ហេតុផលសំខាន់ៗនៃការធ្វើការដោយចិត្ដស្មោះនាំអ្នកទទួលបានភាពជោគជ័យ

,

“ភាពអស្ចារ្យរបស់មនុស្សម្នាក់គឺមិនមែនស្ថិតនៅលើទំហំទ្រព្យសម្បត្តិច្រើនប៉ុនណានោះទេប៉ុន្តែនៅលើភាពសុចរិតនិងសមត្ថភាពរបស់គាត់ក្នុងការចែករំលែកដល់អ្នកដែលនៅជុំវិញគាត់ជាវិជ្ជមានទៅវិញទេ។ “ លោក Bob Marley

ខាងក្រោមនេះជាហេតុផល 3 ដែលបញ្ជាក់ថាហេតុអ្វីបានជាភាពសុចរិតនាំអ្នកទៅកាន់ភាពជោគជ័យបាន:

1. បុគ្គលិកកំពុងមើលអ្នក

មូលហេតុដំបូងដែលខ្ញុំពិចារណាពេលធ្វើការសម្រេចចិត្តមួយ គឺថាតើវានឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងបុគ្គលិករបស់ខ្ញុំឬទេ? ពួកគេបានដឹងថាអតិថិជនបានបង់ប្រាក់ឱ្យពួកយើងជាមុនរហូតដល់ 4-តួលេខ។

2. អតិថិជនកំពុងនិយាយអំពីអ្នក

មូលហេតុទីពីរដែលខ្ញុំពិចារណាគឺ តើវាធ្វើឱ្យប៉ះពាល់ដល់អ្វីដែលត្រូវបានគេនិយាយអំពីយើងទេ? ជាក់ស្តែង អតិថិជននេះមិនត្រូវបានគេនឹងមិនមែនជាអតិថិជនរបស់អ្នកទៀតទេ។ ផ្ទុយមកវិញពួកគេនឹងនិយាយទៅកាន់ក្រុមហ៊ុនផ្សេងទៀត។

វាជារឿងធម្មតាដែលបញ្ហានេះគឺជាទម្រង់ទំនោរនៃទីផ្សារ។ ជាញឹកញាប់យើងគិតថាជាការទទួលបានជោគជ័យលើអតិថិជន​ នោះពួកគេនិងនិយាយទៅកាន់អតិថិជនថ្មីបន្តរទៀត។ ប៉ុន្ដែអតិថិជនដែល "ប្តូរ" (មិនពេញចិត្តអ្នក) ពួកគេនឹងប្រាប់រឿងហ្នឹងបន្តរផងដែរ។

3. អ្នកត្រូវរស់នៅជាមួយខ្លួនឯង

មូលហេតុទីពីរដែលខ្ញុំពិចារណាគឺ តើខ្ញុំនឹងមានអារម្មណ៍បែបណាអំពីខ្លួនខ្ញុំផ្ទាល់បន្ទាប់ពីការសម្រេចចិត្តនេះ? ប្រសិនបើខ្ញុំមានមោទនភាពចំពោះការសម្រេចចិត្តនេះវានឹងពង្រឹងខ្លួនខ្ញុំ រូបភាពរបស់ខ្ញុំ។ បើមិនដូច្នោះទេវានឹងធ្វើអោយទន់ខ្សោយ។

ខ្ញុំអាចមានអារម្មណ៍ល្អសម្រាប់ខណៈពេលធ្វើឱ្យពួកគេបង់ថ្លៃលើខ្ញុំ។ បន្ទាប់ពីនេះ អារម្មណ៍នោះនឹងថយចុះ ហើយខ្ញុំនឹងត្រូវចាកចេញជាមួយនឹងសំឡេងនៃសតិសម្បជញ្ញៈរបស់ខ្ញុំ។ ប្រសិនបើវាអវិជ្ជមាន វានឹងមកលងខ្ញុំ។ ពេលខ្លះខ្ញុំមិនបានគិតពីផលប៉ះពាល់នៃការសម្រេចចិត្តលើខ្លួនឯងមួយ៕

ប្រភព៖ addicted2success