ថ្ងៃនេះជាព្រឹកថ្ងៃសៅរ៍ ពន្លឺថ្ងៃផ្ដល់់កម្ដៅយ៉ាងកក់ក្តៅ ទោះបីជាពេលនេះកំពុងស្ថិតនៅពាក់កណ្តាលនៃរដូវរងារក៏ដោយ។ ខណៈពេលដែលកំពុងបើកបរតាមផ្លូវ ខ្ញុំបានដាស់តឿនខ្លួនឯងនៅក្នុងជណ្តើរយន្តគួរតែចំណាយពេលពីរទៅបីនាទីដើម្បីត្រៀមខ្លួនសំរាប់ការប្រជុំក្រុមការងារនាពេកព្រឹកនេះ ។
ប៉ុន្តែមុនពេលដែលខ្ញុំពិនិត្យមើលការប្រកួតរបស់ខ្ញុំ ខ្ញុំបានប្រទះឃើញសញ្ញាមួយគឺ "កំណើនលក់ធ្លាក់ចុះ" នៅហាងមួយដែលខ្ញុំចូលចិត្តជាងគេ។ ខ្ញុំដកដង្ហើមធំ អាជីវកម្មផ្សេងទៀតប្រហែលជាបរាជ័យ! ខ្ញុំបានគិតពី ស្ថិតិដែលខ្ញុំបានអាននៅលើគេហទំព័រអ៊ីនធឺណែតជាច្រើន ជាមធ្យម ៨ ក្នុងចំណោម ១០ នៃការធ្វើអាជីវកម្មត្រូវបានបរាជ័យ។ វាធ្វើឲ្យខ្ញុំមានការព្រួយបារម្ភឡើងត្រជាក់ចុងពោះ ។
តើមានអ្វីកើតឡើង ប្រសិនបើអាជីវកម្មរបស់ខ្ញុំបរាជ័យ? តើខ្ញុំបរាជ័យដោយសារអ្វី? ហើយប្រសិនបើឱកាសបរាជ័យខ្ពស់វាអាចបណ្ដាលមកពីការឲ្យតម្លៃច្រើនទៅលើពេលវេលាដែលចំណាទៅលើថ្ងៃសៅរ៍សំរាប់កិច្ចប្រជុំបណ្តាញរបស់ខ្ញុំ?ហេតុអ្វីបានជាវាជាកត្តារំខាន?នោះហើយជាពេលដែលខ្ញុំបានដឹងថាភាពមិនច្បាស់លាស់ដែលនឹងកើតឡើងនៅក្នុងជីវិតនាពេលអនាគតរបស់ខ្ញុំដែលវាបានជំរុញលើកទឹកចិត្តរបស់ខ្ញុំ នឹងបង្កើតទំនុកចិត្តប្រឈមនិងការកើតមានហានិភ័យ។
ប្រសិនបើអ្នកមានអារម្មណ៍ថា មានហានិភ័យកើតឡើងនៅក្នុងអនាគតរបស់អ្នក ដែលធ្វើឲ្យមានការប៉ះពាល់ដល់ការលើកទឹកចិត្តរបស់អ្នក អ្នកគួរតែអនុវត្ថតាម ៥ ជំហានខាងក្រោមនេះ ៖
១) បង្កើតបញ្ជី Scenarios វិជ្ជមាននិងអវិជ្ជមាន
ខ្ញុំបានសរសេរ scenarios ចំនួន 5 ចំនុច ដែលបានរៀបរាប់ពី "ជីវិតដែលល្អឥតខ្ចោះ" ទៅជា "តើអ្វីជាសុបិនអាក្រក់!” ប្រតិកម្មបន្ទាន់របស់ខ្ញុំគឺនៅពេលដែលជួប scenarioដែលអាក្រក់បំផុតនោះ គឺវាមានឱកាសកើតមានតិចតួចបំផុត ដែលធ្វើឱ្យខ្ញុំទទួលអារម្មណ៍ថាមានសុវត្ថិភាព។
អ្នកក៏ដូច្នេះដែរ គួរតែស្វែងយល់ពីមហន្តរាយនៃ scenarios ដែលប្រហែលជាមានទំនាក់ទំនងច្រើនជាមួយនឹងអ្វីដែលពិបាកសម្រេចចិត្ត។ ការស្វែងយល់ពីការលើកទឹកចិត្តក្នុងការសម្រេចចិត្ត និងអនុញ្ញារការសម្រេចបានពីការលើកទឹកចិត្តនេះនឹងអនុញ្ញាតឱ្យអ្នករក្សានូវគំនិតជាច្រើន ដែលជាគោលដៅវិជ្ជមាន។
