ហេតុផលទាំង៤បង្ហាញថាអ្នកមិនគួរធ្វើការខ្លាំងពេកនោះទេ

,

មានមនុស្សជាច្រើនមានទស្សនៈថាអ្នកមានគឺជាមនុស្សខ្ជិល។ ចំពោះអ្នកមានមិនគិតថា ការធ្វើការងារ១០ឬ១២ម៉ោងមានប្រសិទ្ធភាពនោះទេ។ ពួកគេចូលចិត្តធ្វើការនៅហាងកាហ្វេ វាធ្វើឲ្យពួកគេមានអារម្មណ៍ល្អនៅជាជាងនៅការិយាល័យ។ ហើយពួកគេជឿថាលទ្ធផលនៃការងារគឺសំខាន់ជាង។ ខាងក្រោមនេះជាមូលហេតុនៃការធ្វើការងារតិចម៉ោងប្រសើរជាងច្រើនម៉ោង៖

១) ធ្វើការយូរពេកធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការងារ 

ការធ្វើការពីព្រឹកដល់យប់ក្លាយជាទម្លាប់សម្រាប់មនុស្សមួយចំនួនទៅហើយ។ នៅឆ្នាំ១៩២៦ លោក Henry Ford បានផ្លាស់ប្ដូរទស្សនៈរបស់មនុស្ស។ លោកបានរកឃើញថា ការធ្វើការតិចជាង៨ម៉ោង ឬធ្វើការតែ៥ម៉ោង បុគ្គលិកអាចសម្រេចទិន្នផលបានច្រើនជាង។ មួយវិញទៀត ការគេងមិនបានគ្រប់គ្រាន់និងធ្វើការច្រើនម៉ោងអាចប៉ះពាល់ដល់សមត្ថភាពនៃការរៀនរបស់អ្នក។

២) ការលើកទឹកចិត្តមិនអាស្រ័យលើចំនួនម៉ោងដែលអ្នកធ្វើការនោះទេ 

ទស្សនៈចាស់បុរាណនិយាយថា “ប្រសិនជាខ្ញុំខំប្រឹងធ្វើការ ខ្ញុំថែមម៉ោងធ្វើការជារៀងរាល់យប់ ខ្ញុំធ្វើខ្លួនឲរវល់រាល់ថ្ងៃនោះ ខ្ញុំនឹងមានឱកាសត្រូវនបានតម្កើងប្រាក់ខែ”។ នៅពេលឡើងបុណ្យស័ក្ដិ តំណែង ខ្ញុំនឹងត្រូវបានគេជ្រើសមុនគេ។

៣) អ្នកគួរធ្វើការណាដែលសំខាន់ល្អជាងទទួលធ្វើគ្រប់យ៉ាង

បើអ្នកធ្វើការកាន់តែច្រើន នោះអ្នកមានឱកាសបង្ហាញពីសមត្ថភាពខ្លួនឯងដែរ។ ហើយអ្នកទទួលបានការការសរសើរពីមេរបស់អ្នក។ តែការពិត វាមិនអញ្ចឹងទេ មេរបស់អ្នកដាក់ការងារដល់អ្នកព្រោះដឹងថាអ្នកមិនដែរប្រកែកសោះ។ ដូច្នេះហើយអ្នកត្រូវចេះប្រកែកនិងធ្វើការងារដែលនាំលទ្ធផលល្អវិញ។

៤) ចង់ក្លាយជាមនុស្សល្អឥតខ្ចោះ

យើងរាល់គ្នាសុទ្ធតែចង់ធ្វើការងារដែលគ្មានកំហុស​ នឹងចង់បានការសរសើរពីអ្នកគ្រប់គ្រង។ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សបែបនេះ អ្នកកំពុងតែបង្កើតស្រ្តេសដល់ខ្លួនឯងហើយ។ ពីព្រោះថា អ្នកនឹងប្រើពេលជាច្រើនក្នុងការសម្រួលកិច្ចការរបស់អ្នកម្តងហើយម្តងទៀត មិនចប់មិនហើយ៕

ប្រភព៖ Lifehack