានសមត្ថភាព/ចោម្សៀត៖ សភាពបុរសមិនអាស្រ័យទៅលើការនិយាយបង្អាប់អំពីមិត្តរួមការងារ។

៨) នោះមិនមែនជាអ្វីដែលមានក្នុងទំនួលខុសត្រូវរបស់ខ្ញុំ៖ ឃ្លានេះបានធ្វើឱ្យអ្នកមិនមានឆន្ទះក្នុងការធ្វើការងារ ហើយក៏មិនមានសុវត្ថិភាពក្នុងការងាររបស់អ្នកបានយូរដែរ។

៩) វាមិនមែនជាកំហុសរបស់ខ្ញុំ៖ វាមិនមែនជាគំនិតល្អក្នុងកាបង្វែងការស្តីបន្ទោសនោះទេ។ ត្រូវមានគណនេយ្យភាព។ ប្រសិនបើអ្នកមានតួនាទីក្នុងផ្នែកនោះ ទោះជាតូចក្តី បើមានខុស អ្នកជាម្ចាស់លើវា។

១០) ខ្ញុំមិនអាច៖ មនុស្សមិនចង់ឮពាក្យ “ខ្ញុំមិនអាច” ទេព្រោះពួកគេគិតថាវាមានន័យថាអ្នកមិនកើត។ និយាយថា “ខ្ញុំមិនអាច” បង្ហាញថាអ្នកមិនមានឆន្ទៈក្នុងការធ្វើការងារឲ្យសម្រេច។

១១) ខ្ញុំស្អប់ការងារនេះ៖ រឿងចុងក្រោយដែលគ្រប់គ្នាចង់ឮនៅកន្លែងធ្វើការគឺមាននរណាម្នាក់បានត្អូញត្អែរពួកគេស្អប់ការងាររបស់ពួកគេ។ វាជាសញ្ញាអវិជ្ជមាននៃទឹកចិត្តរបស់ក្រុម។ មេនឹងយកមនុស្សមកជំនួសម្នាក់នោះឆាប់ៗ៕

ប្រភព៖ Success