អនុវត្តតាមវិធីទាំងនេះ ជីវិតអ្នកនឹងជោគជ័យ

,

អនុវត្តតាមវិធីទាំងនេះ ជីវិតអ្នកនឹងជោគជ័យ៖

1.    ដាក់​គោលដៅ​ខ្លួនឯង ជាប្រចាំ​ថ្ងៃ ប្រចាំខែ និង​ប្រចាំឆ្នាំ​

2.    ប្រថុយ ដើម្បី​ចាប់យក​ឱកាស​

3.    រស់នៅ ឬ​សេពគប់​អ្នក​ជោគជ័យ​

4.    ផ្តោត​សំខាន់​ទៅលើ​គោលដៅ ហើយ​ខំ​សម្រេច​វា​ឲ្យ​បាន​

5.    ស្រមើស្រមៃ ដើម្បី​បញ្ជាក់ និង​ធ្វើ​សម្រេច​គោលដៅ​

6.    ដាក់​គម្រោង ហើយ​អនុវត្តតាម​កាលវិភាគ​នោះ​

7.    ធ្វើ​ការងារ ដោយ​មិនចាំបាច់​មាន​គេ​ដាស់តឿន​

8.    ធ្វើការ​តាម​ចរន្ត ដំណើរការ និង​លេខ​រៀង ដែល​បាន​កំណត់ទុក​

9.    ហ៊ាន​ចំណាយ​ពេលវេលា និង​ប្រាក់កាស ទៅលើ​អ្វីដែល​អ្នក​បានដាក់​ផែនការ​

10.    កុំ​ជឿ​ពាក្យ​គេ​ពេបជ្រាយ​

11.    គេច​ឲ្យ​ផុតពី​ជំនឿ ដែល​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹកចិត្ត​

12.    បង្កើត និង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​

13.    បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ចាប់យក​អ្វីដែល​ថ្មី​

14.    ពង្រឹង និង​បង្កើត​បណ្តាញ​ការងារ ក៏ដូចជា​ទំនាក់ទំនង​ក្នុងសង្គម​

15.    បន្ត​ការសិក្សា និង​ស្វែងយល់ ឲ្យ​ទាន់​សម័យកាល​

16.    ទទួលស្គាល់​កំហុស ការរិះគន់ និង​ចំណុចខ្សោយ​របស់ខ្លួន ហើយ​ខិតខំ​កែលម្អ​

17.    តស៊ូ និង​អត់ធ្មត់ មិនត្រូវ​ចង់​ឈ្នះ ឬ​ចង់​ជោគជ័យ ក្នុងពេល​តែមួយ​ថ្ងៃ​ឡើយ​

18.    បត់បែន​តាម​ស្ថានភាព​

19.    យកចិត្តទុកដាក់ និង​មើលថែ​ខ្លួនឯង​

20.    ហាត់ប្រាណ ថែរក្សា និង​ពិនិត្យ​សុខភាព​ជាប្រចាំ​

21.    រៀន​ហើយ រៀន​ទៀត​

22.    បណ្តុះ​ចំណង់ចិត្តរបស់អ្នក ដើម្បី​ឈានទៅរក​គោលដៅ ដែល​ត្រឹមត្រូវ​