គំនិតរបស់អ្នកមានទាំង ២១ ចំណុច

,

សៀវភៅ«Think and Grow Rich»និពន្ធដោយជនជាតិអាមេរិកលោក Napoleon Hill និងសៀវភៅ « How Rich People Think» របស់សេដ្ឋីអាមេរិក Steve Siebold បង្ហាញពីការគិតរបស់អ្នកមានចំនួន ២១ ចំណុចដូចខាងក្រោម៖

១.អ្នកមានយល់ថា ភាពក្រីក្រគឺជាមាតានាំឲ្យមានអំពើអនាធិបតេយ្យ

២.អ្នកមានយល់ថា មានតែជួយខ្លួនឯងមុនទេ ទើបអាចជួយអ្នកដទៃបាន

៣.អ្នកមានជឿជាក់លើគំនិតខ្លាំង និង សមត្ថភាព មិនជឿលើព្រេងសំណាង

៤.អ្នកមានជឿជាក់ថា មានជំនាញពិតប្រាកដ គឺជាវិថីឆ្ពោះទៅកាន់ភាពមានបាន

៥.អ្នកមានមានក្តីសុបិន្តសម្រាប់ថ្ងៃអនាគត មិនមែនសម្រាប់អតីតកាល

៦.អ្នកមាន ជាមនុស្សឈ្លាសវៃក្នុងការគ្រប់គ្រងលុយកាក់ដោយប្រុងប្រយ័ត្ន

៧.អ្នកមានជាមនុស្សដើរតាមមហិច្ឆតារបស់ខ្លួន មិនដើរតាមមហិច្ឆតារបស់អ្នកដទៃ

៨.អ្នកមាន ជាមនុស្សអត់ធ្មត់ និង សកម្មក្នុងការប្រឈមមុខទៅនឹងបញ្ហា

៩.អ្នកមាន ប្រើលុយនៅក្នុងហោប៉ៅអ្នកដទៃ មករកលុយដាក់ចូលហោប៉ៅរបស់ខ្លួន

១០.អ្នកមានដឹងថា ទីផ្សារសាកលប្រែប្រួលដោយសារតែអារម្មណ៍ និងចិត្តលោភលន់របស់មនុស្ស

១១.អ្នកមាន បង្រៀនកូនចៅរបស់ខ្លួនពីរបៀបក្លាយជាអ្នកមាន

១២.អ្នកមានយល់ថា មានលុយ ធ្វើឲ្យខ្លួនមានសន្តិភាពផ្លូវចិត្ត

១៣.អ្នកមានចូលចិត្តចំណាយពេលរៀនសូត្រជាលំដាប់ ជាជាងចំណាយពេលកម្សាន្តឥតប្រយោជន៍

១៤.អ្នកមានចូលចិត្តរាប់អានមនុស្សដែលមានចិត្តគំនិតដូចគ្នា

១៥.អ្នកមានផ្ដោតខ្លាំងលើការស្វែងរកប្រាក់ចំណូល

១៦.អ្នកមានដឹងពីរបៀបចេះប្រែក្លាយឧបសគ្គឲ្យទៅជាឱកាស

១៧.អ្នកមានគ្រប់គ្រងការងាររបស់ខ្លួនបានល្អ នៅពេលស្ថានភាពច្របូកច្របល់

១៨.អ្នកមានតែងរំពឹងថា នឹងរកលុយបានច្រើនជាងមុន មានមុខរបររីកចម្រើនជាងមុន

១៩.អ្នកមាន តែងតែងប់ងុលនឹងការស្វែងរកភាពជោគជ័យសម្រាប់ជីវិត

២០.អ្នកមាន ចាត់ទុកលុយដូចជាមិត្តសម្លាញ់របស់ខ្លួន

២១.អ្នកមានដាក់ផ្នត់គំនិតក្នុងខ្លួនថា បើចង់បានអ្វីមួយ ត្រូវសម្រេចធ្វើវាឲ្យបាន៕
 

ប្រភព៖ Businessinsider