"សូមក្រលេកមើលផ្នែកខាងវិជ្ជមាន សក្តានុពល និងការខំប្រឹងប្រែង " - Dalai Lama
២) សរសេរពីលទ្ធផលនៃ scenarios តាមដែលអាចទៅរួច
មានត្រឹម scenarios គឺមិនគ្រប់គ្រាន់ទេ។ ខ្ញុំបានពង្រីកបញ្ជីរបស់ខ្ញុំដោយនឹកស្មានមិនដល់ថាមានអ្វីកើតឡើងប្រសិនបើ scenarios ដែលអាចធ្វើទៅរួចទាំង៥វានឹងក្លាយមកជាការពិត។ គោលបំណងនៃការវាយតម្លៃនេះគឺជវិធីដែលមានប្រសិទ្ធភាពមួយដើម្បីបង្ហាញពីកំលាំងដ៏ធំពេលជួបឧបសគ្គដើម្បីយកឈ្នះនៅក្នុងករណី scenarios បានបាត់។ ប្រសិនបើយើងធ្វើទៅតាមផែនការលទ្ធផលដែលយើងទទួលបានអាចជួយឲ្យមានភាពរីករាយ។
ចាប់ផ្តើមជាមួយ scenarios ដែលមិនសូវល្អ ហើយប្រែក្លាយវាឲ្យក្លាយទៅជារឿងដែលល្អបំផុត។ ប្រសិនបើអ្នកបានបញ្ចប់ដោយការចាប់ផ្តើមធ្វើវាបន្តិចម្ដងៗ ជីវិតអស្ចារ្យកំពុងរង់ចាំអ្នក ប្រសិនបើអ្នកទទួលបានជោគជ័យវាជាផលវិជ្ជមានដែលជុំរុញទឹកចិត្តរបស់អ្នកកាន់តែខ្លាំង។
៣) ការបង្កើតផែនការដើម្បីជៀសវាងពីបញ្ហាដែលអាចកើតឡើង
ការត្រៀមលក្ខណៈជាមុន គឺជាផ្នែកមួយដែលអាចគេចផុតពីការបរាជ័យ។ គួរតែដឹងថា គ្រប់សកម្មភាពដែលខ្ញុំបានបោះជំហាន ដើម្បីជៀសវាងករណី២ដែលជាកំហុសធ្ងន់ធ្ងរ។ ព្រោះខ្ញុំដឹងថាមានបញ្ហាដែលអាចកើតឡើងដូច្នេះខ្ញុំបានឈរនៅទីតាំងមួយដើម្បីត្រៀមខ្លួនសម្រាប់ប្រឈមមុខនិងជៀសវាងបញ្ហា។
វាជាសកម្មភាពដំបូងរបស់អ្នក។ បង្កើតបញ្ជីមួយដែលនិយាយពី ជំហ៊ានសកម្មភាពនីមួយដែលអ្នកនឹងអនុវត្តតាមដើម្បីជៀសវាងបញ្ហាដែលអាចកើតមានឡើតនៅក្នុងពេលអនាគត និងចំណាយពេលវេលាតាមតារាងរបស់អ្នក ដើម្បីអនុវត្តតាមជំហាននីមួយៗ ។គួរតែស្វែងរកជំនួយពីខាងក្រៅប្រសិនបើអ្នកត្រូវការវា។
ការត្រៀមខ្លួនទុកជាមុនមិនត្រឹមតែកាត់បន្ថយឱកាសនៃការបរាជ័យប៉ណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញចិត្ដអ្នកពេលដែលអ្នកជួបនឹងការលំបាក ដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាន។
៤) កំហុសដែលមិនល្អក្នុងការបង្កើត
យុទ្ធសាស្រ្តមួយដែលបាននិយាយពីគន្លឹះដើម្បីទទួលបានជោគជ័យនៅក្នុងអាជីវកម្មនិងក្នុងជីវិត។ ខ្ញុំបានសួរខ្លួនឯងថា “តើខ្ញុំធ្វើដូចម្ដេច ប្រសិនបើរឿងអាក្រក់កើតមានឡើង?” ខ្ញុំបានបង្កើតលម្អិតពីរឿងនេះ " គំរោង ខ " គឺដូចជាអនុញ្ញាតឱ្យខ្ញុំប្រើប្រាស់អ្វីដែលខ្ញុំមាននិងការរស់នៅតាមចំណង់ចំណូលចិត្តរបស់ខ្ញុំ។
