ការគ្រប់គ្រងអាជីរកម្មត្រូវតែមានសីល៍ធម៌ក្នុងខ្លួន

,

សីល៍ធម៌នោះជារឿងមួយនៃការពិចារណាថា សកម្មភាពណាត្រូវ សកម្មភាពណាខុស អ្វីល្អ អ្វីអាក្រក់ អ្វីគួរធ្វើ អ្វីមិនគួរធ្វើ អ្វីសក្ដិសម អ្វីមិនសក្ដិសម។ សីល៍ធម៌នៅមានការទាល់ទងនឹងការប្រើអំណាច ដើម្បីរកផលប្រយោជន៍ឲ្យខ្លួនឯង ដែលពេលខ្លះមើលទៅមិនខុសទេ តែវាមិនសមរម្យ។

            តែមិនមែនមិនពិចារណាថា អ្វីគួរធ្វើ ឫមិនគួរធ្វើ គោលចម្បងគ្រប់គ្រងអាជីរកម្មត្រូវមានសិល៍ធម៌ សមត្ថភាពពិចារណាបានដោយ៖

            ប្រការទី១ ប្រៀបធៀបដើមទុននិងផលប្រយោជន៍ដែលនឹងទទួលបានពីការងារទាំងឡាយនោះ ដោយយកគោលការណ៍អ្នកគ្រប់គ្រងអាជីវកម្ម ដែលមានសិល៍ធម៌ គួរសំរេចចិត្តធ្វើនូវអាជីវកម្មណាដែលទទួលបានផលប្រយោជន៍លើសពីដើមទុនរបស់ខ្លូន។

ផលប្រយោជន៍ដែលនិយាយមកនេះ មិនមែនសង្គត់ធ្ងន់ទៅលើអង្គភាពតែម្យ៉ាងប៉ុណ្ណោះទេ តែត្រូវគិតពីផលប្រយោជន៍របស់អតិថិជន អ្នកប្រើប្រាស់ ប្រជាជន បុគ្គលិក អ្នលចូលហ៊ុន ឫដែលមានការចូលរួមទាំងឡាយ។

            បើការបណ្ដាក់ទុនបានផលប្រយោជន៍ច្រើនជាងទុនដែលយើងមាន តែអ្នកប្រើប្រាស់ឫអតិថិជនបានទិញទៅគ្មានគុណភាព ហើយអាចទទួលនូវគ្រោះថ្នាក់ពីការបរិភោគ ប្រើប្រាស់ដោយគ្មានសិល៍ធម៌ក្នុងការធ្វើអាជីរកម្មឡើយ។

            ប្រការទី២ អ្វីដែលអាចធ្វើទៅហើយប៉ះពាល់ដល់សិទិ្ធមនុស្សឫអត់ដូចជា ការកំណត់របៀបធ្វើការដែលស៊ីកំលាំងញើសឈាមលើបុគ្គលិក ឫប៉ះពាល់ដល់ច្បាប់ពលកម្ម ឫក៏អ្វីដែលធ្វើទៅនោះប៉ះពាល់បុគ្គលខាងក្រៅ ដូចជា អនិតិជន គឺចាត់ទុកថាជាទង្វើមិនមានសិល៍ធម៌ដូចគ្នា។

            ប្រការទី៣ អ្វីដែលយើងធ្វើទៅនោះ ចាំបាច់ត្រូវតែប្រកាន់ភាពយុត្តិធម៌ និងភាពស្មើគ្នា មិនត្រូវការផលប្រយោជន៍ដែលមិនសមរម្យតបស្នងមកវិញ។