មូលហេតុទាំង៥ដែលអ្នកគួរតែធ្វើជាចៅហ្វាយនាយលើខ្លួនឯង

,

មនុស្សជាច្រើនតែងតែមានក្ដីសុបិន្តចង់មានការងារផ្ទាល់ខ្លួន និងក្លាយជាចៅហ្វាយលើខ្លួនឯង។ យើងតែងតែគិតពីវាស្របពេលដែលយើងកំពុងមើលនូវការផ្សព្វផ្សាយផ្សេងៗជាច្រើន។                    

យើងគួរតែធ្វើការពិចារណាពីគំនិតមួយនេះ នៅពេលដែលយើងចាប់ផ្ដើមការងារជាមួយមិត្តរួមការងារដែល មានឋានៈទាបជាងយើងគួរតែចេះជម្រុញលើកទឹកចិត្តពួកគេ។ ហើយយើងគួរតែធ្វើការប្រកាសពីមិត្តភក្តិរួមការងាររបស់យើងនៅល្ងាចថ្ងៃសុក្របន្ទាប់ពីដំណើរការការងារបានមួយសប្ដាហ៍អំពីកម្មវិធីគ្រប់គ្រងគួរឱ្យចាប់អារម្មណ៍មួយ។

ទោះជាយ៉ាងណាក៏ដោយពួកយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចទោះជាមិនមានឧបសគ្គនិងមានកត្តាខ្លះរារាំងផ្លូវក៏ដោយ។ ហេតុអ្វីបានជាបែបនេះ? ដោយសារតែយើងមានការភ័យខ្លាចទើបធ្វើឲ្យយើងមិនអាចដំណើរការគំរោងរបស់យើងបាន។ តើយើងនឹងដំណើរការដល់ផ្លូវទាល់ឫ? ចាប់ផ្ដើមធ្វើវាបន្ដបន្តបន្ទាប់ទៅ? ទីបញ្ចប់នឹងបានសំរេច?

ការពិតគឺ អ្នកនឹងមិនដឹងថាកន្លែងណាដែលអាចឲ្យអ្នកដើរនោះទេ ។ ខាងក្រោមនេះ ជាមូលហេតុប្រាំយ៉ាងដែលអ្នកគួរតែលាឈប់ពីជីវិតជាកូនចៅធ្វើការឲ្យចៅហ្វាយរបស់អ្នក ហើយទាញយកឱកាសនិងផលប្រយោជន៍តិចតួចបំផុតសំរាប់ជីវិតរបស់អ្នកៈ

១) អ្នកគឺអាចឆ្លើយសំនួរសំរាប់ខ្លួនអ្នក

មួយក្នុងចំណោមហេតុផលសំខាន់ជាច្រើនបាននិយាយថា ហេតុអ្វីបានជាមនុស្សចង់ធ្វើការឲ្យខ្លួនគេផ្ទាល់ នោះគឺដោយសារតែពួកគេមិនចង់ឆ្លើយ ទៅនឹងសំនួររបស់ថៅកែពួកគេទៀត។ មិនមានអ្វីច្រើនដើម្បីពន្យល់នោះទេ មូលហេតុនោះគឺអ្នក យឺតយ៉ាវប្រាំនាទី មួលហេតុដែលអ្នកត្រូវការឈប់សំរាកថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមក្នុងកម្មវិធីសំខាន់របស់ក្រុមគ្រួសារ  ឬមូលហេតុដែលអ្នកបានសម្រាកអាហារថ្ងៃត្រង់របស់អ្នក ដែលវាចំណាយពេលដល់ទៅដប់នាទីយូរជាងធម្មតា។​  អ្នកត្រូវតែកំណត់ឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវទាំងអស់នេះដោយខ្លួនឯង។

ការងារផ្ទាល់ខ្លួន គឺជាពេលដែលឆ្លងកាត់ភាពខ្ជិល៖ វាមានន័យថាអ្នកអាចប្រើពេលវេលារបស់អ្នក ដោយប្រើវារបៀបណាឲ្យសាកសម។ អ្នកអាចយកជាការបន្ថែមដប់នាទីសម្រាប់អាហារថ្ងៃត្រង់ ពីព្រោះអ្នកត្រូវការពេលវេលាច្រើន ប៉ុន្តែអ្នកគូរតែបញ្ចប់នូវការងារមួយចំនួនឲ្យចប់នៅក្នុងសប្តាហ៍នីមួយៗ  ធ្វើយ៉ាងណាឲ្យសាកសមទៅនិង តារាងពេលវេលារបស់អ្នក។

