វិធីសាមញ្ញដើម្បីចាប់ផ្តើមថ្ងៃនេះធ្វើជាអ្នកឈ្នះ

,

លោតចេញពីគ្រែភ្លាម

សំឡេងម៉ោងរោទិ៍ភ្លាមលោតចេញពីគ្រែភ្លាម។ កុំរង់ចាំ 5 នាទី។ កុំស្ងៀមនៅទីនោះ ត្រូវចូលមកដល់ជាមួយនឹងថ្ងៃថ្មីដោយចេញពីលើគ្រែ។ ដាក់ជើងរបស់អ្នកប៉ះដី ខ្ញុំចង់ឱ្យអ្នកលើកដៃរបស់អ្នកប្រកបដោយឥទ្ធិពលចាប់ផ្តើមស្របពេលសម្លឹងមើលខាងលើជាមួយសំលេង “WHOOOOO”។

ដាក់ថាមពលរបស់អ្នកទាំងអស់ចូលទៅក្នុងវានិងធ្វើវាបីដង។

បច្ចេកទេសនៃចិត្ត / រាងកាយសាមញ្ញនេះដែលខ្ញុំហៅថា 'ខ្ញុំមានអំណាចនេះ' នឹងផ្លាស់ប្តូរស្ថានភាពខាងក្នុងរបស់អ្នកភ្លាមដោយផ្ញើសញ្ញាមួយជាបន្ទាន់ទៅខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទដែលអ្នកត្រូវបានដាស់ ជូនដំណឹង និងការត្រៀមខ្លួនជាស្រេចសម្រាប់ Heroes របស់អ្នក។ គ្រាន់តែធ្វើឱ្យប្រាកដថាធ្វើវាដោយស្ងៀមស្ងាត់ប្រសិនបើមាននរណាម្នាក់កំពុងដេកលក់។

ងូតទឹកក្តៅនិងត្រជាក់

អ្នកអាចនឹងមានការភ័យខ្លាចក្នុងការព្យាយាមធ្វើបែបនេះប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលនឹងលទ្ធិផល។ ងូតទឹកក្តៅរយៈពេល ២ នាទី។ បន្ទាប់ពី ២ នាទីបែរផ្កាឈូកទៅត្រជាក់អតិបរមា។ ខ្ញុំដឹងថាអ្វីដែលអ្នកកំពុងគិតហេតុអ្វីត្រូវងូតទឹកក្តៅបន្ទាប់មកបន្តរដោយទឹកត្រជាក់? ខាងក្រោមនេះគឺជាមូលហេតុ។ តាមរយៈការងូតទឹកក្តៅ និងបន្តរភ្លាមៗដោយផ្កាឈូកទឹកត្រជាក់វានឹងពញ្ញាក់ប្រព័ន្ធប្រសាទរបស់អ្នកប្រកបដោយប្រសិទ្ធភាពមួយដែលវានឹងធ្វើចលនាគ្រប់កោសិកាទាំងអស់ក្នុងរាងកាយរបស់អ្នក។

៣ ប្រុងប្រៀបខ្លួន

ចំនាយ 9 នាទីទៅនឹងអ្វីដែល Tony Robbins បានហៅថា “ប្រុងប្រៀប” អង្គុយចុះនៅក្នុងកន្លែងមួយស្ងាត់បិទភ្នែករបស់អ្នកនិងផ្តោតសំខាន់លើដំណើរ 3 ដំណាក់កាលសាមញ្ញនេះ៖

ដំណាក់កាលទី ១: ការដឹងគុណ

ចំណាយពេលជាលើកដំបូង 3 នាទីផ្តោតលើរឿង 3 ដែលអ្នកមានអំណរគុណខ្លាំងសម្រាប់វា។ លះបង់នាទីដំបូងសម្រាប់ខ្លួនរបស់អ្នកផ្ទាល់។ ចំណាយពេលពីរនាទីក្រោយដឹងគុណ រឿង២ផ្សេងទៀតទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក។

ដំណាក់កាលទី ២: ការអធិស្ឋាន

នេះមិនមែនជាសាសនានោះទេ។ ចំណាយពេល៣នាទីផ្ញើ vibes ជាវិជ្ជមានទៅកាន់មនុស្សជាទីស្រឡាញ់៣នាក់ ឧទ្ទិសទៅកាន់ពួកគេក្នុងម្នាក់១នាទី។ អធិស្ឋានជូនដល់សមាជិកក្រុមគ្រួសារ មិត្តភក្តិ អតិថិជន ឫសូម្បីតែសត្រូវរបស់អ្ន។

ដំណាក់កាលទី ៣: ទស្សនះវិស័យ

ទីបញ្ចប់ខ្ញុំចង់ឱ្យអ្នកគិតពីរឿង៣ដែលមានតម្លៃខ្ពស់សម្រាប់អ្នកនឹងមានការប្តេជ្ញាចិត្តច្រើនបំផុតដើម្បីសម្រេច។ វាអាចជាការបាត់បង់ ១០ ផោនក្នុងបុណ្យណូអែល ការបំពេញកិច្ចព្រមព្រៀងអាជីវកម្មសំខាន់មួយ ឬចំណាប់អារម្មណ៍ក្នុងអាពាហ៍ពិពាហ៍របស់អ្នក។

“ដើម្បីសម្រេចការធំជាលើកដំបូងយើងត្រូវតែមានសុបិន្ត បន្ទាប់មកមើលឃើញ បន្ទាប់មកមានគម្រោង ...ជំនឿ ... ទង្វើ!” - Alfred A. Montapert

 

ប្រភព៖ addicted2success