តើអ្នកត្រូវធ្វើដូចម្ដេច ប្រសិនវាដំណើរការមិនល្អ? កុំផ្តោតលើលទ្ធផលដែលមិនទាន់ទទួលបាន។ ផ្ទុយទៅវិញ គួរតែយកចិត្តទុកដាក់លើអ្វីដែលបានផ្លាស់ប្ដូរ នៅទីបញ្ចប់អ្នកនឹងបានសំរេចនិងមានការពេញចិត្ត។ ត្រូវរក្សាគោលដៅរបស់អ្នកឲ្យដល់ចុងបញ្ចប់ប៉ុន្តែក៏គួរតែរក្សាគំនិតដោយបើកចំហរ។
នេះគឺជាឥទ្ធិពលដែលជំរុញអារម្មណ៍ដែលមិនច្បាស់លាស់របស់អ្នក។ អ្នកនឹងមានអារម្មណ៍ថាមានសុវត្ថិភាពនិងមានទឹកចិត្ត។ អ្នកត្រូវតែដឹងថាទោះផែនការរបស់អ្នកមិនសូវល្អ នេះក៏មិនមែនជាការបរាជ័យដែរ។ ផ្ទុយទៅវិញវាជាឱកាសដើម្បីស្វែងរកអ្វីដែលថ្មី។
៥) បញ្ជីដែលនិយាយពីការនាំចេញជាច្រើនដងដែលអ្នកពិតជាត្រូវការវា
គ្មានប្រយោជន៍នោះទេ ខ្ញុំបានព្យាយាមរកពេលវេលាមួយនៅក្នុងជីវិតរបស់ខ្ញុំ សំរាប់ជីវិតដែលខ្ញុំបានព្យាករណ៍ទុកថាវានឹងកើតឡើង ១០០% ។ វាគឺជារឿងដែលពាក់ព័ន្ធនឹងខ្ញុំ ។ ជីវិតគឺមិនទៀងទាត់នោះទេ ហើយអ្វីដែលអ្នកគួរតែធ្វើគឺបង្កើតភាពរីករាយ!
សូមចងចាំថាអ្នកបានសិក្សានិងបង្កើតវាដូចជាមនុស្សដែរហើយភាពភ្ញាក់ផ្អើរនៅក្នុងជីវិតគឹគ្មានទីបញ្ចប់នោះទេ។ ភាពភ្ញាក់ផ្អើលខ្លះធ្វើឲ្យអ្នករីករាយ ឮហើយភាពភ្ញាក់ផ្អើរខ្លះទៀតក៏គ្មានភាពរីករាយ។ ប៉ុន្តែនៅទីបញ្ចប់ អ្នកនឹងទទួលបានបទពិសោធន៍សំរាប់ជីវិតរបស់អ្នក។
នៅក្នុងពាក្យមួយចំនួនគឺមានការភាន់ច្រលំ។ អ្នកគួរតែសម្រេចចិត្តឲ្យច្បាស់លាស់ ថាត្រូវសម្រេចចិត្តបែបណា ដើម្បីចាក់ចេញពីភាពភ័យខ្លាចនៅពេលអនាគត។
"ភាពជោគជ័យនឹងបានមកពីការបរាជ័យ ហើយការបរាជ័យនោះគឺមិនអាចធ្វើឲ្យអ្នកបាត់បង់ភាពរីករាយរបស់អ្នកទេ។" - Winston Churchill
បន្ទាប់សូមអនុវត្តតាម ៥ ជំហានខាងលើដែលអាចជួយជុំរុញលើកទឹកចិត្តរបស់អ្នក ដោយរក្សាសុខភាពល្អ និងពោពេញដោយថាមពល និងបន្តទទួលយកអ្វីៗប្រចាំថ្ងៃ ដើម្បីបោះជំហានទៅរកភាពជោគជ័យនិង ជីវិតពេញលេញ!
តើអ្នកធ្វើបែបណា ដើម្បីលើកទឹកចិត្តនៅពេលដែលជួបគ្រាមួយដែលអ្នកគ្មានភាពច្បាស់លាស់? សូមទុកឱ្យគំនិតរបស់អ្នកនៅក្នុងផ្នែកបញ្ចេញមតិយោបល់នៅខាងក្រោម!
ប្រភព៖ addicted2success