តើធ្វើដូចម្ដេចដើម្បីទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស

,

ស្រាវជ្រាវរកអហារូបករណ៍តាមអនឡាញ៍

អ្នកគួរចាប់ផផ្ដើមស្រាវជ្រាវរកអាហារូបករណ៍ដែលសាកសម្យនឹងកម្រិតសិក្សារបស់អ្នក។ ឧទាហរណ៍ មានអាហារូបករណ៍ជាច្រើនគឺសម្រាប់ថ្នាក់វិទ្យាល័យ។ អ្វីដែលអ្នកអាចចាប់ផ្ដើមធ្វើការស្រាវជ្រាវ គឺតាមរយៈ U.S. Department of Labor’s scholarship ដែលមានអាហារូបករណ៍ច្រើនជាង7000។

  • បើសិនអ្នកកំពុងចូលរៀននៅមហាវិទ្យាល័យ គេហទំព័រមួយចំនួនអាចជួយអ្នកបាន។ អ្នកអាចរកអាហារូបករណ៍ទាំងនោះ តាមរយៈសាលារបស់អ្នក។
  • នេះគឺជាគេហទំព័រសំខាន់ដែលអ្នកអាចរកអាហារូបករណ៍បាន៖ www.khmer-online.com ឬ Scholarship For Khmer

សួរអ្នកណែនាំ ឬគ្រូ អំពីអាហារូបករណ៍

  • បើសិនជាអ្នកមានប្រវត្តិមិនសូវខ្ពស់ អ្នកអាចត្រូវលក្ខខណ្ឌក្នុងការចូលរួមជាមួយ TRIO ឬ US government program ដែលត្រូវបានបង្កើតឡើងសម្រាប់គ្រួសារដែលមានជីវភាពលំបាក។

ពិចារណាអំពីប្រវត្តិរបស់អ្នក

អាហារូបករណ៍ជាច្រើនផ្ដល់ថវិការទៅកាន់សិស្សដែលមានប្រវត្តិជាជនជាតិភាគតិច។ អាហារូបករណ៍ជាច្រើនផ្ដល់សម្រាប់គ្រួសារយោធា ឬសម្រាប់សិស្សដែលមានអាណាព្យាបាលដែលចូលរួមជួយការងារសង្គម។ ម្យ៉ាងទៀត អាហារូបករណ៍ជាច្រើនគឺសម្រាប់សិស្សដែលចូលរៀនហួសអាយុ។ ដូច្នេះ វាជាការសំខាន់ដែលអ្នកត្រូវគិតពីប្រវត្តិរបស់អ្នក។

ការចងចាំថ្ងៃផុតកំណត់៖

អ្នកមិនអាចដាក់ពាក្យក្រោយថ្ងៃផុតកំណត់នោះទេ។ អ្នកត្រូវកត់ទុកនូវថ្ងៃផុតកំណត់ឲ្យបានត្រឹមត្រូវ។ អ្នកគួរតែដាក់ពាក្យយ៉ាងហោចណាស់ឲ្យបានមួយសប្ដាហ៍ មុនថ្ងៃផុតកំណត់។

ជៀសវាងការត្រូវបានបោកប្រាស់

មនុស្សមួយចំនួនមានគំនិតមិនត្រង់ចង់បានលុយរបស់អ្នក និងលួចនូវពត៌មានផ្ទាល់ខ្លួន។

  • កុំបង់លុយសម្រាប់ការផ្ដល់ពត៌មាន តាមរយៈវិធីខុសច្បាប់មួយចំនួន។
  • ប្រុងប្រយ័ត្ននៅពេលដែលអ្នកបង់សម្រាប់ការដាក់ពាក្យ។
  • អ្នកមិនគួរឲ្យអ្នកដទៃផ្ដល់ឯកសារដល់អ្នក។
  • អ្នកអាចទទួលបានពត៌មានថាអ្នកបានទទួលអាហារូបករណ៍ ហើយតម្រូវឲ្យអ្នកបង់លុយ។ នេះគឺជាអំពើដែលបោកប្រាស់។

ប្រភព៖ Aseanstudent