ចំណូលចិត្តទាំង១០ដែលអាចក្លាយជាអាជីវកម្ម

,

សុភមង្គលកើតមាននៅពេលដែលយើងអាចសម្រេចបាននូវជំនាញណាដែលជាចំណង់ចំណូលចិត្ដផ្ទាល់របស់យើងបាន។ នៅក្នុងពាក្យផ្សេងទៀតនិយាយថា មនុស្សលូតលាស់នៅពេលពួកគេកំពុងធ្វើអ្វីដែលពួកគេបានស្រឡាញ់។ ការទទួលបានផលប្រយោជន៍មកវិញពីអ្វីទាំងនោះគឺជាអ្វីដែលមនុស្សជាច្រើនចាត់ទុកជាក្តីសុបិន្តដ៏វិសេសវិសាលមួយក្នុងជីវិត។

ខាងក្រោមនេះជាចំណូលចិត្ត១០យ៉ាងដែលអាចក្លាយជាអាជីវកម្មនៅថ្ងៃខាងមុខបាន៖

១ ហាត់ប្រាណ

លំហាត់រាង្គកាយដែលងប់ងល់អាចមានឱកាសដើម្បីបង្រៀននូវអ្វីដែលពួកគេស្រឡាញ់។ មិនថាអ្នកពូកែខាងលើកទម្ងន់ យូហា្ក ឬជិះកង់ឡើងភ្នំ អ្នកអាចរៀនដើម្បីក្លាយជាគ្រូបង្រៀនមួយរូប។ ហើយក៏អាចទទួលបានការងារជាគ្រូបង្វឹកសម្រាប់សាលារៀននិងក្លឹបមួយផងដែរ។

២ ថតរូប

មនុស្សគ្រប់គ្នាអាចថតរូបភាពមួយជាមួយនឹងកាមេរ៉ាបានដូចគ្នា ប៉ុន្តែវាជាការសម្ងាត់ដែលអ្នកខ្លះគឺល្អប្រសើរនៅក្នុងការធ្វើឱ្យរូបភាពមានលក្ខណះល្អជាងអ្នកដទៃ។ ប្រសិនបើអ្នកមានបើអ្នកមានទេពកោសល្យនេះ វាអាជួយឲ្យអ្នកក្លាយជាជាងថតរូបអាជីពម្នាក់បាន។

៣ ជាងឈើ

ជាមួយនឹងរោងចក្ររាប់មិនអស់សម្រាប់បង្កើតគ្រឿងសង្ហារឹមឈើក្នុងតម្លៃទាបល្បឿនលឿន អ្នកនឹងគិតថានឹងមិនមានតម្រូវការជំនាញជាងឈើដោយដៃទៀតទេ។ នោះមិនមែនជាបញ្ហាទេព្រោះម្ចាស់ផ្ទះនិងម្ចាស់អាជីវកម្មជាច្រើននៅតែពេញចិត្តនិងឲ្យតម្លៃលើសិល្បៈហត្ថកម្ម។

៤ តន្ត្រី

តន្ត្រីគឺមិនមែនគ្រាន់តែជាចំណង់ចំណូលចិត្តមួយទេ វាចាំបាច់ក្នុងការបង្កើតសុភមង្គលរបស់ពួកគេនៅលើផែនដីនេះទៀតផង។ ប្រសិនបើអ្នកជាប្រភេទមនុស្សស្រឡាញ់តន្ត្រី ប្រហែលនេះអាជីពសំខាន់សម្រាប់អ្នកហើយ។ អ្នកអាចធ្វើមេរៀនផ្នែកតន្រ្តីនៅផ្ទះឫនៅស្ទូឌីយោ។

៥ រចនាម៉ូដ

វាអាចជាការភ្ញាក់ផ្អើលមួយ ប៉ុន្តែអ្នកដែលក្លាយជាប្រធាននាយកប្រតិបត្តិការនៅលើគ្របទស្សនាវដ្តីនិងសំលៀកបំពាក់ចម្លែក ពិតជារកប្រាក់ចេញសេចក្ដីស្រឡាញ់របស់ពួកគេនៃរឿងទាំងអស់ដែលទាក់ទងនឹងម៉ូដ។ ឧទាហរណ៍ ជាងកាត់សក់ ម្លៀកបំពាក់ និងវត្ថុផ្សេងៗជាដើម។

៦ ដុតនំ

ចាប់ផ្តើមអាជីវកម្មដុតនំមួយតម្រូវឱ្យអ្នកមានការផ្តល់អាជ្ញាប័ណ្ណមួយចំនួននិងប្រហែលជាការត្រូវកែលម្អផ្ទះបាយមួយចំនួនដើម្បីបំពេញតាមបទដ្ឋានរដ្ឋាភិបាលប៉ុន្តែការទូទាត់គឺជារង្វាន់។ ចាប់ផ្តើមជាមួយមិត្តភក្តិនិងក្រុមគ្រួសារជាមួយហាងដុតនំរបស់អ្នក។

៧ សរសេរប្លុក

បើអ្នកជាអ្នកនិពន្ធនិងរីករាយជាមួយនឹងការមានទស្សនិកជនអានការងាររបស់អ្នក គួរពិចារណាការចាប់ផ្តើមបណ្ដាញអនឡាញបាន។ ប្រធានបទគួរតែអំពីអ្វីដែលអ្នកមានចំណេះដឹងអំពីវា។ បើអាចស្រូបយកអ្នកចូលអានបានកាន់តែច្រើន វាជាអាជិវកម្មដ៏ល្អមួយ។

៨ ជ្រើសរើសទំនិញ

បើអ្នកមានជំនាញក្នុងការមើលនិងវាយតម្លៃទៅលើទំនិញផ្សេងបានល្អ នោះអ្នកអាចរកកម្រៃបានច្រើនណាស់ដោយការយកទំនិញទាំងនោះមកលក់បន្តរ។ អ្នកអាចចាប់ផ្តើមការលក់តាមអនទ្បាញ ឫបើកជាហាងលក់ទំនិញតែម្តង។

៩ រៀបចំទេសភាព

សម្រាប់អ្នកចូលចិត្ត រៀបចំបរិស្ថានតាមម៉ូដផ្សេងៗ ការទាញសួនស្មៅ និងរៀបចំផ្កាផ្សេងៗប្រកបដោយគំនិតឆ្នៃប្រឌិតនោះ វាអាចក្លាចជាការងារដ៏ប្រពៃមួយសម្រាប់ពួកគេ។ ពួកគេអាចទទួលបានការងារជាអ្នករៀបចំរចនាហាង រចនាគេហដ្ឋាន ឫភោជនីយដ្ឋានផ្សេងៗ។

១០ រៀបចំ

មិនមែនគ្រប់គ្នាសុទ្ធតែអាចរស់នៅប្រកបដោយការរៀបចំល្អនោះទេ។ នេះជាជំនាញដែលអាចវិវឌ្ឍន៍ទៅជាអាជីវកម្មមួយបាន៕