“ ពេលវេលារបស់អ្នកមានកំណត់ ហេតុនេះសូមកុំខ្ជះខ្ជាយវាទៅលើជីវិតរបស់អ្នកដទៃ។ " - លោក Steve Jobs

២) អ្នកនិងសិក្សាស្វែងយល់ពីជំនាញល្អ

នៅពេលដែលអ្នកធ្វើការសម្រាប់ខ្លួនអ្នក គណនេយ្យគឺនៅលើអ្នក ហើយអ្នកនឹងទទួលបានប្រាក់ខែ នៅពេលដែលអ្នកធ្វើការ។ នេះមានន័យថា ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវតែក្លាយជាមនុស្សមានវិន័យ មានជំនាញខាងគ្រប់គ្រងពេលវេលាដែលល្អប្រសើរជាងមុន និងសិក្សារៀនសូត្រ ពីអត្ថន័យនៃការទទួលខុសត្រូវ។ នៅពេលដែលអ្នកធ្វើការសម្រាប់ខ្លួនអ្នក នឹងមានអ្វីៗជាច្រើនដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក ហើយអាចស្វែងយល់ពីរបៀបក្នុងការដោះស្រាយបញ្ហាទៀតផង។        

ទោះជាអ្នកនៅសល់ការងារសម្រាប់ខ្លួនឯងរយៈពេលវែង ឬ ការងារច្រើនជំនាញក៏ដោយ វានឹងបម្រើអ្នកបានយ៉ាងល្អ ហើយនឹងជួយអ្នកក្នុងការសម្រេចបាននូវភាពជោគជ័យ ដោយគ្មានបញ្ហាអ្វីដែលបង្អាក់ការងារនោះទេ។

៣) អ្នកអាចធ្វើការឆ្ពោះទៅរកអ្វីមួយដែលអ្នកឈ្លក់វង្វេង

មនុស្សមួយចំនួនបានធ្វើការនៅអង្គការ ពួកគេគឺជាពិតជាឈ្លក់វង្វេងនឹងធ្វើការនៅទីនោះណាស់ ហើយការងារនោះគឺជាការងារដ៏ល្អសំរាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកជាច្រើន មិនត្រូវបានការលើកទឹកចិត្តពីនយោជករបស់ពួកគេទេ ។ លើសពីនេះទៀត វា និងក្លាយទៅជាការងារដែលពិបាកនៅក្នុងក្រុមហ៊ុន ព្រោះអ្នកមិនបានខ្វាយខ្វល់ពីអ្វីនោះទេ។ នៅពេលដែលអ្នកធ្វើការសម្រាប់ខ្លួនអ្នក អ្នកមានឱកាសក្នុងការអនុវត្តតាមចំណង់ចំណូលចិត្តរបស់អ្នក និងធ្វើការតាមអ្វីមួយដែលអ្នកស្រឡាញ់។  យ៉ាងហោចណាស់ការខិតខំប្រឹងប្រែងទាំងឡាយដែលបានធ្វើនឹងទទួលបានជោគជ័យដោយខ្លួនរបស់អ្នក ផលប្រយោជន៍ និងមិនធ្លាក់ចូលក្នុងហោប៉ៅអ្នកផ្សេងទេ!          

