ឥរិយាបទដែលអាចជួយបំបាត់ស្ត្រេសអ្នកអាចធ្វើត្រឹមតែ២នាទីប៉ុននោះ

,

សង្គមវិទូ Amy Cuddy បាននិយាយថាកាយវិការរបស់មនុស្សកំណត់ពីអ្វីដែលមនុស្សគិតយ៉ាងណាអំពីពួកយើង។ លើសពីនេះទៀតវាក៏ប៉ះពាល់ដល់ជំនឿចិត្តលើខ្លួនឯងផងដែរ។ ឥរិយាបទអាចជួយយើងតំរង់ទិសការគិតរបស់យើងដើម្បីទទួលជ័យជម្នះ!

ថ្ងៃនេះយើងចង់បង្ហាញអ្នកអំពី postures ដែលអាចធ្វើត្រឹមតែរយៈពេលពីរនាទីដើម្បីកាត់បន្ថយភាពតានតឹងនិងធ្វើឱ្យខ្លួនឯងជឿជាក់ថាទទួលបានជោគជ័យ។

ឥទ្ធិពលភាសារាងកាយមានភាពសំខាន់ដូចនៅក្នុងជីវិតរបស់យើងដូចជាក្នុងការផ្សព្វផ្សាយ ការសំភាសន៍ការងារ ឬការនិយាយជាសាធារណៈ។

គំនិតមានឥទ្ធិពលលើរាងកាយរបស់យើង។ អ្នកមានអំណាច សុទិដ្ឋិនិយម និងទំនុកចិត្តលើខ្លួនឯង ពួកគេទទួលយកហានិភ័យកាន់តែច្រើនជាញឹកញាប់ហើយពួកគេមិនសង្ស័យពួកគេនឹងឈ្នះ។

អ្នកស្រី Amy បានធ្វើការពិសោធពីរដោយក្រុមទី១យកឥរិយាបទដែលមានអនុភាព និងទី២គ្មានអានុភាព។ ការពិសោធន៍ទី១បង្ហាញថាមានឥទ្ធិពលបង្កើនអ័រម៉ូន testosterone 20% និងកាត់បន្ថយអរម៉ូន cortisol 25% ។ ការពិសោធផ្សេងទៀតបានបង្ហាញថានិយោជកជ្រើសរើសយកអ្នកដាក់ពាក្យសុំដែលបានយកឥរិយាបទដែលមានឥទ្ធិពលនៅមុនពេលសម្ភាសន៍។

តើអ្នកអាចប្រើវានៅក្នុងជីវិតពិតប្រាកដទេ? នេះជាអ្វីដែល Amy ផ្តល់ដំបូន្មានថាមុនពេលចូលរួមកិច្ចប្រជុំសំខាន់ នៅពេលដែលអ្នកប្រឈមមុខនឹងស្ថានភាពស្ត្រេសមួយ ពេលនៅម្នាក់ឯង (នៅក្នុងបន្ទប់ទឹក ជណ្តើរយន្ត បន្ទប់ទទេ) ត្រូវមានឥរិយាបថដែលមានអនុភាពដែលធ្វើតែពីរនាទីនេះ។

រាងកាយរបស់យើងធ្វើការផ្លាស់ប្តូរស្មារតីរបស់យើង ការផ្លាស់ប្តូរឥរិយាបថ ស្មារតី និងអាកប្បកិរិយារបស់យើងអាចមានឥទ្ធិពលលើលទ្ធផលនៃស្ថានភាពមួយដែលជាការសំខាន់សម្រាប់យើង។ សូមចងចាំនេះនិងឈ្នះ!!!

ប្រភព៖ Brightside