៣ចម្លើយល្អបំផុតឆ្លើយទៅនឹងសំនួរ “តើអ្វីទៅជាភាពទន់ខ្សោយរបស់អ្នក?” នៅក្នុងពេលសម្ភាសន៍ការងារ

,

ចង់ទទួលបានការងារ? ខាងក្រោមនេះជាអ្វីដែលគួរនិងមិនគួរនិយាយនៅក្នុងការឆ្លើយតបទៅមួយនៃសំណួរទូទៅបំផុតដែលនិយោជកស្នើសុំឱ្យបុគ្គលិកដែលមានសក្តានុពលឆ្លើយតប។

ការទទួលបានឱកាសសំភាសន៍គឺជាជ័យជម្នះមួយក្នុងអំឡុងពេលនៃការស្វែងរកការងារធ្វើ។ ប៉ុន្តែអ្វីដែលកើតឡើងនៅពេលដែលពួកគេបានសួរថា “តើអ្វីទៅជាភាពទន់ខ្សោយរបស់អ្នក?” វាជាការលំបាកមួយព្រោះវាមិនត្រឹមតែពិបាកក្នុងការទទួលស្គាល់កំហុសរបស់ខ្លួនឯងនោះទេ ហើយអ្នកមិនចង់ឱ្យប៉ះពាល់ដល់ឱកាសនៃការទទួលបានការងារទៀតផង។

ជាការពិតណាស់វាគឺជាសំណួរមួយទូទៅបំផុតក្នុងការសំភាសន៍ដែលគេតែងសួរបែបនេះ ដូច្នេះអ្នកអាចរៀបចំចម្លើយសម្រាប់ឆ្លើយតបដ៏ល្អមួយមុនពេលដែលអ្នកត្រូវចូលសម្ភាសន៍។

ចម្លើយទាំងបីនេះជាគន្លឹះដើម្បីត្រៀមរៀបចំជាមុនក្នុងការឆ្លើយទៅនឹងសំនួរខាងលើនេះ៖

ការឆ្លើយតបទី ១: បង្ហាញពីរបៀបដែលអ្នកយកឈ្នះលើបញ្ហាប្រឈមមួយ

Response No. 1: Show how you overcame a challenge

ចម្លើយ "តើអ្វីជាភាពទន់ខ្សោយរបស់អ្នក?" ជាឱកាសមួយយ៉ាងធំដើម្បីបង្ហាញពីរបៀបដែលអ្នកបានទទួលយកគំនិតផ្តួចផ្តើមនិងដោះស្រាយជាមួយបញ្ហារ។ យកឱកាសនេះដើម្បីចែករំលែកពីរបៀបដែលអ្នកបានយកឈ្នះឧបសគ្គនៅក្នុងអតីតកាលមួយនេះ។

ជាការឆ្លើយតបគំរូមួយដែលសមស្រប៖ «នៅរដូវក្តៅនាវេលាហាត់ការរបស់ខ្ញុំ ខ្ញុំមានការលំបាកក្នុងការអនុញ្ញាតឱ្យអ្នកគ្រប់គ្រងរបស់ខ្ញុំដឹងថាខ្ញុំត្រូវធ្វើការងារលើសកំរិត។ ខ្ញុំស្ទើរតែឆេះខ្លួនជាមួយការងារនៅរៀងរាល់ចុងសប្តាហ៍នីមួយ ដូច្នេះខ្ញុំត្រូវមានផែនការចែករំលែកភារកិច្ចរបស់ខ្ញុំជាមួយអ្នកហាត់ការផ្សេងទៀត។ ខ្ញុំដឹងថាការប្រាប់ការពិត វាហាក់ដូចជាបង្ហាញថាខ្ញុំគ្មានសមត្ថភាព ព្រោះការងារនោះវាធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការងាររបស់ខ្ញុំនិងផលិតផលរបស់ក្រុមហ៊ុនទៀតផង"។

នេះគឺជាចម្លើយដ៏ល្អមួយដោយសារតែអ្នកទទួលស្គាល់ថាមានបញ្ហា ប៉ុន្តែអ្នកបានបញ្ចប់វាដោយភាពវិជ្ជមាន។ ហើយអ្នកក៏បានរំលេចនូវឧទាហរណ៍នៃការធ្វើការជាក្រុមនិងធ្វើការយ៉ាងល្អជាមួយអ្នកគ្រប់គ្រងរបស់អ្នកផងដែរផងដែរ។

អ្វីដែលមិនត្រូវនិយាយនោះគឺ “ខ្ញុំមិនមានភាពទន់ខ្សោយទេ។”

ការឆ្លើយតបទី ២: លើកទ្បើងពីជំនាញដែលអ្នកកំពុងធ្វើយ៉ាងសកម្ម

Response No. 2: Point out a skill you’re actively working on

ដូចដែលអ្នកបាននិយាយថាអ្នកមានការប្តេជ្ញាចិត្តក្នុងការកែលម្អជាបន្ត គ្មានការគំរាមណាមួយក្នុងការស្វែងរកជំនាញណាដែលអ្នកមិនទាន់ស្ទាត់នៅឡើយ។ ថ្លែងបន្ថែមទៀតអ្នកអាចធ្វើការអភិវឌ្ឍចំណេះដឹងឬការយល់ដឹងរបស់អ្នកទៅដល់កម្រិតខ្ពស់នៅក្នុងកម្មវិធី Excel របស់អ្នកគឺជាជម្រើសល្អទាំងពីរ។ នេះជាអ្វីដែល Hosage បាននិយាយ។

