៤ចំណុច​​ដែល​គ្មាន​នរណា​ម្នាក់​ប្រាប់​អ្នក​អំពី​ជំនួញ

,

គ្មាននរណាម្នាក់នឹងនិយាយថាការចាប់ផ្តើមជំនួញគឺជារឿងងាយស្រួលនោះទេ។ ប៉ុន្តែ ទោះបីជាអ្នកដឹងថាអ្នកនឹងជួបបញ្ហា អ្នកក៏ប្រាកដថាអ្នកត្រៀមលក្ខណៈសម្រាប់វានោះដែរ។ មុននឹងអ្នកជោគជ័យជោគជ័យ ពួកគាត់តែងតែរៀនមេរៀនបានជាច្រើន។ ខាងក្រោមនេះជាមេរៀនដែលអ្នកគួរដឹង៖

១) ប្រសិនជាអ្នកមិនទៅមុខទេ អ្នកគឺដើរថយក្រោយ

ពិភពលោកដើរលឿនណាស់ ហើយគ្មានអ្វី ដែលនៅស្ងៀមនោះទេ។ អ្នកត្រូវជំរុញខ្លួនឯងឲ្យទៅមុន បើមិនអ៊ីចឹងទែ អ្នកនឹងដើរថយក្រោយ។

២) មនុស្សមួយចំនួននឹងមិនពេញចិត្តនឹងអ្នក 

ទោះបីជាអ្នកមិនចង់មានសត្រូវជាមួយនឹងអ្នកដទៃ ប៉ុន្តែការពិតវានៅតែមានមនុស្សមួយចំនួនមិនពេញចិត្តនឹងអ្នក។ ប្រសិនជាអ្នកជួបមនុស្សប្រភេទនេះ បំភ្លេចពួកគាត់រួចបន្តដំណើរទៅមុខ។

៣) អាទិភាពរបស់អ្នកអាចនឹងផ្លាស់ប្តូរ

មនុស្សមួយចំនួនគិតថាការធ្វើថៅកែមានពេលទំនេរច្រើនណាស់។ ប៉ុន្តែ តាមការពិត វាទាមទារការខំប្រឹងពីអ្នកជាខ្លាំង។ ដូច្នេះហើយ អ្នកត្រូវចេះកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។

៤) ប្រសិនជាវាស្រួល វាមិនសប្បាយនោះទេ

វាច្បាស់ណាស់នឹងពិបាក។ ប៉ុន្តែដោយសារតែវាពិបាកនឹងហើយបានជាវាធ្វើឲ្យជំនួញមានលក្ខណៈពិសេស។ ប្រសិនជាវាមិនពិបាក អ្នកនឹងមិនមានអារម្មណ៍ជោគជ័យនោះទេ៕

ប្រភព៖ addicted2success