សំខាន់សម្រាប់និសិត្ស៖ តើរៀនចប់ទើបធ្វើការ និង ធ្វើការបណ្តើររៀនបណ្តើរមួយណាល្អជាង?

,

ការរង់ចាំដល់រៀន​ចប់ ទើប​ធ្វើការ ឬ​រៀន​បណ្តើរ ធ្វើការ​បណ្តើរ​សុទ្ធតែ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូចគ្នា តែ​គ្រាន់​តែមាន​មួយណា​ឱកាស និង​មាន​ប្រយោជន៍​ជាង​ប៉ុណ្ណោះ​។ 

​រៀន​ចប់ ទើប​ធ្វើការ​៖ និស្សិត​មាន​ពេល​រៀន​ដោយ​ខ្លួនឯង​ច្រើន រៀន​ពូក​កែ​ខាង​ទ្រឹស្តី ទទួលបាន​ពិន្ទុ​ខ្ពស់ មានឱកាស​ប្រឡង​យក​អាហារូបករណ៍​ជាដើម​។ ប៉ុន្តែ ពួកគេ​មិនមាន​បទពិសោធន៍​ទាក់ទិន​នឹង​មេរៀន​ទាំង​នោះឡើយ​។ ជាពិសេស ឱកាស​ការងារ​ក៏​មិនសូវមាន​ដែរ ព្រោះ​ពេល​សម្ភាសន៍​ការងារ​គេ​ត្រូវការ​អ្នកមាន​បទពិសោធន៍​យ៉ាងហោចណាស់​ក៏​មួយឆ្នាំ​ទៅ​ពីរ​ឆ្នាំ​ដែរ​។ 

​រៀន​បណ្តើរ ធ្វើការ​បណ្តើរ​៖ និស្សិត​មិនសូវមាន​ពេល​រៀន​ដោ​ខ្លួនឯង រៀន​ទ្រឹស្តី​ក៏​មិន​ពូកែ ពិន្ទុ​ក៏​មិនសូវ​ល្អ ហើយ​ឱកាស​ប្រឡង​យក​អាហារូបករណ៍​ក៏​មិនមាន​ច្រើន​ដែរ ព្រោះ​ពិន្ទុ​នៅក្នុង​សាលារ​ពួកគេ​មាន​កម្រិត​ទាប នេះ​ក៏​ដោយសារតែ​ពួកគេ​ចំណាយពេល​ធ្វើការ​ច្រើន​ជាការ​សិក្សា​។ ប៉ុន្តែ ពួកគេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការងារ នេះ​ក៏​ជា​ឱកាស​មួយ​ដែរ នៅពេលដែល​ពួកគេ​សម្ភាសន៍​ការងារ​។ ម្យ៉ាងទៀត ពួកគេ​ស្គាល់​សង្គម​បាន​ច្រើន មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ច្រើន មាន​ទំនុកចិត្ត ក្លា​ហ៊ាន​ជាង​មុន ចេះ​បែងចែក​ការងារ និង​ការសិក្សា​បានល្អ​។