៤) ការកំណត់របស់ខ្លួនរបស់អ្នក

ពេលដែលអ្នកធ្វើការសម្រាប់ខ្លួនអ្នក អ្នកកំពុងកំណត់នូវជំនាញនិងការធ្វើការងាររបស់អ្នក។ នេះជារឿងច្រើនដែលអ្នកបានរៀន និងការលំបាកដែលអ្នកបានធ្វើ ហើយនេះគឺជាសក្តានុពលដែលអស្ចារ្យដែលជំរុញអ្នកឲ្យឈានទៅរកភាពជោគជ័យ និងរកប្រាក់បន្ថែមទៀត។

៥) អ្នកអាចដំណើរកំសាន្ត

ការធ្វើការងារដោយខ្លួនឯងគឺ អ្នកអាចធ្វើការពីផ្ទះ ហើយអាចចែករំលែកបានភ្លាម  ឬសូម្បីតែខណៈពេលដែលអ្នកនៅលើដងផ្លូវក៏អាចធ្វើវាបានដែរ។

ក្នុងនាមជាចៅហ្វាយរបស់ខ្លួនឯង អ្នកគួរតែផ្តល់ឱកាសសំរាប់ខ្លូនឯង ក្នុងការធ្វើដំណើរកំសាន្ត និងការធ្វើការងារដោយមិនចាំបាច់គិតពីតំលៃរបស់មួយចំនួនដូចជា ផ្លែឈើ ការបម្រើស្រាបៀរ ឬការលក់ផលិតផលផ្សេងៗនៅតាមផ្លូវធ្វើដំណើររបស់អ្នក។អ្នកនិពន្ធឯករាជ្យដែលបានធ្វើដំណើរមកប្រទេសអូស្រ្តាលី ដែលបានធ្វើដំណើរអស់រយៈពេលជិតមួយឆ្នាំកន្លះ ហើយគាត់ទទួលបានផលប្រយោជន៍ច្រើនជាងការចំណាយ ។ ខ្ញុំដឹងថាវាអាចទៅរួច!

វិថីនៃការធ្វើជំនួញផ្ទាល់ខ្លួនរបស់ខ្ញុំ ត្រូវបានឆ្លងកាត់វិថីដ៏លំបាកមួយដូចជាការឆ្លងកាត់ឆ្នេសមុទ្រភាគខាងកើត ការធ្វើដំណើរចេញក្រៅជួបឧបសគ្គ នៃទឹកដីភាគខាងជើង ហើយបានឆ្លងកាត់វិថីដែលលាតសន្ធឹងវែងឆ្ងាយ គ្មានទីបញ្ចប់ ដែលហៅថា Nullarbor។

ខណៈពេលដែលប្រតិបត្ដិការចេញពីឆ្នាំ 1995 Hiace ដែលបានបញ្ជាក់ថាមិនមានវិធីច្រើននោះទេ ដែលមានប្រសិទ្ធិភាពបំផុតក្នុងការធ្វើការឆ្ពោះទៅរកការក្លាយជាសេដ្ឋី គឺសំដៅទៅលើរូបអ្នក មិនមែនសំដៅទៅលើការងារច្រើននោះទេ ឱកាសនេះអាចធ្វើដំណើរកំសាន្តបាន និងធ្វើការងារនៅពេលទំនេររបស់អ្នក។

"ធ្វើដំណើរកំសាន្ត គឺជាការធ្វើដំណើរសម្រាប់ខ្លួនរបស់អ្នក" - Danny Kaye

ការជំនួញស្របពេលធ្វើដំណើរកំសាន្ត សហគ្រិនម្នាក់ដែលទទួលបានជោគជ័យយ៉ាងល្អមួយ មានឯករាជ្យពេលធ្វើដំណើរកំសាន្ត ឬនរណាម្នាក់ដែលចង់ត្រឡប់មកធ្វើការងារដែលប្រើប្រាជ្ញាតិចតួច វាគឺជាពេលវេលាដែលល្អ។ មេរៀនដែលអ្នកបានរៀន គឺមិនអាចកាត់ថ្លៃបាន! តើអ្នកបានធ្វើឱ្យមនុស្សរាប់លាននាក់ ឬគ្រាន់តែ ដើម្បីធ្វើដំណើរទៅប្រទេសណាមួយ អ្នកនឹងទទួលបានបទពិសោធដល់ល្អនេះ។

នៅពេលដែលអ្នកឈប់ពីការងាររបស់អ្នក  អ្នកអាចនិងក្លាយជាចៅហ្វាយផ្ទាល់ខ្លួនរបស់អ្នកឬ? សូមទុកឱ្យគំនិតរបស់អ្នកនៅក្នុងផ្នែកបញ្ចេញមតិយោបល់នៅខាងក្រោម!

ប្រភពៈ addicted2success