តម្រានៃសុភមង្គលក្នុងជីវិតទាំង 17

,

ជារៀងរាល់ថ្ងៃ មនុស្សភាគច្រើនផ្តោតជាសំខាន់លើពពកពណ៏ប្រផេះនៅលើមេឃ។ ជីវិតគឺជាផ្ទៃស្រអាប់និងអាប់អួរនិងពន្លឺគឺគ្រាន់តែជានាទីខ្លីមួយ។ ប៉ុន្តែយើងគ្រប់គ្នាភ្លេចអ្វីម្យ៉ាង។ យើងភ្លេចថានៅពីក្រោយពពកបាំងទាំងនោះមានព្រះអាទិត្យដែលកំពុងញញឹមយ៉ាងភ្លឺថ្លា គ្រប់នាទីនិងជារាងរាល់ថ្ងៃ។

ទាំងនេះគឺជាវិធានទាំង 17 ដែលបានរចនាឡើងដើម្បីផ្លាស់ប្តូរទស្សនៈរបស់អ្នក និងជួយអ្នកឱ្យរកឃើញម្ដងទៀតនូវសុភមង្គលដែលអ្នកអាចនឹងភ្លេចនោះ។

វិធានទី 1 - បញ្ឈប់អារម្មណ៍សោកស្តាយសម្រាប់ខ្លួនអ្នក៖ វានឹងមិនជួយដល់ស្ថានភាពអ្នកទេ។ វាធ្វើ្យអ្នកនៅទ្រឹង ដូចជនរងគ្រោះ។

វិធានទី 2 - ចូរដឹងគុណ៖ គិតពីរឿងដែលអស្ចារ្យហើយអ្នកត្រូវតែមានអំណរគុណសម្រាប់វាឥឡូវនេះ។ វាអាចជាក្រុមគ្រួសារ សុខភាព ផ្ទះ មិត្ត​ ខួរក្បាល បេះដូង​ ឬវិញ្ញាណរបស់អ្នក។

វិធានទី 3 - និយាយថា Yes ច្រើនថែមទៀត៖ យើងប្រយុទ្ធប្រឆាំងនឹងអ្វីដែលកើតឡើងចំពោះយើងក្នុងជីវិតជាជាងអនុញ្ញាតឱ្យវាជាអ្នកគ្រប់គ្រងយើង។ Yes មិនអីទេ!

វិធានទី 4 - អនុវត្តតាមក្តីសុខរបស់អ្នក៖ ពេលអ្នកធ្វើតាមសុខៈរបស់អ្នក ទ្វារនឹងបើកជាកន្លែងដែលអ្នកមិនបានគិតថាវានឹងមាន។

វិធានទី 5 - រៀនទទួលយកការចាកចេញ៖ សូមចាំថាការព្រមឲ្យទៅមិនមែនមានន័យថាអ្នក "លើកលែងទោស" នោះទេ តែមានន័យថាអ្នកបានលះបង់គុណវិបត្តិពីជីវិតអ្នក។

វិធានទី 6 - ធ្វើកិច្ចការដែលបង្ហាញសន្ដានចិត្តល្អ៖ ផ្តល់ឱ្យកាន់តែច្រើនយើងនឹងទទួលបានកាន់តែច្រើនដែរ។ ផ្តល់សន្តានចិត្តល្អនឹងទទួលបានសន្តានចិត្តល្អមកវិញ។

វិធានទី 7 - សុភមង្គលគឺមានឥឡូវនេះ៖ រស់ក្នុងពេលឥឡូវនេះ។ អតីតកាល និងអនាគតគឺគ្រាន់តែជាក្តីសុបិន្តមួយប៉ុននោះ។

វិធានទី 8 - បទពិសោធន៍ មិនមែនគំនរឥតបានការ៖ ការវិនិយោគនៅក្នុងបទពិសោធន៍ជាជាងទំនិញសម្ភារៈដែលបានបង្កើតសុភមង្គលយូរអង្វែងកាន់តែច្រើន។

វិធានទី 9 - ចូរយល់តម្លៃនៃភាគីទាំងសងខាងនៃកាក់នេះ៖ រីករាយជាមួយដំណើរជីវិតរបស់អ្នកទាំងអស់។ នៅពេលដែលរឿងនេះប្រែជាអវិជ្ជមាន ចងចាំថាវាគ្រាន់តែជាផ្នែកមួយនៃនៃជីវិត។ វាគ្រាន់តែជាផ្នែកម្ខាងទៀតនៃកាក់។

វិធានទី 10 - ចូលរួមជាមួយសង្គម៖ ពង្រីករង្វង់សង្គមរបស់អ្នកអោយបានឆ្ងាយទៅតាមលទ្ធិភាពដែលអាចធ្វើបាន។ ជាមនុស្សដែលដើរកាត់ទីក្រុងមានមនុស្សជាច្រើនរត់ហៅអ្នក។

វិធានទី 11 - ស្រឡាញ់ច្រើនទៀត៖ យើងកាន់តែស្រឡាញ់អ្នកដទៃ ភាពរីករាយក៏មានកាន់តែច្រើន។ ពិភពលោកនេះនឹងពោរពេញដោយក្តីស្រលាញ់។

វិធានទី 12 - មានសុបិន្តមួយ៖ ក្តីសុបិន្តគឺសំខាន់។ វាអាចបំភ្លឺជីវិតអ្នកទ្បើង។ មនុស្សម្នាក់ចាប់ផ្តើមស្លាប់នៅពេលពួកគេបញ្ឈប់ការសុបិន្ត។

វិធានទី 13 - ចេតនាកំណត់ទិស សម្រេចចិត្តលើកន្លែងដែលអ្នកនឹងទៅ និងរបៀបដែលវានឹងត្រូវបានសម្រាប់អ្នក ហើយវានឹងកើតឡើង។

វិធានទី 14 - សប្បាយធម្មតា៖ វាជាឥរិយាបថមួយ។ ភាពសាមញ្ញគឺជាសារៈសំខាន់នៃសុភមង្គល។

វិធានទី 15 - ព្រមទទួលយកកាពិត៖ ប្រសិនបើអ្នកអាចផ្លាស់ប្តូរអ្វីបន្ទាប់ពីការទទួលយកពួកគេ អ្នកនឹងមានចិត្តមុតនិងថាមពលបន្ថែមទៀតដើម្បីធ្វើដូច្នេះបាន។

វិធានទី 16 - ដាក់ភ្នែកមើលឲ្យជុំខ្លួនអ្នក៖ ប្រសិនបើអ្នកមិនបានក្រលេកភ្នែករបស់អ្នកទេ អ្នកនឹងគិតថាអ្នកគឺជាចំណុចខ្ពស់បំផុត។

វិធានទី 17 - សើច, រាំ, ញញឹម៖ នៅជុំវិញខ្លួនឯងជាមួយនឹងសុភមង្គលដោយ ការរាំ សើច ញញឹម និងចំណងមិត្តភាពឆ្កួតៗនៃជីវិត។