ការឆ្លើយតបដ៏មានសក្តានុពលខ្លាំង «ក្នុងនាមជាអ្នកជំនាញភាសាអង់គ្លេស ខ្ញុំមិនទទួលបានឱកាសដើម្បីប្រើកម្មវិធី Excel ធ្វើឱ្យមានតុល្យភាពផ្នែកថវិកាឬគ្រប់គ្រងគម្រោងដែលកំពុងបន្តនេះទេ។ ប៉ុន្តែចាប់តាំងពីបញ្ចប់ការសិក្សា ខ្ញុំបានប្រើវាដើម្បីរក្សាការតាមដាននៃការចំណាយរបស់ខ្ញុំ ហើយវាពិតជាមានប្រយោជន៍ពិតៗ! ខ្ញុំចង់រៀនវគ្គនេះតាមអនទ្បានដើម្បីពង្រឹងជំនាញកាន់តែល្អប្រសើរជាងមុន"។

អ្នកនឹងទទួលបានពិន្ទុបន្ថែមសម្រាប់ការដែលអ្នកចង់រៀនអ្វីដែលថ្មីជាពិសេសប្រសិនបើវាបង្ហាញថាអ្នកមានឆន្ទៈដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងរបស់អ្នកលើសពីអ្វីដែលអ្នកបានសិក្សានៅក្នុងសាលារៀន។

អ្វីដែលមិនត្រូវនិយាយគឺ "ខ្ញុំពិតជាចេះគ្រប់លក្ខណ៍ទាំងអស់។"

ការឆ្លើយតបទី ៣: ជ្រើសភាពទន់ខ្សោយដែលនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ការងារ

Response No. 3: Choose a weakness that won’t seriously affect the job

វាជាការភ្នាល់ដែលមានសុវត្ថិភាពដើម្បីចង្អុលបង្ហាញភាពទន់ខ្សោយដែលនឹងមិនជាឧបសគ្គធំនៅក្នុងតំណែងថ្មីរបស់អ្នក។ ប្រសិនបើអ្នកដាក់ពាក្យសុំការងារជាជំនួយការនៅក្នុងក្រុមហ៊ុនទំនាក់ទំនងសាធារណៈដែលតម្រូវឱ្យអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយ ហៅទូរស័ព្ទ និងការចេញផ្សាយកាសែត និយោជករបស់អ្នកនឹងមិនចង់ឮថាអ្នកភិតភ័យក្នុងការនិយាយទូរស័ព្ទឬមានបញ្ហារកំទ្បុងវេលាកំណត់កិច្ចប្រជុំនោះទ្បើយ។ ប៉ុន្តែខណៈពេលទើបតែបញ្ចប់ការសិក្សាថ្មីមួយ វាជាការមិនទំនងដែលអ្នកធ្លាប់មានបទពិសោធច្រើនក្នុងការគ្រប់គ្រងអ្នកដទៃនោះទេ។

ដូច្នេះវាមានបញ្ហាតិចក្នុងការនិយាយថា "ដោយសារខ្ញុំមិនដែលមានតួនាទីក្នុងផ្នែកគ្រប់គ្រង ពេលខ្លះខ្ញុំពិតជាមិនងាយស្រួលដែលសុំអ្នកផ្សេងទៀតដើម្បីទទួលធ្វើភារកិច្ចមួយ។ ប៉ុន្តែចាប់តាំងពីខ្ញុំបានធ្វើការ ផ្ទាល់ជាមួយប្រតិបត្តិនៃការធ្វើសំនើរនៃការបញ្ជារទិញដោយផ្ទាល់ថ្ងៃមួយមក ខ្ញុំពិតជារំភើបក្នុងការរៀនពីអ្នកគ្រប់គ្រងរបស់ខ្ញុំ អំពីយុទ្ធសាស្រ្តធ្វើការល្អបំផុតសម្រាប់ការគ្រប់គ្រងអ្នកដទៃទៀត។ " អ្នកអាចរួមបញ្ចូលនូវសេចក្ដីយោងទៅនឹងផែនការនាពេលអនាគតរបស់អ្នក ដែលនិយោជករបស់អ្នកនឹងរីករាយក្នុងការស្ដាប់អ្នក។

និយាយអំពីភាពទន់ខ្សោយរបស់អ្នកជាវិធីដែលត្រឹមត្រូវ ហើយអ្នកនឹងបង្ហាញថាក្នុងនាមជាបុគ្គលិក អ្នកនឹងត្រូវបានយល់ដឹងនិងការប្តេជ្ញាចិត្តដោយខ្លួនឯងដើម្បីអភិវឌ្ឍលក្ខណៈសម្បត្ដិផ្ទាល់ខ្លួនរបស់អ្នក នឹងគោរពស្រឡាញ់ចៅហ្វាយនាយអ្នកទៀតផង៕

ប្រភព៖ Success